ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកមានជំងឺទឹកនោមផ្អែមដែលមានដំបៅជើង គឺមានហានិភ័យខ្ពស់នៃការស្លាប់មុនអាយុ, ដែលជារឿយៗបង្កឡើងដោយការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។
អ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ London បានបង្ហាញថា ការស្រាវជ្រាវសង្កត់ធ្ងន់ទៅនឹងភាពចាំបាច់ចំពោះការរកមើលភាពប្រសើរឡើង និងគ្រប់គ្រងជំងឺទឹកនោមផ្អែម និងដំបៅជើងដែលត្រូវបានបង្កឡើងដោយបញ្ហានេះ។
ជំងឺទឹកនោមផ្អែមអាចធ្វើអោយខូចខាតសរសៃឈាម និងសរសៃវិញាណ ជាពិសេសប្រសិនបើកម្រិតជាតិស្កររបស់អ្នកជំងឺមិនត្រូវបានពិនិត្យបានយ៉ាងល្អ។ ខ្សោយចរន្តឈាម និងការខូចខាតសរសៃវិញាណនៅនឹងជើងធ្វើអោយអ្នកជំងឺមិនសូវជាចាប់អារម្មណ៍អំពីមុខរបួស ឬបញ្ហាដទៃទៀតដែលអាចប្រែក្លាយជាដំបៅនោះទេ។ ក្នុងករណីធ្ងន់ធ្ងរ, ការដំបៅជើងអាចនាំអោយកាត់ជើងចេញ។
ការស្រាវជ្រាវបានធ្វើលើអ្នកជំងឺទឹកនោមផ្អែមជាង១៧.០០០នាក់នៅក្នុងការស្រាវជ្រាវ៨បានរកឃើញថា អ្នកជំងឺជាង៣.០០០នាក់ដែលមានប្រវត្តិដំបៅជើងមានអ្នកស្លាប់៥៨នាក់បន្ថែមក្នុងចំនោមមនុស្ស១.០០០នាក់ក្នុងមួយឆ្នាំៗជាងអ្នកដែលមិនមានដំបៅជើង។
ការស្រាវជ្រាវក៏បានរកឃើញថា អ្នកជំងឺដំបៅជើងមានកត្តាហានិភ័យនៃបញ្ហាសរសៃឈាមបេះដូងបន្ថែមដូចជា ជំងឺលើសឈាម ហើយប្រហែលពាក់កណ្តាលនៃការស្លាប់ក្នុងចំនោមអ្នកជំងឺទាំងនោះ ត្រូវបានបង្កឡើងដោយមូលហេតុសរសៃឈាមបេះដូង ដូចជាការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។ការស្លាប់ដែលមិនទាក់ទងនឹងបញ្ហាសរសៃឈាមបេះដូងក្នុងចំនោមអ្នកដែលមានជំងឺទឹកនោមផ្អែម ហើយមានដំបៅជើងនោះ ហាក់ដូចជាត្រូវបានបង្កឡើងដោយការឆ្លងមេរោគ និងផលវិបាកដូចជា ពុលឈាមជាដើម។ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Diabetologia។
អ្នកស្រាវជ្រាវបាននិយាយថា លទ្ធផលបានគូសចំណាំនូវចំនុចសំខាន់នៃគោលដៅ២នៃអ្នកដែលមានជំងឺទឹកនោមផ្អែម។
ដំបូងត្រូវបានធានាដោយការតាមដាននៃដំបៅជើងដោយសារតែការរកឃើញ និងព្យាបាលទាន់ពេលអាចជួយបន្ថយផលវិបាកមួយចំនួននៃការដំបៅជើង។បន្ទាប់មកគឺបន្ថយកត្តាហានិភ័យនៃសរសៃឈាមបេះដូងចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម។
អ្នកស្រាវជ្រាវបាននិយាយថា ការស្រាវជ្រាវរបស់យើងចង់អោយការស្រាវជ្រាវទៅថ្ងៃបញ្ជាក់ថាតើការរក្សាកត្តាហានិភ័យអោយបានល្អដូចជា ការរក្សាសម្ពាធឈាម, កម្រិតជាតិស្ករនៅក្នុងឈាម និងការតាមដានអោយបានទាន់ពេលអាចបន្ថយអត្រានៃការស្លាប់ក្នុងចំនោមអ្នកដែលដំបៅជើងឬយ៉ាងណា៕