ជំងឺមហារីកមានមូលហេតុអ្វីខ្លះ?
កោសិកាគឺជាផ្ទាំងសំណង់ដែលផ្សំឡើងពីវត្ថុមានជីវិត។ ជំងឺមហារីកកើតលេចចេញមកពីកោសិកាធម្មតានៃរាងកាយ។ កោសិកាធម្មតាបង្កើនខ្លួនកាន់តែច្រើនឡើងកាលណារាងកាយត្រូវការ រួចស្លាប់បាត់ទៅកាលបើរាងកាយលែងត្រូវហើយ។ ជំងឺមហារីកកើតលេចចេញមកនៅពេលណាដែលកោសិកានៅក្នុងរាងកាយកើនឡើងច្រើនលើសលប់មិនអាចត្រួតត្រាបាន និងយ៉ាងលឿន។ វាក៏អាចនឹងកើតឡើងដែរនៅពេលណាដែលកោសិកា “ភ្លេច” ស្លាប់ខ្លួនទៅវិញ។
មានជំងឺមហារីកច្រើនប្រភេទ ដែលអាចនឹងកើតមានស្ទើរតែនៅក្នុងគ្រប់សរីរាង្គឬជាលិកា មានតាំងពីសួត ពោះវៀនធំ សុដន់ ឆ្អឹង ឬជាលិកាសរសៃប្រសាទឡើងទៅ។
ជំងឺមហារីកមានមូលហេតុច្រើនបែប ក្នុងនោះរួមមាន :
- បង់សែននិងសារជាតិគីមីដទៃទៀត
- ផ្សិតពុលមួយចំនួន និងសារជាតិពុលមួយបែបដែលអាចរស់បាននៅលើដើមសណ្តែកដី (aflatoxins)
- វីរុសមួយចំនួន
- កាំរស្មី
- ពន្លឺព្រះអាទិត្យ
- ថ្នាំជក់។
បើទោះជាយ៉ាងណាក្តី មានជំងឺមហារីកជាច្រើនដែលគេនៅមិនទាន់បានស្គាល់មូលហេតុអស់នៅឡើយ។ ជំងឺមហារីកដែលបណ្តាលឲ្យស្លាប់ច្រើនជាងគេគឺជំងឺមហារីកសួត។
មានជំងឺមហារីកបីប្រភេទដែលធ្វើឲ្យបុរសៗស្លាប់ច្រើនជាងគេនៅសហរដ្ឋអាមេរិក គឺៈ - មហារីកប្រូស្តាត
- មហារីកសួត
- មហារីកពោះវៀនធំ។
ចំពោះនារីៗវិញ មូលហេតុសំខាន់មាន : - មហារីកសុដន់
- មហារីកពោះវៀនធំ
- មហារីកសួត។
ជំងឺមហារីកមួយចំនួនមានកើតឡើងដូចគ្នានៅក្នុងតំបន់ខ្លះលើពិភពលោក។ ឧទាហរណ៍ដូចជាមានមហារីកក្រពះច្រើននៅប្រទេសជប៉ុន ដែលមិនសូវមានទេនៅអាមេរិក។ របៀបរបបហូបចុកអាចជាកត្តាសំខាន់មួយនៅក្នុងរឿងនេះ។
ប្រភេទជំងឺមហារីកផ្សេងៗទៀតរួមមាន : - មហារីកខួរក្បាល
- មហារីក ក
- Hodgkin’s lymphoma
- មហារីកតម្រងនោម
- មហារីកគោសិកាស leukemia
- មហារីកថ្លើម
- Non-Hodgkin’s lymphoma
- មហារីកពងស្វាសញី
- មហារីកស្បែក
- មហារីកពងស្វាស
- មហារីកក្រពេញទីរ៉ូអ៊ីត
- មហារីកស្បូន
រោគសញ្ញា មហារីកមានអ្វីខ្លះ?
ជំងឺមហារីកមានរោគសញ្ញាអាស្រ័យទៅតាមប្រភេទនិងទីកន្លែងដែលដុះសាច់។ ឧទាហរណ៍ មហារីកសួតអាចបណ្តាលធ្វើឲ្យក្អក មានដង្ហើមញាប់ ឬឈឺទ្រូង។ មហារីកពោះវៀនធំអាចធ្វើឲ្យរាករុះ ទល់លាមក និងមានឈាមក្នុងលាមក។
មានជំងឺមហារីកខ្លះមិនមានរោគសញ្ញាអ្វីទេ។ ដូចជាមហារីកថង់ប្រមាត់ រោគសញ្ញាភាគច្រើនមិនលេចចេញមកទេដរាបណាជំងឺមិនទាន់ឈានដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយនោះ។
មហារីកភាគច្រើនមានរោគសញ្ញាដូចៗគ្នា ដូចខាងក្រោមនេះ :
- រងាញាក់
- អស់កម្លាំង
- គ្រុនក្តៅ
- ហូបមិនបាន
- រសាប់រសល់
- បែកញើសពេលយប់
- ស្រកទម្ងន់។
ការពិនិត្យនិងធ្វើតេស្តដើម្បីធ្វើរោគវិនិច្ឆ័យ
ដូចជារោគសញ្ញាដែរ មហារីកមានសញ្ញាប្លែកៗអាស្រ័យទៅតាមប្រភេទនិងទីកន្លែងដុះសាច់។ ការធ្វើតេស្តរួមគ្នាមាន :
- ជីវជាលិកាសាស្ត្រ(biopsy)នៃសាច់ដែលដុះ
- វិភាគគីមីនៃឈាម
- ជីវជាលិកាសាស្ត្រនៃឆ្អឹង (ចំពោះlymphomaនិង leukemia)
- ឆ្លុះកម្មរស្មីអ៊ីក
- រាប់គ្រាប់ឈាមពេញលេញ(complete blood count – CBC)
- CT scan។
ជំងឺមហារីកមួយចំនួនធំ គេធ្វើជាលីកាសាស្ត្រ។ អាស្រ័យទៅតាមទីកន្លែងដុះសាច់ ជាលិកាសាស្ត្រអាចគ្រាន់តែជាដំណើរការសាមញ្ញមួយ ឬជាការវះកាត់ធំដំ។ អ្នកជំងឺមហារីកភាគច្រើនៗតែត្រូវបានគេធ្វើCT scan ដើម្បីកំណត់ទីតាំងពិតប្រាកដ និងទំហំសាច់ដែលដុះ។
គេពិបាកនឹងសម្របទៅតាមការវិភាគរករោគសញ្ញាមហារីកណាស់។ បើទោះជាយ៉ាងណាក្តី អ្នកគួរតែទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យអំពីប្រភេទ ទំហំ និងទីតាំងនៃជំងឺ។ អ្នកអាចចង់សួរនាំផងដែរអំពីជម្រើសនៃការព្យាបាលផ្សេងៗ អាស្រ័យទៅតាមអត្ថប្រយោជន៍និងហានិភ័យរបស់វា។
យកល្អគួរមាននរណាម្នាក់ទៅជួបគ្រូពេទ្យជាមួយអ្នក ដើម្បីជួយអ្នកសាកសួរឲ្យបានល្អិតល្អន់អំពីរោគវិនិច្ឆ័យ។ បើសិនជាអ្នកមានការច្របូកច្របល់បន្ទាប់ពីបានឮអំពីរោគសញ្ញា ជននោះអាចជួយសួរនាំជំនួសអ្នកបាន។
ការព្យាបាលមហារីក
ដូចគ្នាដែរ ការព្យាបាលត្រូវយោលទៅតាមប្រភេទនិងដំណាក់កាលនៃជំងឺ។ ដំណាក់កាលរបស់ជំងឺមហារីកយោងទៅតាមថាតើជំងឺបានកើតឡើងយូរប៉ុន្មានហើយ និងថាតើសាច់ដែលដុះនោះវាបានរីករាលដាលចេញពីទីតាំងដើមខ្លាំងប៉ុនណា។
- បើសិនជាមហារីកកើតមាននៅតែមួយកន្លែង មិនបានរីករាលដាលទៅណាទេ គោលដៅសំខាន់នៃការព្យាបាលគឺការវះកាត់ និងការធ្វើឲ្យសះជា។ នេះគឺជាករណីនៃមហារីកស្បែក ក៏ដូចជាមហារីកសួត សុដន់ និងពោះវៀនធំ។
- បើសិនជាមហារីកបានរីករាលដាលទៅដល់ត្រឹមតែកូនកណ្តុរទេ(lymph nodes) ជួនកាលគេអាចគ្រាន់តែកាត់យកវាចេញក៏បាន។
- ប៉ុន្តែបើសិនជាការវះកាត់មិនអាចដកហូតយកមហារីកបានទាំងអស់ទេជម្រីសនៃការព្យាបាលរួមមានការបាញ់កាំរស្មី ការព្យាបាលដោយប្រើជាតិគីមី(chemotherapy) ឬទាំងពីររួមគ្នា។ជំងឺមហារីកខ្លះទាមទារឲ្យអនុវត្តវិធីចម្រុះ ដោយរួមផ្សំទាំងការវះកាត់ ការបាញ់កាំរស្មី និងការព្យាបាលដោយប្រើជាតិគីមី។
ហើយបើទោះបីជាការព្យបាលជំងឺមហារីកមានការលំបាលយ៉ាងណាក្តី ក៏អ្នកនៅតែអាចថែរក្សាកម្លាំងកំហែងរបស់អ្នកបាន តាមវិធីជាច្រើន។
បើសិនជាអ្នកត្រូវធ្វើការព្យាបាលដោយបាញ់កាំរស្មី អ្នកត្រូវដឹងថា : - ការបាញ់កាំរស្មីមិនមានធ្វើឲ្យឈឺចាប់ទេ
- ការព្យាបាលច្រើនធ្វើនៅរៀងរាល់ចុងសប្តាហ៍
- អ្នកត្រូវចំណាយពេលប្រហែលជា៣០នាទីសម្រាប់ការព្យាបាលម្តងៗ បើទោះជាការព្យាបាលពិតត្រូវការពេលតែប៉ុន្មាននាទីប៉ុណ្ណោះក៏ដោយ
- អ្នកត្រូវសម្រាកឲ្យបានច្រើន និងបរិភោគអាហារឲ្យមានការថ្លឹងថ្លែងល្អ នៅពេលដែលមានការព្យាបាលដោយកាំរស្មី
- ស្បែកនៅត្រង់កន្លែងព្យាបាលអាចឆាប់ញោចណាស់ និងងាយឈឺចាប់ផងដែរ
- ផលវិបាកបន្ទាប់បន្សំនៃការបាញ់កាំរស្មីច្រើនតែមានជាបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយប្រែប្រួលទៅតាមទីកន្លែងនៃរាងកាយដែលទទួលការព្យាបាល។
បើអ្នកបានទទួលការព្យាបាលដោយប្រើជាតិគីមី អ្នកត្រូវបរិភោគឲ្យបានត្រឹមត្រូវ។ ការព្យាបាលដោយប្រើជាតិគីមីធ្វើឲ្យអ៊ីមុយនីតេរបស់អ្នកចុះខ្សោយ ដូច្នេះអ្នកត្រូវនៅឲ្យឆ្ងាយពីអ្នកណាដែលមានជំងឺផ្តាសាយឬគ្រុន។ ហើយអ្នកក៏ត្រូវសម្រាកឲ្យបានច្រើនផងដែរ និងមិន (ភាពស៊ាំ)ត្រូវគិតថាចង់ធ្វើការងារអ្វីឲ្យរួច ភ្លាមៗនោះទេ។
វាជាការល្អបើអ្នកនិយាយជាមួយគ្រួសារ មិត្តភក្តិ ឬក្រុមគាំទ្រណាមួយ អំពីអារម្មណ៍របស់អ្នក។ សូមធ្វើការជាមួយនឹងអ្នកថែទាំសុខភាពរបស់អ្នកពេញមួយរយ:កាលនៃការព្យបាល។ ការជួយខ្លួនឯងអាចធ្វើឲ្យអ្នកមានអារម្មណ៍គ្រប់គ្រងខ្លួនបានល្អ។
ក្រុមគាំពារ
រោគវិនិច្ឆ័យជំងឺមហារីកជួនកាលធ្វើឲ្យមានការថប់បារម្ភច្រើន ហើយអាចមានការប៉ះពាល់ដល់ជីវភាពរស់នៅរបស់អ្នកបាន។ មានក្រុមគាំពារជាច្រើនដែលអាចជួយអ្នកឲ្យចេះសម្របខ្លួនបានល្អ។
បុរេនិមិត្ត(Prognostic)
បុរេនិមិត្តអាស្រ័យទៅតាមប្រភេទមហារីក។សូម្បីតែជាមួយអ្នកដែលមានមហារីកតែមួយប្រភេទក៏ដោយ លទ្ធផលវាអាស្រ័យទៅតាមដំណាក់កាលនៃការដុះសាច់ដែលបានរកឃើញតាមរោគវិនិច្ឆ័យ។
មហារីកខ្លះអាចធ្វើឲ្យសះជាបានភ្លាម។ មហារីកណាដែលមិនអាចសះជាបានភ្លាម អាចត្រូវព្យាបាលបាន។អ្នកកើតមហារីកជាច្រើននាក់អាចរស់នៅបានជាច្រើនឆ្នាំ។ ប៉ុន្តែមានការដុះសាច់ខ្លះអាចគម្រាមដល់ជីវិតយ៉ាងឆាប់រហ័ស។
ផលលំបាកអាចកើតមាន
ការស្មុគ្រស្មាញមួយគឺថាជំងឺមហារីកអាចរីករាលដាលបាន។ ការស្មុគ្រស្មាញដទៃទៀតវាអាស្រ័យទៅតាមប្រភេទនិងដំណាក់កាលរបស់ការដុះសាច់។
តើត្រូវទៅជួបគ្រូពេទ្យនៅពេលណា?
ត្រូវទៅជួបគ្រូពេទ្យនៅពេលណាដែលអ្នកពិនិត្យថាឃើញមានរោគសញ្ញាមហារីក។
ការបង្ការ
ការបង្ការសំខាន់គឺមិនជក់បារីឬចុកថ្នាំ។ គេអាចជៀសវាងជំងឺមហារីកជាច្រើនបានដោយជៀសវាងកត្តាហានិភ័យនានា ដូចជាការមិនស្ថិតនៅក្រោមពន្លឺថ្ងៃយូរពេក និងមិនសេពសុរាច្រើនពេក។
ការតាមដានរកជំងឺមហារីក ដូចជាការឆ្លុះសុដន់នឹងកាំរស្មីអ៊ីក(mammography) ការឆ្លុះពោះវៀនធំ(colonoscopy) អាចជួយឲ្យរកឃើញមហារីកទាំងពីរនេះឆាប់រហ័ស ដែលគេងាយស្រួលនឹងធ្វើការព្យាបាល។ ចំពោះអ្នកដែលងាយនឹងកើតមហារីក គេអាចប្រើឱសថដើម្បីកាត់បន្ថយហានិភ័យបាន។