ចង់បំបាត់អាការៈពិបាកក្នុងខ្លួនធីងធោងក្រោយពេលទទួលទានគ្រឿងស្រវឹងច្រើនជ្រុលឬ?មិនពិបាកឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់អាការៈធីងធោងក្រោយពេលទទួលទានគ្រឿងស្រវឹងច្រើន ៖
១. ទឹក
គ្រឿងស្រវឹងអាចបណ្ដាលឱ្យរាងកាយខ្សោះជាតិទឹកដោយវាមានលក្ខណៈសម្បត្តិបញ្ចុះទឹកនោម។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ដើម្បីជំនួសសារធាតុរាវដែលបាត់បង់។ ក្រៅពីជួយរាងកាយឱ្យរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ឡើងវិញហើយនោះ ការទទួលទានទឹកក៏ជួយកម្ចាត់រាល់ជាតិពុលផ្សេងៗដែលបណ្ដាលឱ្យអាការៈធីងធោងពិបាកក្នុងខ្លួនកើតឡើងផងដែរ។
២. តែខ្ញី
ល្អណាស់សម្រាប់បំបាត់អាការៈចង្អោរចង់ក្អួត និងបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងៗទៀត។ នេះជាមូលហេតុដែលការទទួលទានតែខ្ញីក្ដៅឧណ្ហៗ ១ពែងនៅពេលព្រឹកក្រោយផឹកស្រវឹងពេញមួយយប់អាចជួយបំបាត់អាការៈពិបាកក្នុងខ្លួនធីងធោងបានយ៉ាងប្រសើរ។ អ្នកក៏អាចបន្ថែមទឹកឃ្មុំចូលបន្តិចដើម្បីបង្កើនរសជាតិមុនពេលទទួលផងដែរ។
៣. តែជីអង្កាម
ប្រសិនបើមិនចូលចិត្តតែខ្ញីទេនោះ អ្នកអាចជ្រើសរើសទទួលទានតែជីអង្កាមជំនួសក៏បាន។ តាមពិតទៅតែជីអង្កាមមិនខុសពីតែខ្ញីឡើយដោយវាមានប្រសិទ្ធភាពទប់ទល់អាការៈចង្អោរចង់ក្អួតនិងមិនស្រួលក្នុងពោះដែលអាចលេចឡើងក្រោយស្រវឹង។ ខណៈពេលទទួលទានតែជីអង្កាម អ្នកអាចស្រងក្លិនប្រហើរៗវាបណ្ដើរដើម្បីបំបាត់អាការៈឈឺក្បាល។
៤. តែផ្កា Chamomile
តែមួយប្រភេទទៀតដែលល្អសម្រាប់បំបាត់អាការៈមិនស្រួលខ្លួនក្រោយស្រវឹងនោះ គឺតែផ្កា Chamomile៕