ការដែលមានអាការៈឈឺសុដន់ (mastalgia) គឺជាបញ្ហាដែលស្ត្រីជាច្រើនតែងជួបប្រទះ ហើយការឈឺនោះប្រហែលជាមានលក្ខណៈ ឈឺរ៉ាំរ៉ៃ ក្រហាយខ្លាំង ឬតឹង នៅក្នុងសាច់ដោះ ។ ការឈឺចាប់នេះអាចជាការឈឺងុំ ឬឈឺម្តងម្កាល ។ ស្ត្រីមួយចំនួនមានការឈឺសុដន់ធ្ងន់ធ្ងរ មានន័យថាការឈឺនោះមានរយៈពេលប្រាំថ្ងៃក្នុងមួយខែ ហើយ ការឈឺនោះគឺឈឺជាប់ក្នុងអំឡុងពេលមករដូវ ។ ចំណែកស្ត្រីដែលមករដូវរួចវិញ ពេលខ្លះក៏មានអាការៈឈឺសុដន់ដែរ ប៉ុន្តែរោគសញ្ញាដូច្នេះគឺវាច្រើនតែកើតលើស្ត្រីដែលនៅវ័យក្មេង អ្នកដែលជិតអស់រដូវ និង កំពុងជិតអស់រដូវ ។ រាល់ការឈឺសុដន់ទាំងអស់ជាសញ្ញាចង្អុលបង្ហាញពី លក្ខខ័ណ្ឌដែលមិនមែនមហារីក (benign) ហើយក៏ជាលក្ខណៈកម្រមួយដែលអាវិវត្តន៍ទៅជាមហារីកដែរ ។ ក្នុងករណីនេះ គ្រូពេទ្យនៅតែមិនទាន់អាចធ្វើការពន្យល់បានពីការឈឺសុដន់ដែលមិនបានធូរស្រាលទៅវិញ ក្រោយពីការមករដូវម្តងទៀត ឬវានៅតែឈឺជាប់បន្ទាប់ពីរាំងរដូវហើយក៏ដោយ ។
រោគសញ្ញា
រោគសញ្ញារបស់ការឈឺសុដន់គឺត្រូវបានចាត់ជា ២ចំណាត់ថ្នាក់ ហើយចំណាត់ថ្នាក់នីមួយៗសុទ្ធតែបង្ហាញលក្ខណ:ពិសេសរបស់វា៖
ការឈឺសុដន់ដែលទាក់ទងនឹងការមករដូវ
ឈឺណែន ហើយធ្ងន់
មានទាក់ទងនឹងសុដន់រីកធំ ឬមានដុំអ្វីមួយ
ជាធម្មតាការឈឺនោះគឺទាំងសងខាង ពិសេសគឺផ្នែកខាងលើ និងផ្នែកខាងសើៗខាងក្រៅ ហើយអាចឈឺចាក់ទៅក្លៀកទៀតផង ។
ឈឺរឹតតែខ្លាំងនៅពេលមុនមករដូវ ២សប្តាហ៍
ភាគច្រើនការឈឺនេះកើតលើស្ត្រីដែលជិតអស់រដូវ ក្នុងអាយុ 20 ទៅ 30ឆ្នាំនិង កំពុងជិតអស់រដូវ អាយុ 40ឆ្នាំ ។
ការឈឺសុដន់ដែលមិនទាក់ទងនឹងការមករដូវ
លក្ខណៈនៃការឈឺគឺ តឹងៗ និងក្រហាយ
ឈឺម្តងៗគឺងុំ ឬម្តងឈឺម្តងបាត់
ភាគច្រើនឈឺតែម្ខាង ហើយនៅតែមួយកន្លែងណាមួយជាក់លាក់ ប៉ុន្តែវាក៏អាចរាលដាល់ចេញពីសុដន់ទៅកន្លែងផ្សេងៗផងដែរ ។
ការឈឺដូច្នេះគឺច្រើនកើតលើមនុស្សស្រីដែលលែងមានរដូវ
ការឈឺឈឺសុដន់មកពីមូលហេតុផ្សេងក្រៅពីសុដន់
ការដែលមានការឈឺសុដន់ដែលមកពីបញ្ហាផ្សេង វាហាក់បីដូចជាឈឺក្នុងសាច់សុដន់តែម្តង់ ប៉ុន្តែមូលហេតុរបស់វាគឺនៅកន្លែងណាមួយផ្សេងទេ ដូចជាការទាញ (ច្របាច់) សាច់ដុំដើមទ្រូង ដែលវាអាចបង្កអោយឈឺនៅក្នុងជញ្ជាំងទ្រូង ឬឆ្អឹងជំនីរ ។
ពេលដែលត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ
សុដន់ឈឺជាប់លើសពីពីរសប្តាហ៍
ការឈឺនោះស្ថិតនៅកន្លែងណាមួយជាក់លាក់
ឈឺកាន់តែ ខ្លាំងទៅៗ
ប៉ះពាល់ដល់ការងារប្រចាំថ្ងៃ
ការដែលឈឺក្នុងកន្លែងណាមួយជាក់លាក់នៅលើផ្ទៃសុដន់អាចជាសញ្ញានៃជំងឺមហារីកសុដន់ក្នុងភាគរយមួយដែលតិចតួចប៉ុណ្ណោះ ។
មូលហេតុ
អ័កម៉ូនសំរាប់បន្តពូជ៖ ការឈឺសុដន់ដែលបណ្តាលមកពីការមករដូវ គឺមានការធូរស្រាលមកវិញ ឬបាត់ទៅវិញក្រោយពេលមានផ្ទៃពោះ ឬរាំងរដូវ ដែលវាជាមូលហេតុមួយធ្វើអោយអ្នកឯកទេសជាច្រើនចោទថាអ័រម៉ូនជាអ្នកបង្កបញ្ហា ។ ទោះបីជាយ៉ាងនេះក្តី ក៏វាគ្មានការសិក្សាណាមួយបានបញ្ជាក់ពីភាពមិនប្រក្រតីរបស់អ័រម៉ូនធ្វើអោយកើតជាការឈឺសុដន់នោះទេ ។
កតា្តកាយវិភាគ៖ មូលហេតុដែលមិនទាក់ទងនឹងការមករដូវគឺស្ថិតលើសុដន់ផ្ទាល់ដូចជា មានពងទឹក ការប៉ះទង្គិច ការវះកាត់ ឬកត្តាផ្សេងៗទៀតដែលកើតលើសុដន់ខ្លួនឯង ។ ការឈឺនេះក៏អាចបណ្តាលមកពីបញ្ហាក្រៅពីសុដន់ដូចជា ជញ្ជាំងទ្រូង សាច់ដុំ សន្លាក់ ឬបេះដូង ហើយវាមានការចាក់រាលដាលដល់សុដន់ ។
អតុល្យភាពអាស៊ីតខ្លាញ់៖ អតុលល្យភាពអាស៊ីតខ្លាញ់ក្នុងកោសិកា នាំអោយសុដន់ងាយនឹងមានប្រតិកម្មទៅនឹងអ័រម៉ូនដោយនាំអោយឆាប់ឈឺលើជាលិការសុដន់ ។ យោងតាមទ្រឹស្តីនេះធ្វើអោយមានការព្យបាលសុដន់ដែលឈឺ តាមរយៈថ្នាំដែលធ្វើឡើងពី Evening Primrose Oil ដែលវាផ្សំ ឡើងដោយ Gamma-linolenic Acid (GLA) និងជាប្រភេទខ្លាញ់មួយប្រភេទផងដែរ ។ GLA ត្រូវបានចាត់ទុកជាអ្នកស្តាឡើងវិញនូវតុល្យភាពជាតិខ្លាញ់ និងកាតបន្ថយនូវការឈឺចាប់របស់ជាលិការសុដន់ដោយសារអ័រម៉ូន។
ការប្រើប្រាស់ថ្នាំ៖ ការពិតណាស់ ប្រការដែលមានការប្រើប្រាស់ថ្នាំប្រភេទអ័រម៉ូនសំរាប់ព្យាបាលអាការៈមិនអាចមានកូន និងថ្នាំពន្យាកំនើត អាចទាក់ទង់គ្នានឹងការឈឺសុដន់ផងដែរ ។ ការឈឺសុដន់អាចជាផលវិបាកមួយនៃការប្រើអ័រម៉ូន estrogen និង progesterone ។នេះជាមូលហេតុអាចពន្យល់បានថាពួកគេនៅតែឈឺរហូតទៀតក្រោយពី អស់រដូវហើយ ។ មានរបាយការណ៍ជាច្រើនបានបង្ហាញថាការឈឺសុដន់គឺមានទំនាក់ទំនងគ្នានឹងការប្រើប្រាស់ថ្នាំប្រឆាំងការបាក់ទឹកចិត្ត ដូចជា Selective Serotonin Reuptake Inhibitor (SSRI), Fluoxetine (Prozac) និង Sertraline (Zoloft) ។
ទំហំរបស់សុដន់៖ ស្រី្តដែលមានសុដន់ធំ អាចអោយមានការឈឺសុដន់ដែរ ដោយសារ អ័រម៉ូនភេទចេញច្រើន និងធ្វើអោយទំហំរបស់សុដន់រីក ។ ការដែលមានសុដន់ធំដូច្នេះ គឺវាមិនមានផាសុខភាពល្អទេចំពោះ តំបន់ក ស្មា និងអោយឈឺខ្នងទៀតផង ។ តាមការសិក្សារមួយចំនួនបានបង្ហាញថាការវះកាត់បន្ថយទំហំសុដន់ អាចបន្ថយនូវរោគសញ្ញាទាំងនេះបាន ។ ទោះបីជាយ៉ាងណាក៏ដោយការវះកាត់សុដន់ធ្វើអោយឈឺនៅកន្លែងដែលវះនោះដដែល ។
ការធ្វើតេស និងការធ្វើរោគវិនិច្ឆ័យ
ការពិនិត្យសុដន់ និងការពិនិត្យលើរាងកាយ៖ ចំពោះការពិនិត្យនេះ គ្រូពេទ្យធ្វើការវាយតំលៃលើការប្រែប្រួលរបស់សុដន់បាន តាមរយៈការមើល និងការស្ទាបរកមើលដុំដែលកើតមានមិនធម្មតានៅក្រោមក និងក្រោមក្លៀក ។ លើសពីនេះទៀតក៏មានការស្តាប់ចង្វាក់បេះដូង សំលេងសួត និងពិនិត្យលើជញ្ជាំងទ្រូង និងពោះ ដើម្បីបញ្ជាក់ថាមានបញ្ហាអ្វីផ្សេងៗទៀតដែរ ឬទេ ។
ការថតសុដន់(Mammography)៖ ប្រសិនបើមានការរកឃើញដុំក្នុងសុដន់ដែលវាក្រាស់មិនធម្មតា ឬអោយឈឺ អ្នកគួរតែធ្វើការថតសុដន់ (mammography) ជាការថត x-ray លើជាលិការសុដន់ ។ ប្រសិនបើការពិនិត្យលើសុដន់មានសភាពធម្មតាក៏ដោយ គ្រូពេទ្យនៅតែផ្តល់អនុសាសន៍អ្នកធ្វើការថតសុដន់បន្ថែមទៀត ក្នុងករណីអាយុលើសពី 30ឆ្នាំ ។
ថតអេកូ៖ ការពិនិត្យជំងឺតាមរយៈការប្រើរលកសំលេងបង្ហាញពីរូបភាពរបស់សុដន់គឺត្រូវមានការប្រើផ្សំគ្នាជាមួយ ការថតសុដន់ ។
ច្រិបសាច់សុដន់ទៅពិនិត្យ៖ ករណីដែលរកឃើញនូវដុំដុះដែលសង្ស័យ ក្នុងតំបន់ណាមួយនៅពេលថតគ្រូពេទ្យត្រូសុំច្រិបសាច់សុដន់យកទៅពិនិត្យមុនពេលធ្វើរោគវិនិច្ឆ័យ ។
ការព្យាបាល និងការប្រើប្រាស់ថ្នាំ
ជាធម្មតាការឈឺសុដន់វានឹងធូរស្រាលមកវិញដោយខ្លួនឯងក្នុងអំឡុងពេល ពីរបីខែក្រោយ តែមានតែ ចំនួនស្ត្រីពីរបីអ្នកប៉ុណ្ណោះដែលត្រូវការការព្យាបាលដូចជា៖
លុបបំបាតនូវមូលហេតុ ឬការធ្វើអោយឈឺកាន់តែខ្លាំង៖ មធ្យោបាយនេះអាចធ្វើបានដូចជា ការពាក់អាវត្រនាប់ដែលមានប៉ុង ឬធ្វើការផ្លាស់ប្តូរនូវរបៀបពន្យាកំណើត ។
ប្រើថ្នាំបំបាត់ការរលាកប្រភេទ Nonsteroid ៖ អាចបំបាត់ការឈឺចាប់បានក្នុងករណីដែលវាមិនបង្កដោយការមករដូវ ។
ប្រើថ្នាំពន្យាកំណើត៖ ប្រសិនបើអ្នកប្រើថ្នាំពន្យាកំណើត អ្នកត្រូវតែផ្លាស់ប្តូរកំរិតថ្នាំប្រើប្រាស់ ។
កាត់បន្ថយនូវកំរិតថ្នាំក្នុងការព្យាបាលអាការៈអស់រដូវ
ប្រើប្រាស់ថ្នាំដែលមានការទទួលស្គាល់ត្រឹមត្រូវ៖ ថ្នាំប្រភេទ Danazol ជាថ្នាំដែលត្រូវបានយល់ព្រមពីសំនាក់ រដ្ឋបាលថ្នាំ និងចំនីអាហារ ក្នុងការព្យាបាល ការឈឺសុដន់ ប៉ុន្តែវាប្រឈមមុខនឹងការឡើង អ័រម៉ូន androgen ច្រើន តាមរោគសញ្ញាដូចជា៖ ចេញមុន ឡើងទំងន់ និងប្តូរសំលេង ។ ចំនែក Tamoxifen វិញ គឺសំរាប់ព្យាបាល និងបង្កាជំងឺមហារីកដោះ ។
របៀបរស់នៅ និងការព្យាបាលតាមផ្ទះ
ស្អំទឹកក្តៅ ឬត្រជាក់
ពាក់អាវទ្រនាប់ដែលមិនរឹងពេក ឬទន់ពេក
ពាក់អាវទ្រនាប់សំរាប់ហាត់កីឡារ និងពេលដេក
សំរាកអោយបានច្រើន
បញ្ឍប់ការផឹកការហ្វេ
បន្ថយនូវអាហារដែលសំបូរជាតិខ្លាញ់
ប្រើថ្នាំបំបាត់ការឈឺចាប់ ដូចជា acetaminophen (Tylenol) ឬ Ibuprofen (Adevil, Mortrin)
កត់ទុកនូវរោគសញ្ញាដែលធ្លាប់មានថាតើមកពី ការមករដូវ ឬមិនមែនមករដូវ
ការប្រើប្រាស់ថ្នាំផ្សេងៗ
វីតាមីន និងរបបអាហារត្រឹមត្រូវអាចបន្ថយនូវការឈឺសុដន់បាន និងជួយបានច្រើនចំពោះអ្នកដែលឈឺខ្លាំង ។
ប្រេង Evening Primose៖ វាជាប្រភេទប្រេងដែលជួយធ្វើអោយមានតុល្យភាពអាស៊ីតខ្លាញ់ក្នុងកោសិការ ហើយកាត់បន្ថយនូវការឈឺចាប់ក្នុងសុដន់ ។ ការប្រើប្រាស់ គឺ 1,000 មីលីក្រាម បីដងក្នុងមួយថ្ងៃ ។
វិតាមីន E៖ តាមការសិក្សាថ្មីៗនេះបានអោយដឹងថា អត្ថប្រយោជន៍នៃវិតាមីន E អាចជួយសំរួលនូវការឈឺសុដន់បានមុនពេលមករដូវ ។ ការប្រើប្រាស់ 400 International Unit បីដង់ក្នុងមួយថ្ងៃ ។