រោគសញ្ញានៃការគាំងបេះដូងដែលគេតែងប្រទះឃើញ រួមមាន៖
– ឈឺចាប់ក្នុងទ្រូងមិនបាត់ (Unremitting) ឬយូរអង្វែង តឹងទ្រូង (chest pressure) ឬមានអារម្មណ៍ថាក្រហាយចុងដង្ហើម (heartburn)។
– ឈឺស្មា ឬដៃ (ខាងឆ្វេងឬខាងស្តាំ) ឬឈឺផ្នែកខាងលើពោះមិនបាត់។
– មានដង្ហើមដង្ហក់នៅពេលធ្វើសកម្មភាពអ្វីតូចមួយ ឬពេលកំពុងសម្រាក។
– មានសញ្ញាថាចង់បាត់ស្មារតី Blackout spells។
– បែកញើសយ៉ាងខ្លាំងដោយគ្មានមូលហេតុ ដោយមានឬគ្មានឆ្អើម និងក្អួត។
– ឧស្សាហ៍ឈឺទ្រូង ឬមិនស្រួលខ្លួនក្នុងពេលសម្រាក។