មហារីក ជាជំងឺតំណពូជមែនឬ ?
តាមការសិក្សាអង្កេតស្រាវជ្រាវ បានបង្ហាញថា មានប្រភេទជំងឺមហារីកខ្លះ គឺហាក់នឹងងាយកើតមាន ចំពោះមនុស្សមួយចំនួន គឺអាស្រ័យទៅលើកត្តាតំណពូជ។ នេះក៏ព្រោះតែ វាត្រូវបានបង្ហាញថាហ្សែន មានតួនាទី នៅក្នុងការវិវត្តន៍របស់ជំងឺមហារីកមួយចំនួន ។
ការសិក្សាក្នុងពេលបច្ចុប្បន្ននេះ បង្ហាញថា តំណពូជគឺមានទំនាក់ទំនងជាខ្លាំងបំផុត ជាមួយនឹង ជំងឺ មហារីក ពោះវៀន, សុដន់ និង ជំងឺមហារីកក្រពះ ។ ប្រហែលជា ៥ ទៅ ១០ភាគរយ គឺត្រូវបានគិតថា វាកើតមានដោយសារ កត្តាតំណពូជ។
តែទោះជាយ៉ាងណាក៏ដោយ វាត្រូវបានគេដឹងថា មូលហេតុដែលចំបងជាងគេ នៃជំងឺមហារីកភាគ ច្រើននោះ គឺបណ្តាលមកពីកត្តាមជ្ឈដ្ឋានខាងក្រៅ មានដូចជា ការជក់បារី, ការផឹកស្រា,របបអាហារ, ការបង្ករោគ, កាំរស្មី, ថ្នាំ និង សារជាតិគីមីជាដើម ។
វាស្ទើរតែ ២៩០០ករណីនៃជំងឺមហារីកសុដន់ បានកើតមាននៅក្នុងប្រទេសអូស្ត្រាលីជារៀងរាល់ឆ្នាំ ហើយវាគឺជាប្រភេទជំងឺមហារីក ដែលតែងកើតមានជាទូទៅបំផុត ចំពោះស្ត្រីជនជាតិអូស្ត្រាលី។ មាន កត្តាជាច្រើន ដែលបានកំណត់ពី ការប្រឈមនឹងការកើតមាននូវជំងឺមហារីកសុដន់ចំពោះស្ត្រី ហើយ បញ្ហាជាចំបងនោះ គឺអាយុ។ ហើយជំងឺមហារីកអូវែ ក៏ជាកត្តាប្រឈមដ៏សំខាន់មួយទៀត ចំពោះជំងឺ មហារីកសុដន់ផងដែរ។ ប្រហែលជា ១ ក្នុងចំណោម ២០ករណីនៃជំងឺមហារីកសុដន់ គឺអាចរួមចំណែក ពីកត្តាតំណពូជ ។
ជំងឺមហារីកពោះវៀន និង កត្តាហ្សែន
ស្ទើរតែ ៣៥០០ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា កើតមាននូវជំងឺមហារីកពោះវៀន នៅក្នុង ប្រទេសអូស្ត្រាលីជារៀងរាល់ឆ្នាំ ។ វាជាប្រភេទជំងឺមហារីក លំដាប់ទីពីរ បន្ទាប់ពីជំងឺមហារីកក្រពេញ ប្រូស្តាត។ ក៏ដូចជា ជំងឺមហារីកសុដន់ផងដែរ កត្តាប្រឈមនឹងគ្រោះថ្នាក់នេះដ៏ខ្លាំងបំផុតនោះ គឺកត្តាអាយុ ។
ជំងឺមហារីក និង ប្រវត្តិសុខភាពរបស់ក្រុមគ្រួសារ
ប្រសិនបើគ្រួសារអ្នក មានប្រវត្តិជំងឺមហារីកខ្លាំងក្លា នោះជាធម្មតាវាមានន័យថា ប្រភេទនៃជំងឺ មហារីកដូចគ្នា បានកើតមានចំពោះសមាជិកក្រុមគ្រួសារអ្នក ជាច្រើនជំនាន់មកហើយ ឬ មានសមាជិក ណាម្នាក់ ធ្លាប់បានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺនេះ នៅក្នុងអាយុក្មេង ជាងសភាពធម្មតា។
សម្រាប់អ្នក ដែលជាសមាជិកនៅក្នុងក្រុមគ្រួសារនេះ អាចនឹងត្រូវបានធ្វើការណែនាំ អោយទៅ ជួបប្រឹក្សានឹងអ្នកមានជំនាញ ផ្នែកហ្សែន ដែលជាកន្លែងអាចរាយការណ៍បានពី សមាជិកគ្រួសារណា ម្នាក់ដែលអាចមានផ្ទុកវា នឹងត្រូវបានធ្វើការពិនិត្យតាមដាន និង ប៉ាន់ប្រមាណពី ការប្រឈមទៅនឹង ជំងឺមហារីកនេះ ។
ប្រសិនបើសមាជិកណាម្នាក់ ត្រូវបានសន្មតថា មានការប្រឈមនឹងគ្រោះថ្នាក់ នៃការកើតមាននូវជំងឺ នេះក្នុងកម្រិតខ្ពស់ នោះអ្នកជំនាញអាចនឹង រៀបចំនូវការធ្វើតេស្តតាមដានពិនិត្យ ដើម្បីស្វែងរកពី សញ្ញា ណាមួយ របស់ជំងឺមហារីកអោយបានឆាប់រហ័ស តាមដែលអាចធ្វើបាន។
ជំងឺមហារីក ដែលត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយនឹងហ្សែន មានដូចជា៖
· ជំងឺមហារីកសុដន់។
· ជំងឺមហារីកពោះវៀន។
· ជំងឺមហារីក ក្រពេញប្រូស្តាត។
· ជំងឺមហារីក ក្រពះ ។