បញ្ហានៃការសន្លប់ អាចកើតមាននៅពេលណា ដែលការផ្គត់ផ្គត់ឈាមទៅកាន់ខួរក្បាល មានសភាព មិនគ្រប់ គ្រាន់ក្នុងពេលមួយស្របក់ ដែលវាអាចធ្វើអោយអ្នកបាត់បង់ស្មារតីបានភ្លាមៗដែរ។ ជាធម្មតា វាអាចកើតមាន ក្នុងរយៈពេលខ្លីនោះទេ។
ការសន្លប់ អាចនឹងមិនមានស្ថានភាពសំខាន់ផ្នែកវេជ្ជសាស្ត្រ ឬ មូលហេតុរបស់វា អាចបណ្តាលមកពី ស្ថានភាពមិនប្រក្រតីធ្ងន់ធ្ងរណាមួយ។ ដូច្នេះ អ្នកត្រូវចាត់ទុកថា ការបាត់បង់ស្មារតីនេះ ជាស្ថានភាព សង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រមួយ រហូតដល់ សញ្ញា និង រោគសញ្ញា របស់ជនរងគ្រោះមានសភាពធូរ ស្រាល និង មូលហេតុដែលបង្កអោយមានបញ្ហានេះ អាចធ្វើការកំណត់បាន។ អ្នកត្រូវធ្វើការពិភាក្សា បញ្ហានៃការសន្លប់ដែលតែងតែកើតមានម្តងហើយម្តងទៀត ជាមួយនឹងវេជ្ជបណ្ឌិតអោយបានត្រឹមត្រូវ ។
ប្រសិនបើអ្នកមានអារម្មណ៍ហាក់ដូចជា ចង់សន្លប់នោះអ្នកត្រូវ ៖
· ធ្វើការតម្រេតខ្លួន ឬ អង្គុយចុះ ដើម្បីជួយកាត់បន្ថយឱកាស នៃការដួលសន្លប់ ហើយអ្នកមិនត្រូវ ក្រោកឈរវិញភ្លាមៗ ពេកនោះទេ។
· ដាក់ក្បាលរបស់អ្នកនៅចន្លោះក្បាលជង្គង់ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពអង្គុយ ។
ប្រសិនបើអ្នកឃើញនរណាម្នាក់សន្លប់ នោះអ្នកត្រូវជួយគេដោយ៖
· ដាក់ជនរងគ្រោះអោយគេងផ្ងារ។ ប្រសិនបើជនរងគ្រោះនៅដកដង្ហើម នោះត្រូវធ្វើអោយដំណើរ ឈាមរត់ទៅកាន់ខួរក្បាលមានឡើងមាន ដោយការដាក់ជើងរបស់ជនរងគ្រោះ អោយខ្ពស់ជាង កម្រិតបេះដូង ប្រហែលជា ៣០សង់ទីម៉ែត្រ ប្រសិនបើអ្នកអាចធ្វើបាន។ ធ្វើការបន្ធូរចង្កេះខោ ឬ សំពត់, ក្រវ៉ាត់ក ឬ ផ្នែកនៃសំលៀកបំពាក់ដែលមានសភាពតឹងណែន។ ដើម្បីកាត់បន្ថយនូវ ឱកាសនៃការដួលសន្លប់ឡើងវិញ នោះអ្នកមិនត្រូវអោយជនរងគ្រោះឆាប់ ក្រោកឈរវិញភ្លាមពេក នោះទេ។ ប្រសិនបើជនរងគ្រោះ នៅមិនទាន់ដឹងខ្លួន ក្នុងរយៈពេល១នាទី នោះអ្នកត្រូវ ប្រញាប់ ហៅរកក្រុមសង្គ្រោះ អោយបានជាបន្ទាន់ ។
· ធ្វើការពិនិត្យផ្លូវដង្ហើមរបស់ជនរងគ្រោះ ដើម្បីអោយប្រាកដថា វាគ្មានឧបសគ្គដែល ធ្វើអោយស្ទះ ដង្ហើម។ ពិនិត្យតាមដាន រកសញ្ញានៃការក្អួត។
· ធ្វើការពិនិត្យរកសញ្ញា នៃដំណើរការឈាមរត់ ( ការដកដង្ហើម, ក្អក ឬ ការធ្វើចលនា) ។ ប្រសិនបើ គ្មានសញ្ញាទាំងនេះទេ នោះអ្នកត្រូវចាប់ផ្តើម ធ្វើចលនាសង្គ្រោះបេះដូង។ បន្តធ្វើការសង្គ្រោះ រហូតដល់ក្រុមសង្គ្រោះមកដល់ ឬ ជនរងគ្រោះ អាចចាប់ផ្តើមមានការដកដង្ហើមឡើងវិញបាន ។
ប្រសិនបើជនរងគ្រោះ មានការរងរបួស ដោយសារការប៉ះទង្គិចនៅពេលដួលសន្លប់ នោះអ្នកត្រូវធ្វើ ការព្យាបាល ស្នាមជាំ និង កន្លែងដាច់រលាត់នោះ អោយបានត្រឹមត្រូវ និង ធ្វើការឃាត់ឈាម ដោយការ ដាក់សម្ពាធដោយផ្ទាល់ ៕