ជំងឺមហារីកមានរោគសញ្ញាអាស្រ័យទៅតាមប្រភេទនិងទីកន្លែងដែលដុះសាច់។ ឧទាហរណ៍ មហារីកសួតអាចបណ្តាលធ្វើឲ្យក្អក មានដង្ហើមញាប់ ឬឈឺទ្រូង។ មហារីកពោះវៀនធំអាចធ្វើឲ្យរាករុះ ទល់លាមក និងមានឈាមក្នុងលាមក។
មានជំងឺមហារីកខ្លះមិនមានរោគសញ្ញាអ្វីទេ។ ដូចជាមហារីកថង់ប្រមាត់ រោគសញ្ញាភាគច្រើនមិនលេចចេញមកទេដរាបណាជំងឺមិនទាន់ឈានដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយនោះ។
មហារីកភាគច្រើនមានរោគសញ្ញាដូចៗគ្នា ដូចខាងក្រោមនេះ :
- រងាញាក់
- អស់កម្លាំង
- គ្រុនក្តៅ
- ហូបមិនបាន
- រសាប់រសល់
- បែកញើសពេលយប់
- ស្រកទម្ងន់។