សេលេរី (celery) ត្រូវបានគេប្រើ ដើម្បីព្យាបាលជំងឺលើសឈាមជាយូរមកហើយ។ អ្នកឯកទេសខាងឪសថវិទ្យា និយាយថា សេលេរីនេះ មានលក្ខណៈពិសេសជាងគេ នៅក្នុងការបញ្ចុះសម្ពាធឈាម ។

សារធាតុនៅក្នុងបន្លែសេលេរីដែលអាចបញ្ចុះ សម្ពាធឈាមនោះ គឺជាសារធាតុម្យ៉ាងឈ្មោះ3-n-butyl phthalide ដែលផ្តល់ខ្លិន ដល់បន្លែសេលេរីនេះដែរ ។ គេបានដឹងអំពីប្រសិទ្ឋិភាពរបស់វាបន្ទាប់ ពីគេបានពិសោធន៍ទៅលើសត្វកណ្តុរ ។
បន្លែនេះមានប្រសិទ្ឋភាពបញ្ចុះសម្ពាធឈាមដោយកាត់បន្ថយអ័រម៉ូន ដែលនាំអោយមានភាពតានតឹងអារម្មណ៍ ។ ដូច្នេះគេអោយយោបល់ថាវា មានប្រសិទ្ឋភាព បំផុតចំពោះ អ្នកមានជំងឺលើសឈាមដែលទាក់ទងនឹងភាពតានតឹងផ្នែកអារម្មណ៍ ៕