អត្ថប្រយោជន៍ដ៏សំខាន់បំផុតមួយរបស់ទឹកក្រូចឆ្មានោះ គឺវាមានសមត្ថភាពក្នុងការព្យាបាល និងបង្ការជំងឺគ្រួសក្នុងតម្រងនោម។ ជាធម្មតា គ្រួសក្នុងតម្រងនោមត្រូវចេញពីក្នុងខ្លួនមនុស្សដោយគ្មានបង្ហាញពីបញ្ហាអ្វីទាំងអស់ ប៉ុន្តែពេលខ្លះវាក៏អាចធ្វើអោយស្ទះដល់លំហូរទឹកនោម និងឈឺចាប់ខ្លាំងក្លាដែរ។
ការទទួលទានទឹកក្រូចឆ្មាអាចជួយបង្គ្រប់ជាតិទឹកដល់រាងកាយ និងជួយអោយទឹកនោមច្រោះបានល្អ ហេតុដូច្នេះហើយទើបវាជួយកាត់បន្ថយការប្រឈមនឹងជំងឺគ្រួសក្នុងតម្រងនោមបាន។ ទោះបីជាយ៉ាងនេះក្តី ស្ថិតក្នុងករណីឈឺចាប់ និងមិនស្រួលក្នុងខ្លួនខ្លាំងក្លាដោយសារតែគ្រួសក្នុងតម្រងនោម អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីស្វែងរកការព្យាបាលអោយបានល្អវិញ។
ការទទួលទានទឹកក្រូចឆ្មាក៏ប្រហែលជាមានប្រយោជន៍ដល់ការបំពេញមុខងារអង់ស៊ីមរំលាយអាហាររបស់ថ្លើម ហើយក៏អាចជួយដល់ការសម្របសម្រួលផ្គង់ផ្គង់អុកស៊ីសែនរបស់ឈាមដែរ៕