ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីមនុស្សស្រីដែលបុរសមិនពេញចិត្តខ្លាំង។ តើមានអ្វីខ្លះទៅ?
- នារីដែលចូលចិត្តរស់នៅក្នុងក្តីស្រមៃរបស់ខ្លួន ដោយមិនចេះរស់នៅក្នុងពិភពការពិត។ មនុស្សស្រីប្រភេទនេះ នឹងធ្វើឲ្យមនុស្សប្រុសមិនពេញចិត្តជាខ្លាំង។ ដូចនេះ អ្នកមិនគួរធ្វើជាមនុស្សស្រីបែបនេះឡើយ។
- មនុស្សដែលមិនសុភាពរាបសារ ដោយចូលចិត្តបញ្ចេញកាយវិការញ៉េរញ៉ៃក៏ធ្វើឲ្យមនុស្សប្រុសមិនពេញចិត្តដែរ។ ដូចនេះ បើអ្នកមានចរិតបែបនេះ អ្នកគួរតែកែចោលឲ្យលឿន។
- នារីដែលមិនចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួន ក៏ធ្វើឲ្យមនុស្សប្រុសមិនពេញចិត្តដែរ ព្រោះគេខ្ចិលតាមលួង ហើយឈ្លោះជាមួយអ្នករាល់ថ្ងៃ។ ដូចនេះ បើអ្នកមានចរិតឆេវឆាវ អ្នកគួរតែកែចេញ។
- មនុស្សស្រីដែលមិនចេះសន្សំសំចៃ ដោយចាយច្រើន នឹងគ្មាននរណាចូលមកជិតបានឡើយ ព្រោះគេគិតថាគេនឹងក្រ ក្រោយពេលដែលរស់នៅជាមួយអ្នក។ដូចនេះ អ្នកគួរតែចេះសន្សំខ្លះ ទើបមានបុរសនៅជិតអ្នក។
- នារីដែលរឹងរូសក៏ធ្វើឲ្យបុរសមិនពេញចិត្តដែរ។ ដូចនេះ អ្នកគួរតែធ្វើជាមនុស្សស្រីដែលចេះស្តាប់ហេតុផល ទើបអាចធ្វើឲ្យបុរសស្រឡាញ់អ្នកបាន៕