បង្ការកត្តាហានិភ័យដែលជួនកាលអាចនឹងកើតមានបានដោយមិនដឹងជាមុន។
* ការដែលមានកត្តាហានិភ័យមួយឬច្រើនមិនមែនមានន័យថាគេនឹងត្រូវកើតជំងឺបេះដូងដោយជៀសមិនបាននោះទេ។
* ដូចគ្នាដែរ អវត្តមាននៃកត្តាហានិភ័យក៏មិនមែនមានន័យថាគេមិនកើតជំងឺបេះដូងនោះដែរ។
ការតាមដានត្រួតពិនិត្យ និងកែសម្រួលកត្តាហានិភ័យមួយចំនួន គឺជាវិធីល្អបំផុតដើម្បីបង្ការជំងឺសរសៃឈាមបេះដូង៖
* យកល្អ លោកអ្នកត្រូវប្រកាន់យករបៀបរស់នៅដែលធ្វើឲ្យមានសុខភាពល្អ តាំងពីមុនដំបូង។
* ព្រោះថាកត្តាហានិភ័យវាមានទំនាក់ទំនងគ្នាទៅវិញទៅមក មានកត្តាច្រើនអាចកើតមានបានលើមនុស្សតែម្នាក់។
* ដូច្នេះការផ្លាស់ប្តូរតែបន្តិចក្នុងរបៀបរស់នៅអាចកាត់បន្ថយកត្តាហានិភ័យជាច្រើនក្នុងពេលតែមួយ។
លោកអ្នកអាចធ្វើការផ្លាស់ប្តូរមួយចំនួនបាន៖
* អាយុ: បុរសៗចាប់ពីអាយុ ៤៥ឆ្នាំ ឡើងទៅ និងនារីៗចាប់ពីអាយុ ៥៥ឆ្នាំ ឡើងទៅ សុទ្ធតែអាចកើតជំងឺសរសៃឈាមបេះដូងបានហើយ។
* ប្រវត្តិគ្រួសារ៖ បើសិនជាមាននរណាម្នាក់នៅក្នងគ្រួសារផ្ទាល់របស់លោកអ្នកធ្លាប់មានជំងឺសរសៃឈាមបេះដូង ឈឺចុកចាប់ក្នុងទ្រូង ឬគាំងបេះដូងក្នុងរវាងអាយុ ៥៥ឆ្នាំ លោកអ្នកក៏អាចមានគ្រោះថ្នាក់កើនឡើងក្នុងការកើតជំងឺនេះផងដែរ។ បើមានកើតជំងឺបេះដូងនៅក្នុងគ្រួសារ សូមរត់រកការព្យាបាលភ្លាម។ គ្រូពេទ្យអាចជួយប្រាប់អំពីការធ្វើតេស្តរក និងវិធានការបង្ការទប់ស្កាត់បាន។
លោកអ្នកអាចផ្លាស់ប្តូរកត្តាហានិភ័យមួយចំនួនខាងក្រោមនេះបាន៖
* ជាតិខ្លាញ់ខ្ពស់ក្នុងឈាម ខ្លាញ់មិនល្អ LDL ខ្លាញ់ល្អ HDL ទ្រីគ្លីសេរីដ
* របបហូបចុក Diet
* ជក់បារី Smoking
* ជំងឺទឹកនោមផ្អែម Diabetes
* សម្ពាធឈាមខ្ពស់ High blood pressure
* ការធាត់ខ្លាំងពេក Obesity
* ការមិនសូវធ្វើចលនា Inactivity
* ការតានតឹងខាងផ្លូវអារម្មណ៍ Emotional stress
កូលេស្តរ៉ុលសរុបខ្ពស់៖
លោកអ្នកត្រូវដឹងអំពីកម្រិតកូលេស្តេរ៉ុលនៅក្នុងឈាមរបស់លោកអ្នក ហើយមានវិធានការត្រួតពិនិត្យវា ជាមួយនឹងការហូបចុកប្រយ័ត្នប្រយ៉ែង ហើយហាត់ប្រាណផង បើសិនជាកម្រិតនោះខ្ពស់។ គ្រូពេទ្យអាចជួយពិនិត្យកម្រិតទាំងអស់នោះបាន ហើយប្រៀបធៀបវាទៅនឹងការណែនាំរបស់កម្មវិធីជាតិអប់រំអំពីកូលេស្តេរ៉ុល (National Cholesterol Education Program NCEP)។ កម្រិតកូលេស្តរ៉ុលក្នុងឈាមអាចត្រូវបានវាស់វែងបន្ទាប់ពីលោកអ្នកអត់អាហារចំនួនពី៩ទៅ១២ម៉ោង។ អនុក្រុមកូលេស្តរ៉ុលខាងក្រោមនេះមានសារសំខាន់ណាស់៖
* កូលេស្តរ៉ុលមិនល្អ LDL
- ទាបជាង ១០០ – ល្អវិសេស Optimal
- ១០០-១២៩ – ក្រោមល្អវិសេស Near optimal/above optimal
- ១៣០-១៥៩ – ព្រំដែនខ្ពស់ Borderline high
- ១៦០-១៨៩ – ខ្ពស់ High
- យ៉ាងតិច ១៩០ – ខ្ពស់ណាស់ Very high
* កូលេស្តរ៉ុលសរុប Total cholesterol
- ទាបជាង ២០០ – Desirable
- ២០១-២៣៩ – ព្រំដែនខ្ពស់ Borderline high
- ២៤០ ឬលើសពីនេះ – ខ្ពស់ High
* កូលេស្តរ៉ុលមល្អ HDL
- ទាបជាង ៤០ – ទាប
- ៦០ ឬលើសពីនេះ – ខ្ពស់ High (ល្អ desirable)
របបហូបចុក Diet៖
ការថ្លឹងថ្លែងរវាងការហូបខ្លាញ់តិចជាការល្អមិនសម្រាប់អ្នកដែលមានកូលេស្តេរ៉ុលខ្ពស់នោះទេ គឺវាល្អចំពោះទាំងអស់គ្នា។
* សមាគមបេះដូងអាមេរិក (American Heart Association) បានឲ្យយោបល់ថា ចំនួនកាឡូរីទទួលបានពីខ្លាញ់ត្រូវទាបជាង ៣០% នៃការឡូរីសរុបរបស់ចំណីអាហារដែលទទួលទាន។
* ជារៀងរាល់ថ្ងៃ ទទួលទាននំប៉័ង ធញ្ញជាតិ ឬបាយចំនួន ៦-៨ servings (ដុំ បន្ទះ ចាន ) ផ្លែឈើស្រស់ចំនួន ២-៤ servings បន្លែស្រស់ឬត្រាំទឹកកកចំនួន ៣-៥ servings ទឹកដោះគ្មានជាតិខ្លាញ់ ទឹកដោះជូរ ឬហ្វ្រូម៉ាសចំនួន ២-៣ servings សាច់គ្មានខ្លាញ់ មាន់ ត្រី ឬសណ្តែកសៀងចំនួន ២-៣ servings ។
* សូមប្រើប្រេងអូលីវឬកាណូឡាចំអិនចំណីអាហារ។ ប្រេងទាំងពីរនេះមានខ្លាញ់ monounsaturated fat ដែលជួយកាត់បន្ថយកូលេស្តេរ៉ុល។
* សូមទទួលទានត្រីឲ្យបាន ២ servings ក្នុង១សប្តាហ៍ៗ ដូចជាត្រីសាលម៉ុងនិងធូណាជាដើម។ ត្រីទាំងអស់នេះមានអាស៊ីតខ្លាញ់ omega-3 fatty acids ច្រើន ដែលអាចជួយកាត់បន្ថយកម្រិតខ្លាញ់ក្នុងឈាមបាន និងជួយបង្ការការដើរខុសចង្វាក់របស់បេះដូង និងការកកឈាមដែលធ្វើឲ្យកើតរោគគាំងបេះដូង។
* ការស្រាវជ្រាវបានប្រាប់ឲ្យដឹងថាសុរាអាចជួយការពារជំងឺសរសៃឈាមបេះដូងបានដែរ ក៏ប៉ុន្តែសូមកំណត់ការសេពត្រឹម ១-២ (កែវ) បានហើយក្នុង១ថ្ងៃៗ។ ការសេពសុរាច្រើនធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ចង្វាក់បេះដូងដើរខុសធម្មតា (arrhythmias) និងធ្វើឲ្យខូចសាច់ដុំបេះដូងនិងតម្រងនោម។
* ជៀសវាងការហូបខ្លាញ់អាចធ្វើឲ្យមិនឆ្ងាញ់ ក៏ប៉ុន្តែវាមានអត្ថប្រយោជន៍យូរអង្វែង។
ការជក់បារី Smoking៖
ឈប់ជក់បារីគឺជាការផ្លាស់ប្តូរល្អបំផុតមួយដែលលោកអ្នកអាចធ្វើបាន។
* ការឈប់ជក់បារីអាចពិបាកនឹងធ្វើបាន ដូច្នេះសូមសាកសួរអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នកឲ្យជួយ។
* ការបឺតយកផ្សែងបារីពីអ្នកដទៃ (Passive smoking) ការជក់ស៊ីហ្គារ ឬការចុកថ្នាំសុទ្ធតែមានគ្រោះថ្នាក់ដល់សុខភាពដូចតែគ្នា។
ការមិនធ្វើសកម្មភាព Physical inactivity៖
ការហាត់ប្រាណជួយកាត់បន្ថយសម្ពាធឈាម បង្កើនបរិមាណខ្លាញ់ល្អ (HDL) និងឲ្យត្រួតពិនិត្យទម្ងន់របស់លោកអ្នកបាន។
* សូមអត់ធ្មត់ហាត់ប្រាណឲ្យបានយ៉ាងតិច៣០នាទី ពី៣ទៅ៥ដងក្នុង១សប្តាហ៍ៗ។ គ្រាន់តែការដើររាងរវាសរវៃមួយ (brisk walking) មុខក៏អាចជួយធ្វើឲ្យសរសៃឈាមបេះដូងបានល្អប្រសើរបានដែរ។
* ការហាត់ប្រាណរួមមានការដើរ ហែលទឹក ជិះកង់ ឬការហាត់លើកដៃលើកជើង (aerobics)ផងដែរ។
* មុននឹងចាប់អនុវត្តកម្មវិធីហាត់ប្រាណណាមួយ សូមសួរគ្រូពេទ្យរបស់លោកអ្នកសិន។
ការធាត់ខ្លាំងពេក Obesity៖
ទម្ងន់ច្រើនខ្លាំងពេកធ្វើឲ្យបេះដូងនិងសរសៃឈាមរបស់លោកអ្នកខំប្រឹងឡើង ដោយបង្កើនសម្ពាធឈាម ដែលច្រើនតែរួមផ្សំជាមួយនឹងទឹកនោមផ្អែម កម្រិតកូលេស្តេរ៉ុលនិងទ្រីគ្លីសេរីដខ្ពស់ ហើយមាន HDL ទាប។
* របបហូបចុកដែលសំបូរទៅដោយរុក្ខជាតិសរសៃ និងខ្លាញ់តិច ហើយនិងការហាត់ប្រាណ អាចជួយបញ្ចុះទម្ងន់របស់លោកអ្នកបាន។
* ការតមចំណីម្តងមួយកាល (Fad diet programs) មិនជាល្អទេ។ សូមសាកសួរគ្រូពេទ្យរបស់លោកអ្នកសិន មុននឹងអនុវត្តកម្មវិធីបញ្ចុះទម្ងន់អ្វីមួយ។
* សូមកុំរំពឹងទៅលើការប្រើឱសថដើម្បីបញ្ចុះទម្ងន់ឲ្យសោះ។ មានឱសថប្រើសម្រាប់បញ្ចុះទម្ងន់ខ្លះដូចជា Fen-Phen ជាដើម ច្រើនតែធ្វើឲ្យខូចសន្ទះបេះដូងធ្ងន់ធ្ងរ និងឲ្យការប្រើឱសថផ្សេងទៀតមិនល្អ។
សម្ពាធឈាមខ្ពស់ High blood pressure៖
បើលោកអ្នកមានសម្ពាធឈាមខ្ពស់ អ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នកនឹងត្រូវធ្វើការព្យាបាលយ៉ាងប្រញឹក។
* មានរបបហូបចុកសមស្រប ទទួលទានសាប ហាត់ប្រាណជាប្រចាំ កាត់បន្ថយការសេពសុរា និងការសម្រកទម្ងន់ ទាំងអស់នេះមានសារ:សំខាន់ខ្លាំងលើសលប់។
* បើសិនជាអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នកចេញវេជ្ជបញ្ជាឲ្យប្រើឱសថណាមួយដើម្បី ព្យាបាល សូមប្រើឱសថនោះឲ្យបានត្រឹមត្រូវតាមបញ្ជា។
ជំងឺទឹកនោមផ្អែម Diabetes៖
ទឹកនោមផ្អែមធ្វើឲ្យសរសៃឈាមរាំងស្ទះនិងឡើងរឹង (atherosclerosis) ក្នុងរាងកាយទាំងមូល រួមទាំងសរសៃរោហិណីផងដែរ។ត្រួតពិនិត្យទឹកនោមផ្អែមបានដិតដល់នឹងជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺសរសៃឈាមបានយ៉ាងច្រើន។
ថ្នាំ Viagra និងជំងឺសរសៃឈាមបេះដូង៖
បើសិនជាលោកអ្នកប្រើថ្នាំ sildenafil (Viagra) ព្យាបាលជំងឺងាប់លិង្គសូមពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតរបស់លោកអ្នកសិន ដើម្បីឲ្យច្បាស់ថាតើវាមានសុវត្ថិភាពចំពោះលោកអ្នកដែរឬទេ។
* បើសិនជាលោកអ្នកមានសរសៃរោហិណីរាំងស្ទះខ្លាំង ការប្រើ Viagra អាចនឹងធ្វើឲ្យមានការឈឺចុកចាប់ក្នុងទ្រូង ឬគាំងបេះដូងបាន។
* លោកអ្នកក៏ត្រូវជៀសវាងកុំប្រើ nitroglycerin ក្រោមគ្រប់ទម្រង់ (ជាគ្រាប់ pill កញ្ចប់ patchឬជា spray) ផងដែរ ក្នុងអំឡុងពេល៤៨ម៉ោងនៃការប្រើ Viagra។ Viagra និង nitroglycerin អាចធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះយ៉ាងមានគ្រោះថ្នាក់បាន។
សរុបសេចក្តី Outlook
ការសះជាពីជំងឺសរសៃឈាមបេះដូងអាស្រ័យទៅលើកត្តាជាច្រើន៖
* វិសាលភាពនៃជំងឺសរសៃឈាមបេះដូង និងចំនួនសរសៃរោហិណីដែលប៉ះពាល់
* ប្រវត្តិនៃការគាំងបេះដូង ឬការវះកាត់មុនៗ
* សមត្ថភាពនៅក្នុងការហាត់ប្រាណឬខំប្រឹងប្រែង
* ដំណើរការរបស់បេះដូង តើអាចកន្ត្រាក់បានល្អប៉ុនណា
* ភាពស្រួចស្រាវនៃរោគសញ្ញា។ គេចាំបាច់ត្រូវទៅមន្ទីសង្គ្រោះបន្ទាន់ កាលណាមានឈឺចុកចាប់ក្នុងទ្រូង ឬឈឺទ្រូងមិនទៀងទាត់ ឬគាំងបេះដូង។