គ្មាននរណាម្នាក់ចង់បានសក់ស្ងួតឆាប់បែកចុងឡើយ។ គួរធ្វើបែបណាទៅបើបញ្ហានេះកើតមានឡើង? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗព្យាបាលសក់ស្ងួត ៖
១. រូបមន្តផ្លែបឺរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្លែបឺរទុំមួយផ្លែឱ្យម៉ដ្ឋ បន្ទាប់មកបន្ថែមស៊ុតមួយគ្រាប់ចូល។ កូរឱ្យសព្វ សឹមលាបពេញលើសក់សើម។ ទុកចោលសម្រាប់រយៈពេល ២០ នាទីសឹមលាងសម្អាតចេញរហូតដល់ជ្រះស្អាត។ អនុវត្តរូបមន្តនេះម្ដងក្នុងមួយសប្តាហ៍។ អ្នកក៏អាចអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្លែបឺរទុំម៉ដ្ឋ ១ ផ្លែ ជាមួយប្រេងអូលីវឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើសក់និងទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។ រូបមន្តនេះនឹងជួយឱ្យសក់ទន់រលោងមានទម្ងន់ ហើយរឹងមាំ។
២. រូបមន្តស៊ុត និងប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកស៊ុត ១គ្រាប់ឱ្យសព្វ បន្ទាប់មកបន្ថែមប្រេងអូលីវ ១ ស្លាបព្រាបាយចូល និងកូរឱ្យសព្វម្ដងទៀត។ លាបម៉ាស្សាល្បាយលើស្បែកក្បាលនិងសក់សម្រាប់រយៈពេល ២នាទី ប្រសិនបើអ្នកមានស្បែកក្បាលខ្លាញ់ ចូរប្រើប្រាស់ល្បាយតែលើសក់បានហើយ។ បន្ទាប់មកប្រើប្រាស់កន្សែងរុំសក់ និងរងចាំសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់
៣. រូបមន្តប្រេងអូលីវ
ជាដំបូងត្រូវកម្ដៅប្រេងអូលីវបន្តិចសិន សឹមលាបដុសលើសក់។ បន្ទាប់មកពាក់មួកផ្លាស្ទិកគ្របសក់ឱ្យជិតមុននឹងរុំកន្សែង។ ទុកចោលសម្រាប់រយៈពេល ៤៥ នាទីសឹមកក់សម្អាតចេញនិងប្រើប្រាស់ក្រែមបន្ទន់។
៤. រូបមន្តប្រេងដូង
ជាដំបូងចាក់ប្រេងដូងបន្តិចលើបាតដៃរួចចាប់ផ្ដើមត្រដុសជាមួយបាតដៃម្ខាងទៀតដើម្បីកម្ដៅប្រេងសម្រាប់រយៈពេលពី ២ ទៅ ៣ វិនាទី។ លាបប្រេងពីចុងសក់ដល់គល់។ ទុកចោលយូរប៉ុណ្ណាក៏បាន គ្រាន់តែកុំភ្លេចរុំសក់ក្នុងកន្សែង។ ចុងក្រោយកក់សម្អាតសក់ចេញជាមួយសាប៊ូកម្រិតស្រាលជាការស្រេច។
៥. រូបមន្តតែក្ដៅឧណ្ហៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែសមល្មមតាមប្រវែងសក់ដោយមិនបន្ថែមជាតិផ្អែម ឬស្ករ និងរងចាំឱ្យភេសជ្ជៈនេះប្រែជាក្ដៅឧណ្ហៗសិន សឹមប្រើប្រាស់លាងសម្អាតសក់ទឹកចុងក្រោយបន្ទាប់ពីកក់សក់ជាមួយសាប៊ូរួច។ អ្នកក៏គួរជ្រើសរើសប្រភេទនៃតែឱ្យបានត្រឹមត្រូវផងដែរទើបប្រសើរ។ ឧទាហរណ៍ តែខ្មៅល្អសម្រាប់សក់ដែលមានពណ៌ដិតៗ ខណៈដែលតែផ្កា Chamomile ល្អសម្រាប់សក់មានពណ៌ស្រាលៗ។
៦. រូបមន្តផ្លែល្ហុង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនសាច់ល្ហុងទុំមួយចំនួនឱ្យម៉ដ្ឋចំនួន ២ ស្លាបព្រាបាយ រួចលាយវាជាមួយទឹកឃ្មុំ ២ ស្លាបព្រាបាយ។ លាយចូលគ្នាឱ្យសព្វ សឹមលាបល្បាយលើសក់ និងស្បែកក្បាលសម្រាប់រយៈពេល ១០នាទី។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីទៀត សឹមកក់សម្អាតចេញជាមួយសាប៊ូនិងប្រើក្រែមបន្ទន់ដូចពេលធម្មតា។ អនុវត្តសារឡើងវិញម្ដងក្នុងមួយសប្តាហ៍។
៧. រូបមន្តផ្សំឡើងពីផ្នែកពណ៌លឿងស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកផ្នែកពណ៌លឿងនៃស៊ុត ២គ្រាប់ឱ្យសព្វ រួចសឹមប្រើប្រាស់លើសក់ក្រោយពេលកក់ជាមួយសាប៊ូ។ រងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍៕