មានអ្នកជំងឺតម្រងនោមជាច្រើនបានសួរសំណួរមួយនេះ ។ ផ្លែចេកជាផ្លែឈើមួយប្រភេទដែលមានរស់ជាតិឆ្ងាញ់ ប៉ុន្តែអ្នកជំងឺតម្រងនោមជាច្រើនតែងតែមានដែនកំណត់ច្រើនចំពោះរបបអាហាររបស់ពួកគេ។ ដូច្នេះយកល្អអ្នកជំងឺតម្រងនោមគួរតែយល់ដឹងបានច្រើនអំពីទស្សនៈមួយនេះ ។
ផ្លែចេកសម្បូរទៅដោយជាតិប៉ូតាស្យូម។ ប៉ូតាស្យូម គឺជាសារធាតុដ៏សំខាន់ក្នុងការថែរក្សាសាច់ដុំ និងភាពភ្ញោចរបស់សរសៃប្រសាទ ព្រមទាំងសម្របសម្រួលដល់មុខងាររបស់សាច់ដុំ ដែលមានប្រយោជន៍យ៉ាងខ្លាំងក្នុងការរក្សាលំនឹងរបស់សម្ពាធឈាម និងបង្ការជំងឺបេះដូង-សរសៃឈាម ។
ខណៈពេលដែលអ្នកជំងឺតម្រងនោមច្រើនតែមានជំងឺបេះដូង-សរសៃឈាមថែមទៀត ហើយនេះក៏ជាមូលហេតុធ្វើអោយមនុស្សស្លាប់ផងដែរ។ ដូច្នេះហើយ បើសិនជាអ្នកជំងឺតម្រងនោមមានចំនួនប៉ូតាស្យូមក្នុងខ្លួនតិច ផ្លែចេកគឺជាជម្រើសដ៏ល្អមួយ។
ផ្លែចេកក៏សម្បូរទៅដោយវីតាមីន A និង C ដ៏សំបើមមួយដែរ ហើយជាតិស្កររបស់វាអាចបំលែងទៅជាគ្លុយកូសយ៉ាងលឿន ព្រមទាំងត្រូវបានបឺតស្រូបអោយរាងកាយប្រើប្រាស់យ៉ាងល្អទៀតផង ដូច្នេះហើយវាគឺជាប្រភពនៃថាមពលដ៏ល្អមួយ ។ ម្យ៉ាងវិញទៀត ក្នុងផ្លែចេកមានជាតិម៉ាញ៉េស្យូមដ៏ច្រើនផងដែរ ដែលវាមានឥទ្ធិពលក្នុងការបំបាត់ភាពអស់កម្លាំង និងអារម្មណ៍មួរម៉ៅផងដែរ។ ខណៈពេលដែលអ្នកជំងឺតម្រងនោមច្រើនតែមានអារម្មណ៍អស់កម្លាំងនោះ ផ្លែចេកពិតជាមានប្រយោជន៍ក្នុងការដោះស្រាយរឿងនេះបាន ។
ក្រៅពីនេះ ផ្លែចេកក៏ជាអាហារដ៏ល្អសម្រាប់ការដេក និងសម្រួលដល់ការរំលាយអាហារផងដែរ។
តាមពិត អ្នកជំងឺតម្រងនោមគួរតែប្រុងប្រយ័ត្នក្នុងការទទួលទានផ្លែចេក ព្រោះវាក៏មានឥទ្ធិពលអាក្រក់ដល់ពួកគេដែរ។ អ្នកជំងឺតម្រងនោមច្រើនតែមានបញ្ហាចំពោះជាតិរ៉ែ ហើយពួកគេក៏ងាយនឹងជួបបញ្ហាលើសជាតិប៉ូតាស្យូមក្នុងឈាម ដែលជាហេតុនាំអោយអ្នកជំងឺមានផលវិបាកកាន់តែច្រើនថែមទៀត។ ដូច្នេះហើយ អ្នកជំងឺតម្រងនោមគួរតែប្រុងប្រយ័ត្ននៅពេលញ៉ាំផ្លែចេក។ បើសិនជាពួកគេមានចំនួនប៉ូតាស្យូមក្នុងខ្លួនខ្ពស់ហើយ គួរតែកុំញ៉ាំវាទៀតអី។ បើសិនជាប៉ូតាស្យូមនៅក្នុងកម្រិតធម្មតា ផ្លែចេកគឺជាជម្រើសដ៏ល្អមួយសម្រាប់ពួកគេ។
ដូច្នេះហើយបើសិនជាអ្នកជំងឺចង់យកផ្លែចេកធ្វើជាគម្រោងនៃការញ៉ាំអាហារ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន៕