រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវបានប្រកាស នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ «ចាប់ពីម៉ោង៨និង០០នាទីដល់រសៀល អាជ្ញាធរខណ្ឌឫស្សីកែវ និងអាជ្ញាធរសង្កាត់ ដែលមានវត្ត បានសហការជាមួយក្រុមគ្រូពេទ្យTYDA យកសំណាកព្រះសង្ឃគង់នៅវត្តទាំង៥ និងយាយជី តាជី ក្មេងវត្តទាំងអស់ ក្នុងខណ្ឌឫស្សីកែវ សរុបទាំង៥វត្ត ។»
រដ្ឋបាលខណ្ឌប្ញស្សីកែវបានបញ្ជាក់ថា ក្នុងខណ្ឌឫស្សីកែវ សរុបទាំង៥វត្តនោះបានយកសំណាក ព្រះសង្ឃចំនួន២០២អង្គ និងបានយកសំណាកអាចារ្យ យាយជី តាជី អ្នកស្នាក់នៅវត្តចំនួន ១៣៦នាក់ ស្រី៤៤នាក់ ។
ជាលទ្ធផលទទួលបាន មានវត្តចំនួន២ ដែលបានរកឃើញមានអ្នជំងឺកូវីដ-១៩ គឺវត្ត ញាណរង្សី វិជ្ជមានព្រះសង្ឃ២អង្គ និងវត្តទួលសុវណ្ណារ៉ាម រកឃើញយាយជី៣នាក់ ។
ជាចុងក្រោយ នៅចំពោះមុខព្រះសង្ឃ និងយាយជី ដែលរកឃើញ វិជ្ជមានកូវីដ១៩ ត្រូវបាននិមន្ត និងបញ្ជូនទៅសម្រាកព្យាបាលនៅ ពហុកីឡាដ្ឋានជាតិហើយដែរ។
សូមបញ្ជាក់ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជា ឲ្យសម្រេចផ្អាកការរៀបចំពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ចាប់អនុវត្តនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ ឬប្រភេទដែលតា ៕