ថាតើអ្នកអាចជួបប្រទះអាការៈអ្វីខ្លះនៅពេលជិតមករដូវ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈចំនួន ៩ដែលអាចលេចឡើងនៅមុនពេលមករដូវ ៖
១. ឡើងមុន
ការមករដូវអាចបណ្ដាលឱ្យអ័រម៉ូនក្នុងរាងកាយប្រែប្រួលដែលជះឥទ្ធិពលលើការរីកធំនិងសកម្មហួសនៃក្រពេញខ្លាញ់។ ជាលទ្ធផលស្បែកអាចប្រែជាឡើងខ្លាញ់ខ្លាំងជាងធម្មតាបង្កើនឱកាសនៃការកើតមុន។
២. អារម្មណ៍ឆាប់ប្រែប្រួល
អារម្មណ៍ឆាប់ប្រែប្រួលជាកត្តាចម្បងបំផុតមួយដែលអាចចង្អុលបង្ហាញថា អ្នកជិតមករដូវហើយ។ កត្តានេះក៏ផ្សារភ្ជាប់នឹងបញ្ហាអតុល្យភាពអ័រម៉ូនផងដែរ។
៣. ក្ដៅភាយៗ
វាជារឿងធម្មតាទេដែលអ្នកអាចនឹងជួបប្រទះអាការៈក្ដៅភាយៗជាពិសេសលើមុខកំឡុងពេលពី ២ ទៅ ៣ថ្ងៃមុនមករដូវ។ ហើយនេះក៏បណ្ដាលមកពីអតុល្យភាពនៃអ័រម៉ូនដែរ។
៤. សុដន់ឡើងតឹងណែន
នៅមុនពេលមករដូវអ្នកអាចនឹងសម្គាល់ឃើញថា សុដន់របស់អ្នកប្រែឡើងតឹងណែន និងជួនកាលឈឺនៅពេលប៉ះ។
៥. ចុកពោះ
មិនត្រឹមតែកើតមានកំឡុងពេលមករដូវតែម្ដងឡើយ ស្ត្រីភាគច្រើនក៏ជួបប្រទះអាការៈឈឺចុកក្នុងពោះរយៈពេលពី ២ ទៅ ៣ថ្ងៃមុនមករដូវផងដែរ។ ពេលខ្លះពោះរបស់អ្នកអាចនឹងហើម។
៦. ឈឺក្បាល
អ្នកអាចនឹងជួបប្រទះអាការៈឈឺក្បាលក្នុងកំឡុងពេលពី ២ ទៅ ៣ថ្ងៃមុនមករដូវ។ ទោះជាយ៉ាងណាកុំបារម្ភ! អាការៈនេះអាចនឹងបាត់ទៅវិញភ្លាមៗក្រោយមករដូវ។
៧. ឈឺខ្នង
វាក៏ជារឿងធម្មតាដែរនៅពេលអ្នកមានអារម្មណ៍ឈឺខ្នងនៅមុនពេលមករដូវពី ២ ទៅ ៣ថ្ងៃ។ ជាញឹកញយការឈឺចាប់ គឺកើតមាននៅខ្នងផ្នែកខាងក្រោម និងអាចរាលដាលដល់ភ្លៅផងដែរ។
៨. ឃ្លានអាហារខ្លាំង
ប៉ុន្មានថ្ងៃមុនពេលមករដូវ អ្នកអាចនឹងមានអារម្មណ៍ឃ្លានអាហារផ្សេងៗ ជាពិសេសអាហារផ្អែមៗខ្លាំង៕