រាជធានីភ្នំពេញ ៖ ដោយសារមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមបណ្តាវត្តអារាមនានា ក្នុងរាជធានីភ្នំពេញ មានការកើនឡើងជាបន្តបន្ទាប់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យគណៈសង្ឃនាយក ដែលជាគណៈប្រតិបត្តិនៃការគ្រប់គ្រងសង្ឃ រួមនឹងក្រសួងធម្មការ និងសាសនា ធ្វើការពិនិត្យបន្ទាន់ ដោយគិតគូរលើវិធានការទាំងឡាយដែលរៀបចំដោយក្រសួងសុខាភិបាល ។
យោងតាមសារសំឡេងសម្តេចតេជោ បានសម្ដែងការព្រួយបារម្ភជាខ្លាំងនូវការផ្ទុះឡើងវិញនូវការឆ្លងជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បន្ទាប់ពីមានការរកឃើញមានផ្ទុះជំងឺកូវីដ១៩ នៅតាមទីអារាមមួយចំនួនក្នុងឱកាសបុណ្យកាន់បិណ្ឌ រយៈពេលពីរថ្ងៃកន្លងមក ។
ប្រសិនបើយើងបន្តអាចថា លទ្ធផលដែលយើងទទួលរយៈពេលកន្លងទៅនេះ គឺនិងមានការរីករាលដាលធ្ងន់ធ្ងរហួសពីការគិត ដែលយើងបានគិតនៅមុន ពេលបុណ្យភ្ជំបិណ្ឌ ព្រោះជាតំបន់ឆ្លង ព្រោះមនុស្សពីគ្រប់ទីកន្លែងចូល ទៅកាន់វត្តអារាម ស្របពេលដែលមានវត្តមាន វីរុស ដែលតា ចូលមកដល់ ។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សភាពការណ៍នេះ គឺជាសភាពការណ៍គ្រោះអាសន្នមួយដ៏ធ្ងន់ធ្ងរ ។
លើសពីនេះទៅទៀត សម្តេចតេជោ គឺចង់ឱ្យមានការរក្សានូវស្ថានភាពដែលកម្ពុជាបានអនុវត្តន៍កន្លងមក ដែលជាការរស់នៅតាមបែបគន្លងថ្មី ដោយរក្សានូវភាពស្ងប់ស្ងាត់ បន្ថយការប្រមូលផ្តុំជាដើម ។ តាមសម្តេចតេជោ ហ៊ុន សែន គឺចង់ឱ្យមានការពិចារណាក្នុងផ្អាកពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ។ បើមិនផ្អាកពិធីបុណ្យកាន់បិណ្ឌទេ ត្រូវរកវិធីកាត់បន្ថយការជួបជុំ គឺអនុញ្ញាតឱ្យមានមនុស្សតិចបំផុតទៅទីអារាមកាន់បិណ្ឌសម្រាប់វេននីមួយៗ ៕