រោគសញ្ញាទីមួយនៃជំងឺសរសៃឈាមបេះដូងដែលលោកអ្នកជួបប្រទះអាចជាការគាំងបេះដូង ឬការ ឈប់ដើរភ្លាមៗរបស់បេះដូងតែម្តង។ គឺដោយហេតុនោះហើយទើបបានជាគ្រូពេទ្យតែងតែធ្វើតេស្តពិនិត្យ (screening tests) ដើម្បីរកមើលវត្តមាននិងភាពធ្ងន់ធ្ងរនៃជំងឺនេះមុនពេលដែលវាបង្កើតបញ្ហា ឬធ្វើឲ្យលោកអ្នកអញ្ជើញទៅកាន់បន្ទប់សង្គ្រោះបន្ទាន់នៅពេលដែលមានរោគសញ្ញាធ្ងន់ធ្ងរទៅហើយ។
ពួកគ្រូពេទ្យបានហៅរោគសញ្ញានៃជំងឺសរសៃឈាមបេះដូង ថាគឺជារោគសញ្ញាដែលមិនជាក់លាក់ទេ។
– មានន័យថារោគសញ្ញាទាំងអស់នោះអាចត្រូវបានបណ្តាលមកពីស្ថានភាពផ្សេងៗគ្នា ខ្លះមិនទាក់ទងជាមួយនឹងបេះដូងទាល់តែសោះ។
– នឹងចាប់ផ្តើមធ្វើការប្រមូលព័ត៌មាន។
– គោលបំណងនៃការប្រមូលព័ត៌មាននេះសំដៅស្វែងរកស្ថានភាព និងចំណុចសំខាន់ដើម្បីធ្វើរោគវិនិច្ឆ័យ។
– ក្នុងនោះរួមមានការចោទសួរសំណួរអំពីរោគសញ្ញា ប្រវត្តិវេជ្ជសាស្ត្រនិងការវះកាត់របស់លោកអ្នក ស្ថានភាពសុខភាពទូទៅរបស់លោកអ្នក និងឱសថដែលលោកអ្នកធ្លាប់បានប្រើកន្លងមក។
– និងការពិនិត្យរាងកាយ (Physical exam) ការធ្វើតេស្ត ECG(electrocardiogram ECG) និងប្រហែលជាអាចធ្វើតេស្តនៅមន្ទីរពិសោធន៍ និងតេស្តរូបភាព (imaging tests) ដូចជាការឆ្លុះកាំរស្មីអ៊ិច ឬថត ស៊ីធីស្កែន (CT scan )ជាដើម។
ការពិនិត្យរាងកាយអាចនឹងបង្ហាញភស្តុតាងនៃការចុះខ្សោយឬឈឺចាប់របស់សាច់ដុំបេះដូង រួមទាំងសម្លេងនៃការកន្ត្រាល់បេះដូងដែលគេហៅថាជាសេះលុន (gallops) ឬខ្សិបៗ (murmurs)។ វាក៏អាចមានភស្តុតាងបញ្ជាក់ថាមានការស្លាក់ឈាម (congestion) នៅក្នុងសួត ផងដែរ។
ជំហានដំបូងគឺត្រូវធ្វើឲ្យការគាំងបេះដូងឬស្ថានភាពដែលគម្រាមដល់ជីវិតផ្សេងទៀតរលាយបាត់ទៅ។ តេស្តដែលតែងធ្វើមានតេស្តឈាម និងជួនកាលការឆ្លុះកាំរស្មីអ៊ិចផងដែរ។
– ការធ្វើតេស្តឈាមពិនិត្យមើលកោសិកាឈាម សមាសភាពគីមីរបស់ឈាម និងការលេចចេញនូវអង់ហ្ស៊ីមពីសាច់ដុំបេះដូងដែលខូចខាត ទាំងអស់នេះអាចបង្ហាញថាលោកអ្នកមានជំងឺគាំងបេះដូងហើយ។ តេស្តដទៃទៀតអាចត្រូវឲ្យធ្វើដែរ អាស្រ័យទៅតាមកាលៈទេសៈ។
– តេស្ត ECG គឺជាតេស្តមួយមិនឈឺទេ ធ្វើឡើងដើម្បីវាស់សកម្មភាពអគ្គីសនីរបស់បេះដូង។ វាអាចផ្តល់ព័ត៌មានអំពីបញ្ហាបេះដូងជាច្រើន រួមទាំងការផ្គត់ផ្គង់ឈាមមិនគ្រប់គ្រាន់ទៅឲ្យបេះដូង (ischemia) ការគាំងបេះដូង (heart attacks) ភាពក្រឡាប់ចាក់នៃចង្វាក់បេះដូង (rhythm disorders) ការប្រឹងជាប់នៃបេះដូងដោយសារសម្ពាធឈាមខ្ពស់ និងបញ្ហានៃសន្ទះបេះដូងផងដែរ។ តេស្តនេះក៏អាចបង្ហាញប្រាប់ផងដែរអំពីមូលហេតុនៃរោគសញ្ញាបេះដូង។ តេស្តនេះគេអនុវត្តតែក្នុងពេលប៉ុន្មាននាទីតែប៉ុណ្ណោះ ដោយឲ្យលោកអ្នកដេកនៅលើតុ រួចគេយកអេឡិចត្រូដមកបិទលើស្បែកទ្រូង ដៃ និងជើងលោកអ្នក។
– ការឆ្លុះកាំរស្មីអ៊ិចទ្រូងអាចបង្ហាញឲ្យឃើញអំពីការខុសធម្មតានៃទំហំឬរាងរៅរបស់បេះដូង និងថាតើមានសារធាតុរាវ (fluid) អ្វីកកើតនៅក្នុងសួតដែរឬទេ។
បើសិនជាលោកអ្នកមានរោគសញ្ញាឈឺចុកចាប់ក្នុងទ្រូង ឬបើសិនជាអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នកសង្ស័យថាលោកអ្នកមានជំងឺសរសៃឈាមបេះដូង លោកអ្នកអាចត្រូវធ្វើតេស្តចលនា (an exercise (treadmill) stress test)។
– តេស្តនេះតម្រូវឲ្យមានការវាស់ECG មុន ក្នុងពេល និងក្រោយការធ្វើចលនា។
– លោកអ្នកត្រូវដើរនៅលើ treadmill មួយនៅក្នុងពេលដែលរាងកាយរបស់លោកអ្នកត្រូវបានតភ្ជាប់ទៅនឹងម៉ាស៊ីន ECG ។
– តេស្តនេះផ្តល់លទ្ធផលបានត្រឹមត្រូវចំនួន ៦០-៧០% នៅក្នុងការបង្ហាញអំពីការស្ទះលំហូរឈាមនៅក្នុងសរសៃរោហិណីណាមួយក្នុងចំណោមរោហិណីទាំងបី។
– ជួនកាលលទ្ធផលរបស់វាអាចខុសខ្លះដែរ បើសិនជាលោកអ្នកបានប្រើឱសថណាមួយ ឬបើសិនជាលោកអ្នកមានបញ្ហាជាមួយនឹងការប្រើឱសថដែលមិនទាក់ទងទេទៅនឹងជំងឺសរសៃឈាមបេះដូង។
បើសិនជាមានតេស្តណាមួយបង្ហាញថាអាចមានការស្ទះសរសៃរោហិណីបេះដូងហើយ លោកអ្នកត្រូវធ្វើតេស្តមួយទៀត ហៅថាតេស្តចលនាវិទ្យុសកម្ម nuclear (radionuclide) stress test។
– គេចាក់ radioactive tracer មួយដូសតូចចូលទៅក្នុងសរសៃធមនីរបស់លោកអ្នក រួចគេប្រើម៉ាស៊ីនថតពិសេសមួយកំណត់រកបរិមាណឈាមដែលបានរត់ទៅដល់ចំណែកផ្សេងៗនៃសាច់ដុំបេះដូង។
– សារជាតិដែលគេនិយមប្រើគឺ thallium ដែលជាធ្វើឲ្យគេហៅតេស្តនេះថាជា thallium stress test។
– លោកអ្នកត្រូវធ្វើតេស្តពីរ គឺមួយនៅពេលធ្វើលំហាត់នៅលើ treadmill និងមួយទៀតនៅពេលសម្រាកស្ងៀម។
– បើសិនជាលោកអ្នកមិនអាចធ្វើលំហាត់បានទេ គេនឹងផ្តល់ជូននូវឱសថមួយដើម្បីធ្វើឲ្យបេះដូងរបស់លោកអ្នកកន្ត្រាក់ឡើង។ ឱសថដែលប្រើនោះមាន adenosine (Adenocard), dipyridamole (Persantine), ឬ dobutamine (Dobutrex)។
– តេស្តនេះថ្លៃបន្តិច ក៏ប៉ុន្តែវាមិនទាមទារឲ្យដាក់អ្វីចូលទៅក្នុងខ្លួនទេ(noninvasive) ហើយទៀងទាត់ល្អណាស់។
គេអាចធ្វើតេស្ត Stress echocardiography ជំនួស nuclear stress test បានដែរ។ មនុស្សជាច្រើនចូលចិត្តធ្វើតេស្តនេះ ព្រោះវាមិនមានប្រើ radioactive agent ។
– ការធ្វើអេកូបេះដូង (Echocardiography)។ គេប្រើរលកសម្លេងដើម្បីធ្វើឲ្យទ្វារសន្ទះបេះដូងកម្រើកឡើង បង្កើតបានជារូបភាពរបស់បេះដូងនៅពេលកន្ត្រាក់។
– គេធ្វើការប្រៀបធៀបចលនារបស់ជញ្ជាំងបន្ទប់បេះដូងខាងក្រោម (ventricular walls) នៅពេលមានចលនាជាមួយនឹងពេលដែលនៅស្ងៀម។ ការកម្រើកនៃជញ្ជាំងធ្លាក់ចុះនៅក្នុងពេលមានចលនា បើកាលណាសរសៃរោហិណីដែលនាំឈាមមកឲ្យត្រូវបានស្ទះ។
– ដូចជាតេស្តចលនា (stress tests) ឯទៀតដែរ គេឲ្យបេះដូងធ្វើចលនាដោយឲ្យលោកអ្នកដើរនៅលើ treadmill ឬដោយចាក់ថ្នាំអ្វីមួយចូលក្នុងសរសៃធមនី។
Electron beam (ultrafast) CT scan (EBCT) គឺជាតេស្តមួយថ្មីដែលមិនចាំបាច់ដាក់អ្វីចូលទៅក្នុងខ្លួន ក៏ប៉ុន្តែរាងដូចជាមានបដិវាទកម្មបន្តិច (controversial)។ ដោយវាស់បរិមាណកាល់ស្យូមដែលបានកកនៅលើបន្ទះលើសរសៃរោហិណី តេស្តនេះអាចកំណត់រកការរាំងស្ទះនៅក្នុងសរសៃរោហិណីបានប្រមាណជា ១០-២០% ដែលមិនមានបង្ហាញឲ្យឃើញទេនៅក្នុងតេស្តដទែទៀត។
– ជាទូទៅ គេអាចព្យាបាលការស្ទះតិចតួចបែបនេះបានដោយប្រើឱសថ។ ប៉ុន្តែគេក៏សំណូមពរឲ្យមានការផ្លាស់ប្តូររបៀបរស់នៅ និងធ្វើការផ្លាស់ប្តូរកត្តាហានិភ័យផងដែរ ដើម្បីកុំឲ្យស្ថានភាពចេះតែអាក្រក់ទៅ។
– ដោយមនុស្សចាស់ច្រើនតែមានជាតិកាល់ស្យូមនៅលើសរសៃរោហិណី តែមិនធ្វើឲ្យសរសៃរួមតូចខ្លាំងណាស់ណាទេ គេមិនសូវប្រើតេស្ត EBCT នេះចំពោះក្រុមមនុស្សចាស់ទេ។
– EBCT មានអត្ថប្រយាជន៍ជាពិសេសនៅក្នុងការពិនិត្យមើលក្មេងៗដែលមានកត្តាហានិភ័យនៃជំងឺបេះដូងមួយឬពីរ។
ការធ្វើ Coronary angiography ដោយស៊កបំពង់តូចមួយចូលទៅក្នុងបេះដូង (cardiac catheterization) គឺជាវិធីប្រសើរបំផុតដើម្បីវាស់វែងជំងឺសរសៃឈាមបេះដូង។
– លោកអ្នកត្រូវធ្វើដំណើរទៅមន្ទីរពេទ្យ ឬគ្លីនិកឯកជនដើម្បីធ្វើតេស្ត catheterization នេះ (ក្នុងថ្ងៃតែមួយជាមួយនឹងការវះកាត់)។
– គេដាក់បំពង់ប្លាស្ទិកឆ្មារវែងមួយ (catheter) ចូលទៅក្នុងសរសៃរោហិណីរបស់លោកអ្នក ចូលត្រង់ក្រលៀន (femoral artery) ត្រង់ដៃ (brachial artery) តាមការមើលនៅក្នុងកាមេរ៉ាកាំរស្មីអ៊ិចមួយ។
– កាលណា catheter ចូលទៅដល់សរសៃរោហិណីដែលគេបើកចំហររួចហើយ វាបញ្ចេញជាតិ iodine dye ទៅ ដែលធ្វើឲ្យគេអាចមើលឃើញសរសៃរោហិណីនៅលើអេក្រង់។
– បន្ទាប់មកគេថតរូបសរសៃរោហិណីនោះនៅក្នុងកុំព្យូទ័រ សម្រាប់មើលទៅថ្ងៃក្រោយទៀត។ រូបភាពនោះបង្ហា្អញអំពីវិជ្ឈមាត្រនិងអ្វីៗដែលធ្វើឲ្យសរសៃស្ទះ។
– Coronary angiography គឺជាតេស្តទន្ទ្រាន (invasive test)ដែលមានការដាក់សម្ភារ:អ្វីមួយចូលទៅក្នុងរាងកាយ។ បើសិនជាគ្រូពេទ្យមានបទពិសោធន៍ល្អនៅក្នុងការធ្វើតេស្តនេះ នោះការស្មុគស្មាញអាចមានត្រឹមតែ ១% តែប៉ុណ្ណោះ។
– វាគឺជាតេស្តតែមួយគត់ដែលធ្វើឲ្យគ្រូពេទ្យបេះដូង (cardiologist) អាចកំណត់បានច្បាស់ថាតើត្រូវវះកាត់បេះដូងលោកអ្នកដែរឬទេ ឬត្រូវប្រើបច្ចេកទេសដែលមិនសូវទន្ទ្រានពេក (less-invasive technique) គឺមិនចាំបាច់ចាក់បញ្ចូលអ្វី ដូចជាធ្វើ angioplasty ឬ stent placement ឬក៏គ្រាន់តែឲ្យប្រើថ្នាំបានហើយ។