ពេលអ្នកឈឺក្រពះ អ្នកត្រូវដឹងថាអ្វីដែលគួរញ៉ាំនិងអ្វីដែលមិនគួរញ៉ាំ។ អាហារខាងក្រោនេះគឺល្អសម្រាប់ ក្រពះរបស់អ្នក ដូច្នេះ អ្នកគួរបរិភោគវា។
ទឹក ៖ ទឹកគឺំមានសារសំខាន់មិនថាជាទឹកដាំពុះ ទឹកដូង ឬក៏ទឹកសម្រាប់អ្នកហាត់កីឡាទេ។
ចេក ៖ វាងាយរំលាយនិងសម្បូរហើយមានជាតិប៉ូតាស្យូមច្រើន។ ប៉ូតាស្យូមគឺអាចងាយនឹងបាត់បង់ បើសិនជាអ្នករាគឬក្អួត។
ផ្លែល្ហុង ៖ ល្ហុងត្រូវបានគេដឹងថាជួយចំពោះបញ្ហាទល់លាមក ហើយវាជួយដល់ដំណើរការរំលាយអាហារ។
បាយ ៖ បាយក៏ល្អដែរ។ វាអាចជួយធ្វើអោយលាមករឹងហើយបញ្ឈប់ការរាគ ដែលអាចនឹងកើតឡើងនៅពេល មានបញ្ហាក្រពះ។
អ្វីដែលអ្នកមិនគួរបរិភោគ
-កុំហូបអាហារឆារឬចៀន
-កុំផឹកទឹកក្រូចកំប៉ុង
-កុំហូបអាហារហិរ
-កំុហូបន្លែឆៅ
-កំុផឹកកាហ្វឬតែ