ខ្លាញ់ត្រង់ក ឬភាគច្រើននៃពួកយើងតែងហៅថា “ណង់ក” គឺស្ថិតនៅក្រោមស្បែកនៃក។ ខ្លាញ់ត្រង់កអាចបណ្ដាលមកពីកត្តាជាច្រើន ប៉ុន្តែមូលហេតុចម្បងនោះ គឺការកើនទម្ងន់ និងជំងឺធាត់ជ្រុល។ ការកើនឡើងនៃខ្លាញ់ក ក៏អាចជាសញ្ញាមួយនៃបញ្ហាសុខភាពផ្សេងៗ រួមទាំងការកើនឡើងនូវហានិភ័យនៃបញ្ហាបេះដូង។ ថាតើយើងអាចដោះស្រាយបញ្ហាខ្លាញ់ត្រង់កបែបណាទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិដែលមានប្រសិទ្ធិភាពខ្ពស់ជួយកម្ចាត់ខ្លាញ់ត្រង់កបានយ៉ាងឆាប់រហ័ស ៖
១. ប្រទាលកន្ទុយក្រពើ
មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែប្រទាលកន្ទុយក្រពើអាចជួយកាត់បន្ថយទម្ងន់ និងម៉ាសនៃខ្លាញ់រាងកាយផងដែរ។ ជាលទ្ធផលជួយក្នុងការកម្ចាត់ខ្លាញ់ត្រង់កបានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកប្រទាលកន្ទុយក្រពើស្រស់ ១ពែងឱ្យបានម្ដងទៅ ២ដងក្នុងមួយថ្ងៃ។
២. តែបៃតង
មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម catechins ដែលជួយសម្រកទម្ងន់និងកម្ចាត់ខ្លាញ់ត្រង់ក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែបៃតង ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ពែង។ រងចាំសម្រាប់រយៈពេល ៥នាទី សឹមត្រងកាកតែចេញ រួចបន្ថែមទឹកឃ្មុំបន្តិចចូលមុននឹងទទួលទានឱ្យទាន់ក្ដៅឧណ្ហៗពី ៣ ទៅ ៤ដងក្នុងមួយថ្ងៃ។
៣. ត្រសក់ផ្អែម
ផ្លែឈើនេះមានផ្ទុកកាឡូរីនិងជាតិខ្លាញ់ទាប ប៉ុន្តែសម្បូរទៅដោយជាតិរ៉ែនិងវីតាមីនសំខាន់ៗដែលធ្វើឱ្យអ្នកឆ្អែតបានយូរ ហើយជួយឱ្យស្រកទម្ងន់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានផ្លែត្រសក់ផ្អែមស្រស់ៗ ឬទតួលទានទឹកត្រសក់ផ្អែមស្រស់ពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។
៤. ទឹកក្រូចឆ្មារស្រស់
ទឹកក្រូចឆ្មារមានប្រសិទ្ធិភាពជួយកម្ចាត់ជាតិខ្លាញ់បានយ៉ាងប្រសើរ។ វីតាមីន C ដែលមានផ្ទកក្នុងក្រូចឆ្មារជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលជួយបង្កើនការរំលាយអាហារ និងដុតបំផ្លាញខ្លាញ់ដែលលើស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ម្ខាង ចូលក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួចបន្ថែមទឹកឃ្មុំចូលបន្តិច។ កូរឱ្យសព្វ សឹមទទួលទានរាល់ព្រឹកមុនពេលទទួលទានអាហារពេលព្រឹក។ អនុវត្តរូបមន្តនេះយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ។
៥. ម្ទេសផ្លោកក្រហម
មានផ្ទុកសារធាតុ capsaicinoids ដែលល្អណាស់សម្រាប់ជួយដល់ការស្រកទម្ងន់ និងកម្ចាត់ខ្លាញ់ត្រង់ក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមម្ទេសផ្លោកក្រហមក្នុងរបបអាហារប្រចាំថ្ងៃជាការស្រេច។
៦. ការ៉ុត
ជាប្រភពដ៏ប្រសើរនៃវីតាមីន A និងជាតិសសៃល្អសម្រាប់សម្រួលការរំលាយអាហារ, សម្រកទម្ងន់ និងជួយឱ្យឆ្អែតបានយូរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានការ៉ុតឱ្យបានពី ១ ទៅ ២មើមក្នុងមួយថ្ងៃ ឬទទួលទានទឹកការ៉ុតស្រស់ៗ ១កែវម្ដងក្នុងមួយថ្ងៃក៏បាន។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕