បើសិនអ្នកនៅរស់ អ្នកនឹងចាស់ វាជារឿងដែលមិនអាចចៀសបាន។ មានអាហារដែលប្រឆាំងនឹងភាពចាស់ ទោះជាយើងមិនអាចស្វែងរកប្រភពយុវវ័យបានក៏ដោយ។ អាហារប្រឆាំងភាពចាស់នៅតែមានសុវត្ថិភាពនិងជម្រើសល្អ ។ អាហារប្រឆាំងភាពចាស់មួយចំនួនត្រូវបានគេដឹងថា អាចបន្ថយឥទ្ធិពលភាពចាស់មកលើមនុស្ស។
ផ្លែបឺរ (Avocado)
o ផ្លែបឺរ គឺជាផ្លែឈើដែលជាប្រភពល្អនៃ monounsaturated fat។ Monounsaturated fat ជួយបន្ថយកូលេស្តេរ៉ូលមិនល្អដែលអាចធ្វើឱ្យសរសៃឈាមស្ទះក្នុងរាងកាយ។ វាក៏ជាប្រភពនៃវីតាមីន E។ វីតាមីន E គឺជាសារធាតុប្រឆាំងនឹងរោគមហារីក, វាជួយធ្វើឱ្យស្បែកស្អាតដោយបង្កើនកម្រិតជាតិសំណើមនិងភាពទន់របស់ស្បែក។
ផ្លែបឺរី (Berries)
o ផ្លែបឺរីជាប្រភពល្អបំផុតនៃសារធាតុប្រឆាំងរោគមហារីក។ ផ្លែបឺរីស្រអាប់ ដូចជា blueberries និង blackberries មានផ្ទុក flavonoids ដែលជាសារធាតុប្រឆាំងរោគមហារីកដ៏ខ្លាំង។ សារធាតុប្រឆាំងរោគមហារីកទាំងនេះជួយការពាររាងកាយប្រឆាំងនឹង free radicals ដែលបង្ករការបំផ្លាញដល់កោសិកា។ ផ្លែបឺរីក៏មានផ្ទុកវីតាមីន C ដែលជួយបង្កើនប្រព័ន្ធការពាររាងកាយពីជំងឺ។
បន្លែ
o Broccoli, ផ្កាខាត់ណា និងស្ពៃក្តោប បន្លែទាំងនេះជួយរាងកាយប្រឆាំងនឹងជាតិពុលនិងមហារីក។ ការទទួលទានបន្លែទាំងនេះទាំងឆៅ ឬ ឆ្អិនតិចៗ គឺជាវិធីល្អបំផុតក្នុងការទទួលបានផលប្រយោជន៍ទាំងនេះ។ ការចម្អិននឹងបំផ្លាញអង់ស៊ីមល្អដែលរាងកាយត្រូវការ។
គ្រាប់ផ្លែឈើ (Nuts)
o គ្រាប់ផ្លែឈើសម្បូរទៅដោយវីតាមីន, សារធាតុខនិជ និងសារធាតុប្រឆាំងរោគមហារីកផ្សេងៗ។ វាអាចជួយបន្ថយកូលេស្តេរ៉ូល, ជួយប្រព័ន្ធរំលាយអាហារ, និងបង្ការរោគមហារីក។ អ្នកអាចដាក់វាក្នុងសាឡាដ, ធ្វើជាអាហារញ៉ាំលេង ឬ ដាក់លើការ៉េម។
ថ្នាំសំរាប់ព្យាបាលរាគ:ពេលណាគួរប្រើនិងពេលណាមិនគួរប្រើ
អ្នកមុខជាភ័យហើយ នៅពេលអ្នករាគជាច្រើនដងឡើងចង់ខ្សោះជាតិទឹកនោះ។ប្រជាជនយើងតែងតែចង់រាគទៅរកការប្រើថ្នាំដើម្បីអោយរាគនោះបាត់ភ្លាមៗតែម្តង។នេះមិនមែនជាជម្រើសដែលត្រឹមត្រូវរហូតនោះទេ។ការប្រើថ្នាំរាគគួរគប្បីត្រូវប្រុងប្រយ័ត្នដើម្បីចៀសវាងពីគ្រោះថ្នាក់។ ពេលខ្លះរាគនោះអាចនឹងបាត់ទៅវិញដោយមិនបាច់ប្រើថ្នាំប៉ុន្តែគ្រាន់តែបន្ថែមជាតិទឹកអោយគ្រប់វិញ។ប៉ុន្តែបើសិនជាអ្នកចង់ប្រើថ្នាំរាគនោះ ចូរស្វែងយល់ព័ត៌មានដូចតទៅនេះអំពីវិធីប្រើថ្នាំរាគ។
ថ្នាំប្រឆាំងការរាគ (antidiarrheal medicines) រួមមាន loperamide (Imodium) និង bismuth subsalicylate (Kaopectate, Pepto-Bismol) ។ Bismuth subsalicylate ក៏អាចព្យាបាលបញ្ហាឈឺក្រពះផងដែរ និងជាថ្នាំប្រឆាំងការក្អួតចង្អោរ (antiemetic)។