ចំណុចសំខាន់ៗដែលត្រូវចងចាំនៅពេលប្រើថ្នាំដែលគ្មានវេជ្ជបញ្ជារ
តើអ្នកដឹងអ្វីខ្លះអំពីការប្រើថ្នាំ? វាជាការគួរអោយបារម្ភសម្រាប់ប្រទេសកម្ពុជាយើងដែលការប្រើប្រាស់ថ្នាំនៅក្នុងចំណោមប្រជាជនមានភាពងាយស្រួលហួសហេតុ។ពួកគេគ្រាន់តែទៅកាន់ឪសថស្ថានឬកន្លែងលក់ថ្នាំនោះពួកគេនឹងទិញថ្នាំបានជាច្រើនមុខយកមកលេបដោយមិនដឹងថាតើការប្រើថ្នាំមិនបានត្រឹមត្រូវនិងគ្មានវេជ្ជបញ្ជារអាចនឹងបង្កគ្រោះថ្នាក់ជាច្រើនក្រៅពីការចំណាយលុយខ្ជះខ្ជាយ។ថ្នាំពេទ្យខ្លះដាច់ខាតត្រូវតែមានវេជ្ជបញ្ជាទើបអាចរកទិញបានប៉ុន្តែទន្ទឹមននោះថ្នាំខ្លះដូជាថ្នាំក្តៅខ្លួននិងថ្នាំផ្តាសាយជាដើមវានឹងមិនតម្រូវអោយមានការចេញវេជ្ជបញ្ជាទេប៉ុន្តែការចេះប្រើត្រឹមត្រូវជាការចាំបាច់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ពីការប្រើថ្នាំ។
បើសិនជាអ្នកប្រើថ្នាំដែលគ្មានវេជ្ជបញ្ជានោះអ្នកត្រូវស្វែងយល់ដូចខាងក្រោមដើម្បីចៀសវាងគ្រោះថ្នាក់។
• ហាមទទួលទានថ្នាំជាមួយភេសជ្ជៈមានជាតិអាល់កុល។
• ហាមទទួលទានថ្នាំច្រើនជាងការកំណត់នៅលើស្លាកព័ត៌មានឬការណែនាំរបស់គ្រូពេទ្យ។ ហើយមិនត្រូវទទួលទានថ្នាំញឹកញាប់ជាងការណែនាំទេ។
• ហាមទទួលទានថ្នាំរយៈពេលយូរជាងការណែនាំលើស្លាកព័ត៌មាន (drug label)។
• ហាមលាយថ្នាំជាមួយនឹងអាហារ។ វាអាចប្តូររបៀបដំណើរការនៃថ្នាំ។
• ប្រសិនបើអ្នកមានចម្ងល់អ្វីមួយពីថ្នាំ អ្នកគួរសួរគ្រូពេទ្យឬឱសថការី។
• ប្រសិនបើអ្នកទទួលទានថ្នាំតាមវេជ្ជបញ្ជា(prescription drug) អ្នកគួរសួរគ្រូពេទ្យមុននឹងទទួលទាន ថ្នាំដែលអាចរកទិញបានដោយមិនមានវេជ្ជបញ្ជា (over-the-counter drug)។
• ចងចាំនូវប្រតិកម្មដែលអ្នកធ្លាប់មានជាមួយនឹងថ្នាំដែលអាចរកទិញបានដោយមិនមានវេជ្ជបញ្ជាកាលពីមុន។ ពិនិត្យមើលស្លាកព័ត៌មាន និងជៀសវាងការប្រើថ្នាំដែលមានគ្រឿងផ្សំដូចគ្នា។ វាអាចជួយឱ្យអ្នកជៀសវាងកាទទួលទានថ្នាំដែលអាចមានផលប៉ះពាល់អាក្រក់ដល់អ្នក ឬទទួលទានថ្នាំច្រើនពេក។
• ពិនិត្យឱ្យច្បាស់ថាអ្នកស្គាល់គ្រឿងផ្សំដែលមាននៅក្នុងថ្នាំ និងយល់ច្បាស់ពីសញ្ញាគ្រោះថ្នាក់ឬប្រតិកម្មដែលអាចកើតមាន។
• ហាមលាយថ្នាំជាមួយនឹងទឹកក្តៅ លុះត្រាតែស្លាកព័ត៌មានសរសេរដូច្នោះ។ កំដៅអាចធ្វើឱ្យថ្នាំខូចគុណភាព។
• អានស្លាកព័ត៌មានដោយប្រុងប្រយ័ត្ន។
• ត្រូវចងចាំថា ទោះបីជាអ្នកគ្មានប្រតិកម្មជាមួយនឹងប្រភេទថ្នាំដែលអ្នកធ្លាប់ទទួលទានកាលពីមុនក៏ដោយ ប៉ុន្តែអ្នកអាចនឹងមានប្រតិកម្មនៅពេលដែលអ្នកទទួលទាននៅពេលបច្ចុប្បន្ន។
• ហាមទទួលទានថ្នាំវីតាមីននៅពេលជាមួយគ្នានឹងពេលទទួលទានថ្នាំពេទ្យផ្សេងទៀត។ វីតាមីន និង ខនិជ អាចបង្កើតជាបញ្ហា ប្រសិនបើទទួលទានជាមួយថ្នាំខ្លះ។
• ព្យាយាមកំណត់ការប្រើប្រាស់ថ្នាំដែលអាចរកទិញបានដោយមិនមានវេជ្ជបញ្ជា។ ហាមទទួលទានពពួកថ្នាំទាំងនេះ លុះត្រាតែអ្នកត្រូវការជាចាំបាច់។