ពីមួយឆ្នាំទៅមួយឆ្នាំ ជំងឺថ្លើមកំពុងតែកើនឡើងយ៉ាងខ្លាំង។ យោងទៅតាមស្ថិតិជាតិរបស់ប្រទេសអង់គ្លេស បានឲ្យដឹងថា ជំងឺថ្លើមត្រូវបានជាប់ចំណាត់ថា្នក់ធ្វើឲ្យមនុស្សស្លាប់ច្រើនបំផុតលំដាប់ទី៥។
យ៉ាងណាមិញ ថ្លើមរបស់មនុស្សយើងមានមុខងារសំខាន់ៗច្រើនណាស់ដូចជា លាងសម្អាតឈាម ផលិតប្រូតេអ៊ីនសំខាន់ៗដែលរាងកាយត្រូវការ ផលិតកូឡេស្តេរ៉ុល សម្រួលដល់ការផ្គត់ផ្គង់ថាមពល សម្រួលដល់តុល្យភាពអ័រម៉ូន ។ល។
មូលហេតុធ្វើឲ្យថ្លើមខូចខ្លាមងបំផុតមានច្រើនណាស់ដូចជា ជំងឺដំណរពូជ ជំងឺក្រិនថ្លើម និងការប៉ះពាល់នឹងសារធាតុពុលរយៈពេលយូរជាដើម។ ដូច្នេះកាលណាថ្លើមដែលកំពុងតែជួបវិបត្តិហើយ វានឹងស្តែងចេញជាអាការៈដូចខាងក្រោមនេះ៖
1. អស់កម្លាំង
2. ស្បែកស្ងួត ឬរលាក
3. ឈឺក្នុងពោះ
4. ក្អួត ឬចង្អោ
5. មានស្នាមជាំលើស្បែក
6. ហើមក្នុងពោះ
7. ស្បែក និងភ្នែកទៅជាលឿង
អ្វីដែលជាដំណឹងល្អនោះគឺថា ថ្លើមគឺជាសរីរាង្គដែលមានភាពសម្របខ្លួនខ្ពស់មួយនៅពេលវាត្រូវបានព្យាបាល ហើយក៏អាចជាសះដោយខ្លួនឯងបានដែរ។ យ៉ាងណាមិញ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនបើសិនជាអ្នកសម្គាល់ឃើញថាមានអាការៈទាំងអស់ខាងលើនេះកើតឡើងជាប់រហូត៕