បញ្ហាមុនលើច្រមុះមិនពិបាកនឹងកម្ចាត់ឡើយ! ត្រូវធ្វើបែបណា? ងាយណាស់! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើរូបមន្តធម្មជាតិកម្ចាត់មុនច្រមុះបានយ៉ាងឆាប់រហ័ស ៖
១. សំបកក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់សំបកក្រូចឆ្មារដើម្បីយកទឹកស្រស់ៗចេញពីវា និងប្រើប្រាស់លាបដុសលើមុនច្រមុះសម្រាប់រយៈពេល ៥នាទី។ បន្ទាប់មករងចាំសម្រាប់រយៈពេលប្រហែល ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃ។
២. ដុំទឹកកក
រុំទឹកកកប៉ុន្មានដុំក្នុងក្រណាត់ស្អាតមួយ បន្ទាប់មកដាក់ស្អំ ឬសង្កត់ថ្នមៗលើមុនច្រមុះសម្រាប់រយៈពេលប្រហែល ២០នាទី។ អនុវត្តសារឡើងវិញក្រោយរយៈពេលពី ២ ទៅ ៣ម៉ោង។
៣. គ្រាប់អាល់ម៉ុន
កិនគ្រាប់អាល់ម៉ុនឱ្យមដ្ឋនិងលាយជាមួយទឹកធម្មតាបន្តិចឱ្យក្លាយជាខាប់ៗ រួចសឹមលាបលើមុនច្រមុះ។ រងចាំសម្រាប់រយៈពេលប្រហែល ៣០នាទី សឹមលាងសម្អាតចេញ។
៤. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់បន្ទះសំឡីជ្រលក់ក្នុងទឹកក្រូចឆ្មារស្រស់ រួចលាបផ្ទាល់លើមុនច្រមុះ។ រងចាំសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី សឹមលាងស្អាតចេញ។
៥. ល្ហុង
កិនល្ហុងទុំឱ្យក្លាយជាល្បាយម៉ដ្ឋខាប់ៗ រួចសឹមប្រើប្រាស់លាបលើមុនច្រមុះ។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវ។ វាមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង ដែលមិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានជំងឺ ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យដើម្បីទទួលការពិនិត្យនិងព្យាបាលបានត្រឹមត្រូវ៕