ជំងឺទឹកនោមផ្អែម ជាស្ថានភាពនៃបញ្ហាសុខភាពមួយដែលបណ្ដាលឲ្យកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់។ ជាធម្មតាវាកើតឡើងនៅពេលដែលលំពែងផ្អាកការផលិតអាំងស៊ុយលីន ប៉ុន្តែក្នុងករណីខ្លះជំងឺទឹកនោមផ្អែមលេចឡើងនៅពេលរាងកាយមិនអាចប្រើប្រាស់អាំងស៊ុយលីនពេញលេញប្រកបដោយប្រសិទ្ធិភាពបាន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្វីត្បិតតែគ្មានវិធីណាមួយព្យាបាលជំងឺទឹកនោមផ្អែមឲ្យជាដាច់ស្រលះ ប៉ុន្តែក៏នៅមានថ្នាំពេទ្យដែលអាចជួយគ្រប់គ្រងជំងឺនេះមិនឲ្យប្រែជាធ្ងន់ធ្ងរបានដែរ! ទោះជាយ៉ាងណាដោយសារតែផលប៉ះពាល់អវិជ្ជមាន និងតម្លៃថ្លៃ មនុស្សមួយចំនួនក៏ប្រែជាងាកមកប្រើប្រាស់រូបមន្តព្យាបាលបែបធម្មជាតិវិញ។ ជាក់ស្ដែងធម្មជាតិផ្តល់ឱ្យមនុស្សនូវឱសថសម្រាប់ជម្ងឺជាច្រើនមុខរួមទាំងជំងឺទឹកនោមផ្អែម។ ហើយថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃស្លឹកស្វាយចំពោះអ្នកជំងឺទឹកនោមផ្អែម រួមជាមួយរបៀបត្រឹមត្រូវក្នុងការប្រើប្រាស់ ៖
– អត្ថប្រយោជន៍នៃស្លឹកស្វាយចំពោះអ្នកជំងឺទឹកនោមផ្អែម
ស្លឹកស្វាយ មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រយុទ្ធប្រឆាំងទប់ស្កាត់អាការៈនៃជំងឺទឹកនោមផ្អែមដូចជា Caffeic acid, Mangaferin, Flavonoids និង Gallic acid ដែលធ្វើឲ្យស្លឹកស្វាយក្លាយជាឱសថបែបធម្មជាតិដ៏មានឥទ្ធិពលព្យាបាលជំងឺទឹកនោមផ្អែមកម្រិតដំបូង។
១. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ៖ វិធីដ៏មានប្រសិទ្ធិភាពបំផុតក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺទឹកនោមផ្អែម គឺការគ្រប់គ្រងកម្រិតត្រឹមត្រូវនៃជាតិស្ករក្នុងឈាម។ ទឹកស្លឹកស្វាយ អាចជួយបង្កើនការផលិតអាំងស៊ុយលីន និងបែងចែកគ្លុយកូសដែលធ្វើឲ្យកម្រិតនៃជាតិស្ករក្នុងឈាមថយចុះ។
២. ត្រួតពិនិត្យកម្រិតកូឡេស្តេរ៉ូល ៖ កូឡេស្ដេរ៉ូលខ្ពស់អាចបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានគួរឲ្យព្រួយបារម្ភចំពោះបេះដូង ហើយក៏ជាបញ្ហាដ៏ធំមួយសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមផងដែរ។ ទោះជាយ៉ាងណា ស្លឹកស្វាយ មានផ្ទុកសម្បូរទៅដោយសារធាតុ pectin, វីតាមីន C និងជាតិសសៃ ដែលមានប្រសិទ្ធិភាពជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ។
៣. ទប់ស្កាត់ជំងឺបាតភ្នែកទឹកនោមផ្អែម ៖ ស្លឹកស្វាយ ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលជួយគាំទ្រពង្រឹងសុខភាពភ្នែកល្អប្រសើរជៀសផុតពីជំងឺភ្នែកផ្សេងៗ។
– របៀបប្រើប្រាស់ស្លឹកស្វាយព្យាបាល ឬកាត់បន្ថយអាការៈនៃជំងឺទឹកនោមផ្អែម
ស្លឹកស្វាយ អាចកាត់បន្ថយអាការៈផ្សេងៗនៃជំងឺទឹកនោមផ្អែមដូចជា ការឈឺនោមញឹកនៅពេលយប់, ស្រកទម្ងន់ខ្លាំងគ្មានមូលហេតុច្បាស់លាស់ និងការមើលឃើញលែងសូវច្បាស់។ លើសពីនេះទៅទៀត ស្លឹកស្វាយ ក៏មានប្រសិទ្ធិភាពជួយគ្រប់គ្រងព្យាបាលជំងឺទឹកនោមផ្អែមដូចបានរៀបរាប់ខាងលើផងដែរ។ ដើម្បីទទួលបានអត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលទាំងនោះ អ្វីដែលអ្នកត្រូវធ្វើ គឺរកស្លឹកស្វាយខ្ចីៗ ឬត្រួយស្លឹកស្វាយឲ្យបានប្រមាណពី ១០ ទៅ ១៥ ស្លឹក។ បន្ទាប់មកដាក់ដាំជាមួយនឹងទឹកធម្មតាចំនួនសមល្មមរហូតដល់ពុះ ហើយទុកចោលមួយយប់សិន សឹមស្រងស្លឹកស្វាយចេញនៅព្រឹកបន្ទាប់។ ទទួលទានទឹកស្លឹកស្វាយរៀងរាល់ព្រឹក មុនពេលទទួលទានអាហារ ឬភេសជ្ជៈអ្វីផ្សេងៗ។ ព្យាយាមបន្តការទទួលទានជាប្រចាំសម្រាប់រយៈពេលពី ២ ទៅ ៣ ខែ ហើយអ្នកនឹងសម្គាល់ឃើញលទ្ធផលល្អប្រសើរគួរឲ្យភ្ញាក់ផ្អើល៕