ការគេងលក់បានស្រួល ហើយស្កប់រៀងរាល់យប់ គឺជាអ្វីដែលយើងគ្រប់គ្នាត្រូវការ ដើម្បីទទួលរក្សានូវសុខភាពល្អ, អារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងថាមពល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះជាបីជាអ្នកគេងបានគ្រប់គ្រាន់ចន្លោះពី ៧ ទៅ ៨ ម៉ោងតាមការណែនាំហើយក៏ដោយ ក៏របៀបដែលអ្នកគេងអាចបណ្ដាលឲ្យអ្នកមានអារម្មណ៍ថាឈឺខ្លួនប្រាណនៅពេលព្រឹកបាន។ ដូច្នេះថាតើទីតាំងនៃការគេងបែបណាទៅដែលអ្នកគួរសាកល្បង ដើម្បីបញ្ចៀសបញ្ហានៃការឈឺចាប់នេះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីទីតាំង ឬរបៀបនៃការគេងដ៏ល្អបំផុតដែលអ្នកគួរសាកល្បងអនុវត្តន៍ ៖
១. គេងផ្ងារ
ការគេងផ្ងារ គឺផ្ដល់ភាពងាយស្រួលចំពោះក្បាល, ឆ្នឹងខ្នង និង ក ឲ្យស្ថិតក្នុងទីតាំងអព្យាក្រឹតគ្មានអ្វីសង្កត់ប្រឆាំងជាមួយ។ ទីតាំងនៃការគេងបែបនេះល្អបំផុតចំពោះអ្នកដែលមានបញ្ហាច្រាលអាស៊ីតក្រពះ ប៉ុន្តែត្រូវប្រាកដថារាងកាយផ្នែកខាងលើ ឬទ្រក្បាល ឲ្យខ្ពស់ឡើងបន្តិច ដើម្បីឲ្យក្រពះស្ថិតនៅទាបជាងបំពង់អាហារ។ ទោះជាយ៉ាងណាក៏ដោយ ការគេងផ្ងារ គឺមិនត្រូវបានណែនាំចំពោះអ្នកដែលគេងស្រមុកឡើយ ក៏ព្រោះទីតាំងនេះអាចបណ្ដាលឲ្យអណ្ដាតធ្លាក់ចុះ ហើយរារាំងដល់ការដកដង្ហើម។
២. គេងផ្អៀង
ទីតាំងនៃការគេងមួយទៀតដែលល្អប្រសើរបំផុតសម្រាប់អ្នកនោះ គឺការគេងផ្អៀងទៅម្ខាង។ មិនថាអ្នកគេងផ្អៀងទៅខាងស្ដាំ ឬឆ្វេងនោះទេ គឺការគេងរបៀបនេះជួយកាត់បន្ថយការឈឺចាប់ត្រង់ខ្នង និង ក ក៏ដូចជាការស្រមុកផងដែរ។ ការផ្អៀង គឺជាទីតាំងដ៏ល្អបំផុតមួយដើម្បីថែរក្សាសុខភាពរាងកាយទាំងមូល ចាប់តាំងពីឆ្អឹងខ្នងស្ថិតក្នុងសភាពត្រង់សន្ធឹង។ ប្រសិនបើអ្នកមានជំងឺ GERD ឬជំងឺអាស៊ីតច្រាល ឬក្រហាយទ្រូង ទីតាំងនៃការគេងដ៏ល្អបំផុត គឺគេងបែរទៅខាងឆ្វេង។ ទោះជាយ៉ាងណាក៏ដោយ ការគេងផ្អៀងមិនសូវល្អចំពោះផ្ទៃមុខ និងទ្រូង ដោយត្រូវទទួលរងនូវការសង្កត់ដែលអាចបង្កឲ្យឆាប់កើតមានស្នាមជ្រួញ៕