ពងបែកលើស្បែកអាចជារឿងធ្វើឲ្យឈឺចាប់ខ្លាំង និងមិនមានផាសុកភាពឡើយថ្វីបើអ្វីដែលអ្នកអាចធ្វើល្អបំផុតនោះ គឺការពារកុំឲ្យវាបែកក៏ដោយ។ ប៉ុន្តែយកល្អគួរតែរក្សាកន្លែងដែលមានពងបែកនោះឲ្យស្អាតផង ជាពិសេសបើសិនជាពងបែកនោះបែកដោយខ្លួនឯង។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការថែរក្សាពងបែកលើស្បែកកុំឲ្យមានការឈឺចាប់ខ្លាំងពេក៖
- ចូរលាងសម្អាតដៃជាមួយសាប៊ូ និងទឹកមុនពេលប៉ះពាល់ពងបែកនោះ
- ចូរប្រើប្រាស់សាប៊ូ និងទឹកដើម្បីលាងសម្អាតកន្លែងដែលមានពងបែកនោះដោយប្រុងប្រយ័ត្ន
- ចូរប្រើប្រាស់ទឹកបេតាឌីនលាងរបួសនៅពេលពងបែកហើយ
- ចូរប្រើកំប្រេសវ៉ាសាលីនគ្របពីលើ បន្ទាប់មកយកបង់យឺតរុំពីលើដើម្បីកុំឲ្យវាស្អិតជាប់ស្បែក។ ចូរធ្វើបែបនេះជារៀងរាល់ថ្ងៃរហូតដល់របួសជាទៅវិញ៕