សម្រាប់ក្មេងដែលបៅទឹកដោះគោ បញ្ហាមួយចំនួនដូចជា ពិបាកបន្ទោបង់ កន្ទួលរមាស់ និងក្អូតចង្អោរជាដើម អាចបណ្ដាលមកពីកូនអ្នកមិនសូវធននឹងទឹកដោះគោ។ យើងអាចកត់សម្គាល់វាបាន ហើយវាមានលក្ខណៈខុសគ្នាយ៉ាងណាពីអាឡាក់ស្ស៊ីទឹកដោះគោ រឺ ប្រតិកម្មទឹកដោះគោ។
“ប្រតិកម្ម រឺ អាឡាក់ស្ស៊ី ប្រូតេអ៊ីនទឹកដោះគោ” និង “ភាពមិនសូវធននឹងទឹកដោះគោ” ជាទូទៅត្រូវបានប្រើជំនួសគ្នា រឺដូចគ្នា តែការពិតវាទាំងពីរមិនដូចគ្នាទេ។
អាឡាក់ស្ស៊ីប្រូតេអ៊ីនទឹកដោះគោ (CMPA) ប៉ះពាល់កុមារអាយុក្រោមមួយឆ្នាំប្រហែល ២-៣% ខណៈដែលភាពមិនធននឹងទឹកដោះគោមានការស្រាវជ្រាវតិចតួច។ ការសង្កេតវិជ្ជសាស្រ្ត និង ការសង្កេតតាមមាតាបិតាអាចបង្ហាញថា ក្មេងៗជាច្រើនអាចមានរោគសញ្ញាយ៉ាងហោចណាស់មួយដែលទាក់ទងនឹងការទទួលទានទឹកដោះគោ។
អាឡាក់ស្ស៊ីប្រូតេអ៊ីនទឹកដោះគោ (Cow Milk Protein Allergy – CMPA)
រោគវិនិច្ឆ័យអាឡាក់ស្ស៊ីប្រូតេអ៊ីនទឹកដោះគោ(CMPA) ជាបញ្ហាសុខភាពធ្ងន់ធ្ងរ។ កុមារដែលមាន “CMPA“ នឹងមានប្រតិកម្មភ្លាមៗ ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការទទួលទានទឹកដោះគោ។ តែបើមិនមែនជារោគ“CMPA“ ទេ រោគសញ្ញាអាចពន្យារពេលលេចឡើង។ រោគសញ្ញាភាគច្រើនមានកម្រិតមធ្យមទៅធ្ងន់ធ្ងរហើយអាចរួមមាន៖
- ហើមជុំវិញមាត់
- ពិបាកលេប
- ក្អួតនិងរាគ
- រាគ
- ឈាមនៅក្នុងលាមក
- មិនចង់ទទួលទានអាហារ
- ការលូតលាស់មិនពេញលេញ
- ខ្យល់ក្នុងពោះ (Colic)
- ជំងឺសើស្បែកធ្ងន់ធ្ងរ កន្ទួលឬកន្ទួលក្រហម
- ក្នុងករណីកម្រ អាណាហ្វីឡាក់ទិច (តក់ស្លុត)
ភាពមិនធននឹងទឹកដោះគោ
ភាពមិនធននឹងទឹកដោះគោអាចមានរោគសញ្ញាស្រាលទៅមធ្យម និង បង្ហាញឡើងរៀងយឺតបន្ទាប់ពីទទួលទានទឹកដោះគោ អាការៈ នៃភាពមិនធននឹងទឹកដោះគោរួមមាន៖
- ហើមពោះ
- ឧស្ម័ន (Gas)
- ឈឺពោះ
- ខ្យល់ក្នុងពោះ (Colic)
- លាមករៀងរាវ
- ទល់លាមក
អាការៈនៅក្នុងសួតនិងស្បែកអាចមាន៖
- ហៀរសំបោររ៉ាំរ៉ៃដែលមិនទាក់ទងនឹងជំងឺ
- ការក្អករ៉ាំរ៉ៃដែលមិនទាក់ទងនឹងជំងឺ
- ការឆ្លងរោគត្រចៀកម្តងហើយម្តងទៀត
- រោគសើស្បែក
- កន្ទួល រមាស់
ភាពខុសគ្នារវាងភាពមិនធននឹងទឹកដោះគោនិងអាឡាក់ស្ស៊ីទឹកដោះគោ
វាអាចជាការពិបាកក្នុងការប្រាប់ពីភាពខុសគ្នារវាងភាពមិនធននឹងទឹកដោះគោ និង អាឡាក់ស្ស៊ីទឹកដោះគោ ព្រោះរោគសញ្ញាអាចស្រដៀងគ្នា វិជ្ជបណ្ឌិតជាច្រើនពឹងផ្អែកលើកំរិតនៃរោគសញ្ញា ដោយធ្វើតេស្តឈាម lgE និងធ្វើតេស្តស្បែកដើម្បីជាការធ្វើរោគវិនិច្ឆ័យ។ វិធីសាស្ត្រធ្វើរោគវិនិច្ឆ័យស្តង់ដារគោលចំពោះអាឡាក់ស្ស៊ីប្រូតេអ៊ីនទឹកដោះគោគឺ៖ ‘Oral Challenge Test’ ដែលចៀសវាងទឹកដោះគោទាំងស្រុងអមដោយវេជ្ជសាស្ត្រ និង អោយទទួលទានទឹកដោះគោឡើងវិញអមដោយការត្រួតពិនិត្យវេជ្ជសាស្ត្រនិងការតាមដានរោគសញ្ញា។
ប្រសិនបើកូនអ្នកមានភាពមិនធននឹងទឹកដោះគោ ដែលមានអាការៈដូចរៀបរាប់ខាងលើ រូបមន្តទឹកដោះពពែដូចជា Kabrita Goat Milk Formula អាចជាជម្រើសសាកសមសម្រាប់កូនអ្នក។
ដោយសារក្មេងម្នាក់ៗមានភាពខុសគ្នា យើងសូមណែនាំមាតាបិតាពិគ្រោះជាមួយវិជ្ជបណ្ឌិតជំនាញ ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីរោគសញ្ញាកូនតូចរបស់អ្នកបណ្តាលមកពីអាឡាក់ស្ស៊ី ឬ ភាពមិនធននឹងទឹកដោះគោ។
តើអ្នកចង់ដឹងទេថាតើរូបមន្តនិងអាហារូបត្ថម្ភទឹកដោះពពែ Kabrita សាកសមសម្រាប់កូនអ្នកដែរឬទេ? សូមស្វែងយល់បន្ថែមតាម៖ www.kabritakh.com។
រូបមន្តទឹកដោះពពែKabrita ជាជម្រើសសម្រាប់កូនតូចរបស់អ្នក ជាពិសេសក្មេងដែលមានភាពមិនធននឹងទឹកដោះគោ។ តែមិនសមស្របសម្រាប់ក្មេងដែលត្រូវបានរោគវិនិច្ឆយ័ថាអាឡាក់ស្ស៊ីនឹងប្រូតេអ៊ីនទឹកដោះគោឡើយ។