ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាបបានប្រកាសនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ថា បន្តបិទផ្សាររលួស ស្ថិតនៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្នសម្រាប់រយៈពេល២ពីរសប្តាហ៍ ។
រដ្ឋបាលខេត្តសៀមរាបបានបន្តថា ការបិទផ្សារខាងលើនេះរយៈពេល២សប្តាហ៍ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។
ការបិទនេះក្នុងគោលបំណងធនាដល់សុវត្ថិភាពនៃការគ្រប់គ្រងឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត ៕