ដើម្បីការពារការខូចខាតរបស់ស្បែកបាន យកល្អអ្នកគួរតែមានទម្លាប់ប្រើឡេការពារកម្តៅព្រះអាទិត្យ។ ប៉ុន្តែតើអ្នកអាចការពារសុខភាពភ្នែកពីកាំរស្មីចេញពីពន្លឺព្រះអាទិត្យបានយ៉ាងដូចម្តេចទៅ? ខាងក្រោមនេះគឺជាគន្លឹះខ្លះៗក្នុងការថែរក្សាភ្នែកនៅរដូវក្តៅដែលណែនាំដោយអ្នកជំនាញខាងរោគចក្ខុ៖
- ចូរពាក់វ៉ែនតាការពារកាំរស្មីពណ៌ស្វាយ ឬយូវី។ ចូររកមើលវ៉ែនតាណាដែលមានការដាក់ស្លាកសញ្ញាថា អាចការពារកាំរស្មីយូវីបាន ១០០ភាគរយ។ ការលេងស្ទាយមួកដែលរុំជុំវិញក្បាលបាន ប្រហែលជាជួយការពារបន្ថែមដល់ភ្នែកអ្នកដែរ
- ចូរពាក់មួកដែលមានឆាងម៉ាងធំៗនៅជុំវិញ
- ចូរការពារខ្លួនឯង និងកូនតូចៗពីការប៉ះពាល់នឹងពន្លឺព្រះអាទិត្យដោយផ្ទាល់ក្នុងពេលវេលាដែលមានកម្តៅខ្លាំងចាប់ពីម៉ោង ១០ព្រឹករហូតដល់ម៉ោង ៣រសៀល។
ភ្នែកអ្នកតែងតែត្រូវការការពារជានិច្ច ទោះបីជាក្នុងពេលដែលមានព្រះអាទិត្យពេញមេឃ មេឃស្រទុំ និងរដូវរងារក៏ដោយ៕