ត្រសក់ស្រូវជាដំណាំមួយប្រភេទដែលសម្បូរណាស់ដែរក្នុងប្រទេសកម្ពុជា។ ហើយទោះបីជាភាគច្រើននៃពួកយើងស្គាល់និងឧស្សាហ៍ទទួលទានត្រសក់ស្រូវ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ទេថាវាអាចផ្ដល់ឥទ្ធិពលវិជ្ជមានគួរឱ្យភ្ញាក់ផ្អើលចំពោះសុខភាពសម្រស់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទានផ្លែត្រសក់ស្រូវចំពោះសម្រស់ ៖
១. បន្ថយស្នាមខ្សែនិងស្នាមជ្រីវជ្រួញលើស្បែក
នេះក៏ព្រោះតែផ្លែត្រសក់ស្រូវមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលចាំបាច់សម្រាប់ការផលិតកូឡាជែនជួយរក្សាភាពតឹងណែននិងគ្មានស្នាមជ្រីវជ្រួញនៃស្បែក។
២. ជួយឱ្យក្រចកនិងស្បែកកាន់តែស្រស់ស្អាត
វីតាមីន C ក្នុងផ្លែត្រសក់ស្រូវក៏ចាំបាច់សម្រាប់រក្សាភាពរឹងមាំនិងស្រស់ស្អាតនៃក្រចក ព្រមទាំងស្បែកផងដែរ។
៣. ជួយឱ្យអញ្ចាញនិងធ្មេញស្រស់ស្អាតរឹងមាំ
ថាតើអ្នកធ្លាប់ដឹងទេថា ត្រសក់ស្រូវ គឺល្អណាស់សម្រាប់សុខភាពអញ្ចាញនិងធ្មេញ? នេះក៏ព្រោះតែផ្លែត្រសក់ស្រូវមានផ្ទុកសម្បូរទៅដោយកាល់ស្យូម និងវីតាមីន C។
៤. ជួយសម្រកទម្ងន់ដែលលើស
ត្រសក់ស្រូវមានផ្ទុកជាតិខ្លាញ់ទាប ដូច្នេះការទទួលទានផ្លែឈើនេះក្នុងកម្រិតមធ្យម គឺពិតជាអាចជួយសម្រកទម្ងន់ដែលលើស។ ជាតិសសៃក្នុងផ្លែឈើនេះក៏ជួយឱ្យអ្នកឆាប់ឆ្អែត និងឆ្អែតបានយូរផងដែរ៕