ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីពេលវេលាដែលធ្វើឲ្យអ្នកទាំងពីរមានអារម្មណ៍សប្បាយក្នុងការរួមភេទ។ តើមានអ្វីខ្លះទៅ?
- ក្រោយពេលដែលអ្នកមករដូវរួចមួយអាទិត្យ ជាពេលវេលាដែលអាចធ្វើឲ្យអ្នកទាំងពីរអាចរួមភេទយ៉ាងសប្បាយចិត្ត។ ដូចនេះ អ្នកអាចជ្រើសរើសពេលនឹងជាពេលក្នុងការរួមភេទបាន។
- ប្រសិនជាអ្នកឈ្លោះគ្នាមិនខ្លាំង អ្នកអាចប្រើការរួមភេទដើម្បីបញ្ចប់ជម្លោះអ្នកបាន ព្រោះវាអាចធ្វើឲ្យអ្នកទាំងពីរត្រូវគ្នាយ៉ាងងាយ។
- មុនពេលដែលអ្នកទៅធ្វើការ អ្នកអាចធ្វើការរួមភេទបាន ព្រោះវាអាចបង្កើនអារម្មណ៍ និងជំនឿចិត្តខ្ពស់ដើម្បីបំពេញការងារ។ ម្យ៉ាងទៀត វាក៏អាចកាត់បន្ថយសម្ពាធអ្នកផងដែរ។ ប៉ុន្តែអ្នកមិនគួរប្រើកម្លាំងខ្លាំងពេកទេ ដោយគួរតែបន្សល់កម្លាំងដើម្បីបំពេញការងារខ្លះ។
- អ្នកក៏អាចរួមភេទពេលដែលទៅដើរលេងផងដែរ ព្រោះវាជាពេលដែលអ្នកមិនប្រឈមមុខនឹងសម្ពាធការងារ មុខរបរ និងគ្រួសារឡើយ។ ដូចនេះ អ្នកទាំងពីរនឹងអាចទទួលបានអារម្មណ៍សប្បាយចិត្តជាមិនខានឡើយ៕