តើអ្នកកំពុងតែប្រឈមមុខទៅនឹងការបាត់បង់ឆ្អឹងរបស់អ្នកដោយសារតែស្ថានភាពសុខភាពរបស់អ្នកមែនទេ?
រូបអ្នកប្រហែលជាដឹងអំពីកត្តាប្រឈមទៅនឹងជំងឺពុកឆ្អឹង (osteoporosis) រួចទៅហើយ ស្ត្រីភេទ, អ្នកដែលអស់រដូវ (menopause), អ្នកជក់បារី ឬ អ្នកដែលមានគ្រោងឆ្អឹងស្តើង គឺជាមនុស្សដែលងាយនឹងទទួលរងគ្រោះថ្នាក់នេះជាទីបំផុត។ ប៉ុន្តែតើអ្នកមានបានដឹងដែរឬទេថា លក្ខណៈសុខភាព ឬក៏ស្ថានភាពជំងឺរបស់អ្នកមួយចំនួន អាចបណ្តាល អោយមានបញ្ហាឆ្អឹងពុក និងបាត់បង់ឆ្អឹងបាន?
ប្រសិនបើអ្នកស្ថិតក្នុងចំណោមស្ថានភាពខាងក្រោមនេះ, ទោះបីជាដោយសារ ផលប៉ះពាល់ នៃជំងឺ ឬ ក៏ដោយសារតែផលប៉ះពាល់នានាដែលបណ្តាលមកពីការព្យាបាល ជំងឺ ទាំងនោះក៏ដោយ, អ្នកត្រូវតែចាត់វិធានការក្នុងការគ្រប់គ្រងវាអោយបានល្អប្រសើរ, បើមិនដូច្នេះទេ អ្នកនឹងប្រឈមមុខទៅនឹងការវិវត្តទៅរកជំងឺពុកឆ្អឹងថែមមួយកំរិតទៀត ។
ជំងឺពុកឆ្អឹង និងការបាក់ឆ្អឹងខ្នង
តើអ្នកមានធ្លាប់ឈឺខ្នង (back pain) និង ព្រួយបារម្ភអំពីការបាក់ឆ្អឹងខ្នង (spinal fracture) ដែរឬទេ? មនុស្សជាច្រើន – ពិសេស អ្នកដែលមានជំងឺពុកឆ្អឹង (osteoporosis) តែងតែមានការឈឺចាប់ទៅលើខ្នងយ៉ាងធ្ងន់ធ្ងរ ដោយសារតែការបាក់ឆ្អឹងខ្នង (spinal fracture) ។ ការបាក់ឆ្អឹងខ្នងអាចបណ្តាលអោយមានការឈឺចាប់ខ្លាំងខ្លាំស្ទើរទ្រាំមិនបាន ។ វាអាចធ្វើអោយខ្នងរបស់យើងខូចទ្រង់ទ្រាយ (disfigurement) និង មិនអាចកំរើក ឬ ធ្វើចលនាបានឡើយ (immobility) ។
១. ជំងឺទឹកនោមផ្អែម និង ជំងឺពុកឆ្អឹង
អ្នកវិទ្យាសាស្ត្រក៏នៅតែមិនទាន់យល់ពេញលេញថា អ្នកជំងឺទឹកនោមផ្អែមប្រភេទ ១ (type 1 diabetes) ទំនងហាក់ដូចជាមានឆ្អឹងមិនសូវហាប់ណែនល្អ (lower bone density) ។
ការសិក្សាបានបង្ហាញថា មនុស្សដែលមានជំងឺទឹកនោមផ្អែមប្រភេទ ១ មានឆ្អឹងមិនសូវរឹងមាំ និង ការបង្កើតឆ្អឹងខ្សោយជាងធម្មតា ។
លោកវេជ្ជបណ្ឌិត Beatrice Edwards បាននិយាយថា “វាហាក់ដូចជា កំរិតជាតិស្ករខ្ពស់នៅក្នុងឈាម (high blood sugar) អាចកាត់បន្ថយការកកើតឆ្អឹងអញ្ចឹង, គ្រាន់តែជាមួយនឹង steroids ប៉ុណ្ណោះ” ។ ចាប់តាំងពីជំងឺទឹកនោមផ្អែមប្រភេទ ១ វិវត្តពីកុមារភាពមក, នៅពេលដែលខ្លួនមនុស្សនៅតែដុះឆ្អឹងង (building bone), អ្នកជំងឺទឹកនោមផ្អែមប្រភេទ ១ មួយចំនួនមិនអាចនឹងមានឳកាសឈានទៅដល់ការលូតលាស់របស់ឆ្អឹងនៅដំណាក់កាលចុងក្រោយឡើយ មានន័យថា ឆ្អឹងមិនអាចឈានទៅដល់កំហាប់ហាប់ណែនចុងក្រោយបាន នោះទេ ។ ទោះបីជាទម្រង់ ឬ រូបរាងឆ្អឹងមិនសូវជាតូចជាងធម្មតាក៏ដោយ, ក៏អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ ១ និង ប្រភេទ ២ មានការប្រឈមមុខទៅនឹងគ្រោះថ្នាក់នៃការបាក់បែកឆ្អឹងជាងមនុស្សធម្មតាដែរ ។
២. ជំងឺលើស្បែក Lupus និង ជំងឺរលាកសន្លាក់ឆ្អឹង
ក្មេងជំទង់ជនជាតិអាមេរិកជិត ៣ លាននាក់អាចមានជំងឺមួយក្នុងចំណោមជំងឺលើស្បែក Lupus ឬ ជំងឺរលាកសន្លាក់ឆ្អឹង ។ ជំងឺទាំងពីរនេះ គឺជាលក្ខណៈស៊ាំទៅនឹងមេរោគអ្វីមួយ (autoimmune conditions), ដែលធ្វើអោយខ្លួនមនុស្សយើងវាយប្រហារទៅលើកោសិកា (cells) ឬ ជាលិកា (tissues) របស់ខ្លួនឯង បណ្តាលអោយការរលាក (inflammation) កើតមានឡើង ។
លោក Edwards បានបន្ថែមទៀតថា ជំងឺរលាករ៉ាំរ៉ៃ (chronic inflammatory disease) អាចបង្កើនការប្រឈមមុខទៅនឹងជំងឺពុកឆ្អឹង (osteoporosis), ដោយសារតែវាហាក់ដូចឆាប់ង្កើនអត្រាការផ្លាស់ប្តូរឆ្អឹង (bone turnover)ពេក។ អ្នកដែលមានជំងឺទាំងពីរខាងលើនេះតែងតែប្រើប្រាស់ថ្នាំពពួក corticosteroids ក្នុងរយៈពេលយូរអង្វែង ដើម្បីគ្រប់គ្រងរោគសញ្ញារបស់ពួកគេ ។ ការទទួលទានថ្នាំ steroids ក្នុងរយៈពេលមួយដ៏យូរ ដូចជា ថ្នាំ Prednisone អាចនាំអោយការពុកឆ្អឹង (ដោយសារតែវាទៅបន្ថយ និង បង្អង់ល្បឿនសកម្មភាពកោសិកាក្នុងការបង្កបង្កើតឆ្អឹង) ។
ជំងឺសើរស្បែក Lupus គឺជាបញ្ហាពិសសេសមួយ ពីព្រោះតែវានិយមកើតលើស្ត្រីដែលមានអាយុចន្លោះពី ១៥ ទៅ ៤៥ ឆ្នាំ — ជារឿយៗ អំឡុងពេលឆ្អឹងឈប់លូតលាស់ រហូតដល់អាយុ ៣០ឆ្នាំ ។ លោក Edwards បានបកស្រាយថា «អ្វីដែលរារាំងដល់ការលូតលាស់របស់ឆ្អឹងអំឡុងពេលនោះ គឺជាកត្តាប្រឈមទៅនឹងជំងឺពុកឆ្អឹង» ។
៣.ជំងឺ Hyperthyroidism
ជំងឺ Hyperthyroidism កើតឡើងនៅពេលដែលក្រពេញទីរ៉ូអ៊ីត (thyroid gland) ធ្វើសកម្មភាពច្រើនពេក និង បញ្ចេញអ័រម៉ូនលើសកំរិត ។ ក្រពេញទីរ៉ូអ៊ីត (thyroid gland) គឺជាក្រពេញតូចមួយ ដែលមានរាងដូចជាមេអំបៅ (butterfly-shaped gland) ស្ថិតនៅខាងក្រោម ក (base of the neck) ។
ជំងឺ Hyperthyroidism បង្កើនចំនួនវដ្តនៃការបណ្តុះឆ្អឹងឡើងវិញ (bone-remodeling cycles) ។ ចាប់ពីអាយុ ៣០ ឆ្នាំឡើងទៅ, សមត្ថភាពបណ្តុះ និង កែលំអឆ្អឹងត្រូវបានកាត់បន្ថយ ។ អ្នកនឹងមានការបាត់បង់ឆ្អឹងច្រើនជាងការដុះចេញមកវិញ ។ នោះមានន័យថា, ឆ្អឹងរបស់អ្នកកាន់តែបាត់បង់ នៅពេលអ្នកឆ្លងកាត់វដ្តនៃការបណ្តុះឆ្អឹងកាន់តែញឹក ។
៤.ជំងឺ. Celiac Disease
វិបត្តិក្នុងការរំលាយអាហារ (digestive disorders) ដូចជា ជំងឺហ្ក្រន (Crohn’s disease) អាចបណ្តាលឆ្អឹងពុកបាន ។ មូលហេតុអាចមកពីការអាលែកស៊ី (allergy) ទៅនឹង ជាតិ ប្រូតេអ៊ីន (protein) ម្យ៉ាងដែលគេហៅថា គ្លុយធែន (gluten) ដែលមាននៅក្នុង ផលិត ផល ស្រូវសាលី ។
ប្រសិនបើគ្មានការយកចិត្តដាក់ និង ព្យាលបាលទេ, celiac disease អាចបំផ្លាញទៅដល់ ប្រព័ន្ធរំលាយអាហារ និង ការរំលាយសារជាតិចិញ្ចឹមផ្សេងៗបាន — ដោយរួមបញ្ចូលទាំង ជាតិកាល់ស្យូម និង វីតាមីន D ដែលមានសារៈសំខាន់យ៉ាងខ្លាំង សំរាប់សុខភាព ឆ្អឹងរបស់មនុស្ស ។ ដូច្នេះ, ទោះបីជាអ្នកបានទទួលទានជាតិកាល់ស្យូម និង វីតាមីន D គ្រប់គ្រាន់ក៏ដោយ, ប៉ុន្តែប្រសិនបើអ្នកមានជំងឺ celiac disease ដែរ, នោះអ្នកនឹង មិន អាច បានទទួលសារជាតិចិញ្ចឹមគ្រប់គ្រាន់ទេ, ដែលជាហេតុធ្វើអោយឆ្អឹងរបស់អ្នកមាន កំហាប់តិច ។
៥.ជំងឺហឺត
ជំងឺហឺត (asthma) មិនអាចបណ្តាលអោយឆ្អឹងពុកបាននោះទេ, ប៉ុន្តែ ថ្នាំសំរាប់ព្យាបាលវាទៅវិញទេ ដែលជាអ្នកបំផ្លាញឆ្អឹងរបស់អ្នក ។ មនុស្សប្រហែលជា ២០ លាននាក់នៅក្នុងសហរដ្ឋអាមេរិចមានជំងឺហឺត រាប់បញ្ជូលទាំងក្មេងៗ ដែលមាន អាយុ ក្រោម ១៨ ឆ្នាំ (៩ លាននាក់) ។
អ្នកជំងឺហឺតតែងតែប្រើប្រាស់ពពួកថ្នាំ corticosteroids — ដូចជា ថ្នាំឆ្ពុង ឬ ស្ប្រៃបាញ់ ដើម្បីជួយសំរួលដល់ស្ថានភាពជំងឺរបស់ពួកគេ ។ អំឡុងពេលជំងឺហឺតធ្វើទុក្ខ វាជារឿងធម្មតាហើយក្នុងការទទួលទានថ្នាំ ដូចជា Prednisone សំរាប់រយៈពេលខ្លីនោះ ។ វាពិតជាមានប្រសិទ្ធិភាពណាស់ក្នុងការជួយបន្ធូរបន្ថយការដកដង្ហើមខ្លីៗ (shortness of breath) និង សំលេងក្រេតក្រត (wheezing) ដែលបណ្តាលមកពីជំងឺហឺត ឬ ជំងឺហើមសួត (emphysema), ប៉ុន្តែ ថ្នាំទាំងនេះក៏បានចូលរួមក្នុងការធ្វើអោយអ្នកពុកឆ្អឹង និង បាត់បង់ឆ្អឹង របស់អ្នកផងដែរ ។
លោកវេជ្ជបណ្ឌិត Andrew Bunta មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Northwestern University Feinberg បានមានប្រសាសន៍ថា ៖ «បន្ថែមពីលើនេះ, យុវជនក្មេងៗដែល មានជំងឺហឺតអាចនឹងមានការលំបាកក្នុងការធ្វើសកម្មភាពផ្សេងៗ ដែលមានន័យថា ពួកគេមិនអាចធ្វើចលនា ឬ ក៏ហាត់ប្រាណតាមដែលពួកគេចង់បាន ដើម្បីជួយបណ្តុះឆ្អឹងរបស់ពួកគេបានឡើយ» ។
៦.ជំងឺក្រិនសរសៃឈាម(Multiple Sclerosis)
ជំងឺហឺត (asthma) និង multiple sclerosis គឺជាជំងឺពីរខុសប្លែកពីគ្នា, ប៉ុន្តែ វាមានភាពប្រហាក់ប្រហែលគ្នា ត្រង់ថា វាអាចធ្វើអោយឆ្អឹងពុកបាន ។ អ្នកដែលមានជំងឺ multiple sclerosis ក៏ដូចជាអ្នកជំងឺហឺតដែរ, គឺត្រូវទទួលទានថ្នាំពពួក steroid-based ដើម្បីគ្រប់គ្រង់ស្ថានភាព និង រោគសញ្ញារបស់ពួកគេ (ថ្នាំពពួក steroids បណ្តាលអោយមានការបាត់បង់ឆ្អឹង) ។ ជំងឺ multiple sclerosis អាចធ្វើអោយមនុស្សគ្មានតុល្យភាព និង មិនអាចធ្វើចលនាផ្សេងៗបាន, ជាពិសេសលំបាកក្នុងការហាត់ប្រាណ ដើម្បីជួយថែរក្សា និង បណ្តុះឆ្អឹងរបស់ពួកគេ ។
លោក Edwards នៅតែអះអាងថា «អ្វីដែលបង្អាក់សកម្មភាព ឬ សមត្ថភាពក្នុងការដើរ និង ធ្វើចលនាផ្សេងៗ គឺជាអ្នកធ្វើអោយឆ្អឹងរបស់អ្នកបាត់បង់» ។
ប្រសិនអ្នកកំពុងស្ថិតក្នុងចំនោមស្ថានភាពខាងលើនេះ, តើអ្នកអាចការពារខ្លួនអ្នកពីការពុកឆ្អឹងដោយវិធីណា? ជាបឋម, សូមកុំស្មានគិតថា វេជ្ជបណ្ឌិតរបស់អ្នកពិតជាអាចមើលថែរក្សា និង ការពាររូបអ្នកបានអោយសោះ !
លោក Felicia Cosman, ជាវេជ្ជបណ្ឌិត និង ជានាយកមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យ Helen Hayes Hospital ក្នុងរដ្ឋ New York បានអោយដឹងថា ៖ «នៅពេលដែលអ្នកមានបញ្ហាជាមួយនឹងជំងឺ multiple sclerosis, ជំងឺហឺត ឬ ជំងឺ lupus, អ្នកមិនដែលគិតដល់ផលប៉ះពាល់របស់វានោះទេ ។ តាមពិត, វាអាចបណ្តាលអោយមានជំងឺពុកឆ្អឹងបានដោយងាយ ។ វាជារឿងមួយគួរអោយងាយយល់ណាស់ — យើងដឹងថាអ្នកពិតជាមិនចង់អោយកើតមានបញ្ហាការពុកឆ្អឹង បន្ថែមទៅលើជំងឺដែលអ្នកកំពុងកើតឡើងហើយនោះថែមមួយកំរិតទៀតទេ» ។
ដូច្នេះ ប្រសិនបើវេជ្ជបណ្ឌិតព្យាបាលជំងឺ celiac disease ឬ ជំងឺរលាកសន្លាក់ឆ្អឹងរបស់អ្នកមិនទាន់ធ្វើអោយអ្នកមានបញ្ហាឆ្អឹងពុកទេ, សូមពិគ្រោះ-ពិភាក្សាអោយបានច្បាស់លាស់ជាមួយពួកគាត់ ។ យោងទៅតាមអាយុ និង ស្ថានភាពជាក់ស្តែងរបស់អ្នក, អ្នកអាចមានជំរើសមួយចំនួនដើម្បីជួយការពាររោគសញ្ញានៃជំងឺឆ្អឹងពុកបាន ដូចជា ៖
-ធ្វើតេស្តដើម្បីអោយដឹងពីកំហាប់ឆ្អឹងរបស់អ្នក (bone density test) ។ ជាធម្មតា, គេមិនដែលធ្វើតេស្តនេះទៅលើស្ត្រីដែលមិនទាន់អស់រដូវនោះទេ, ប៉ុន្តែ ប្រសិនបើអ្នកស្ថិតក្នុងលក្ខណៈណាមួយនៃជំងឺខាងលើនេះ, វាចាំបាច់ណាស់សំរាប់អ្នក ដើម្បីធ្វើការត្រួតពិនិត្យ និង ព្យាបាលការបាត់បង់ឆ្អឹងរបស់អ្នក ។
-ជំរុញ និង បន្ថែមការទទួលទានវីតាមីន D និង កាល់ស្យូម (calcium) នៅក្នុង របបចំណីអាហាររបស់អ្នក ។ លោក Edwards បានផ្តល់ជាអនុសាសន៍ថា មនុស្សដែលមានបញ្ហាខាងលើនេះ គួរតែបរិភោគ ៖
-កាល់ស្យូមក្នុងបរិមាណយ៉ាងហោចណាស់ពី ១០០០ ទៅ ១៥០០ មីលីក្រាម ក្នុងមួយថ្ងៃ
-វីតាមីន D ពី ៤០០ ទៅ ៦០០ IU ក្នុងមួយថ្ងៃ ។
-ទទួលទានអាហារដែលមានជាតិខ្លាញ់តិច (low-fat dairy)
-បរិភោគអាហារណាដែលធ្វើអោយសុខភាពឆ្អឹងកាន់តែរឹងមាំថែមទៀត ៕