មិនថាអ្នកដើរប៉ុន្មានជំហានក្នុងមួយថ្ងៃនោះទេ អត្ថប្រយោជន៍សុខភាពរបស់អ្នកនឹងកើនឡើង។ ប៉ុន្តែអ្នកដែលដើរបាន ៧.០០០ ជំហានក្នុងមួយថ្ងៃ អាចនឹងធ្វើអោយពួកគេមានអាយុកាន់តែវែង។
ការស្រាវជ្រាវថ្មីមួយបានរកឃើញថាមនុស្សវ័យកណ្តាលដែលដើរច្រើនជំហានជារៀងរាល់ថ្ងៃមានអត្រាស្លាប់រហូតដល់ ៧០ ភាគរយ តិច ជាងអ្នក ដែលមានចលនាសរុបតិចជាង ៧.០០០ ជំហានក្នុងមួយថ្ងៃ។ ការសិក្សាដែលពាក់ព័ន្ធនឹងមនុស្សវ័យកណ្តាលចំនួន ២.១១០ នាក់ដែល ពាក់ឧបករណ៍រាប់ជំហានហើយបន្ទាប់មកត្រូវបានតាមដានជិត ១១ ឆ្នាំត្រូវ បានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិ JAMA Network Open ។
របៀបដែលអ្នកចូលរួមដើរបានលឿន (សំដៅលើអាំងតង់ស៊ីតេជំ ហាន របស់ពួកគេ) មិនប៉ះពាល់ដល់ហានិភ័យនៃការស្លាប់របស់ពួកគេទេ។
ការសិក្សាៗមុនៗនិយាយថាគេគួរតែដើរអោយបាន១០០០០ជំហានក្នុងមួយថ្ងៃ។ ទោះយ៉ាងណា ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាការដើរលើសពី ១០.០០០ ជំហានក្នុង មួយថ្ងៃដែលចំនួនដែលត្រូវបានលើកឡើង ជាគោលដៅ ប្រចាំ ថ្ងៃសម្រាប់សុខភាពមិនបានផ្តល់នូវហានិភ័យស្លាប់ទេ។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក ហៅកាត់ថា CDC បាន ឲ្យដឹង ថាសកម្មភាពរាងកាយ ដូចជាការដើរត្រូវបាន ចាត់ទុកថា ជារឿងសំខាន់បំផុតមួយដែលមនុស្សអាចធ្វើបានដើម្បីលើកកម្ពស់សុខុមាលភាពរបស់ពួកគេ។ អតីតនាយក CDC បានពិពណ៌នាអំពី សកម្មភាពរាង កាយថាជា“ អ្វីដែលសឹងតែដូចទៅនឹងថ្នាំដ៏អស្ចារ្យ” ។
ក្នុងចំណោមអត្ថប្រយោជន៍របស់វា ការដើរអាចកាត់បន្ថយហានិភ័យ នៃជំងឺ លើសឈាម ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺធ្លាក់ទឹកចិ ត្ត ហើយវា អាចជួយគ្រប់គ្រងទម្ងន់និងធ្វើឱ្យគេងលក់ស្រួល។ វាត្រូវបានគេចាត់ទុក ថាល្អសម្រាប់ឆ្អឹងសាច់ដុំបេះដូងនិងខួរក្បាលរបស់អ្នក៕