រមាស់ស្បែកអាចជាការរំខានចម្បង ទោះជាវាកើតដោយសារប្រតិកម្ម ការរោល ឬស្បែកស្ងួតក៏ដោយ។នៅប្រទេសកម្ពុជាក្នុងឆ្នាំនេះអាកាសធាតុមានភាពត្រជាក់ខ្លាំងនិងយូរបើប្រៀបធៀបនឹងឆ្នាំមុនៗ។ស្បែករបស់មនុស្សខ្លះអាចនឹងមានប្រតិកម្មទៅនឹងអាកាសធាតុត្រជាក់នេះដោយបង្ករជារមាស់ស្បៃកជាដើម។បើសិនអ្នករមាស់ស្បែកតើអ្នកគួរធ្វើដូចម្តេច?ខាងក្រោមនេះជាការណែនាំសាមញ្ញៗមួយចំនួនដែលនឹងអាចជួយអ្នកបាន:
- ហាមអេះ, ត្រូវតម្រឹមក្រចកដៃឱ្យខ្លីដើម្បីចៀសវាងការចង់អេះនិងជួយបង្ការការឆ្លងមេរោគ
- គេងដោយប្រើសម្លៀកបំពាក់គេងយប់ដែលស្រាល រលុង និងត្រជាក់
- ត្រាំទឹកក្តៅឧណ្ហៗ បន្ទាប់មក
- ស្អំក្រណាត់ត្រជាក់សើមៗលើស្បែករមាស់
- ជៀសវាងការត្រូវកំដៅខ្លាំងនិងសើមខ្លាំង ដូចជា ការងូតទឹកក្តៅយូរ
- ប្រើប្រភេទថ្នាំ antihistamine ដូចជា Benadryl (ប៉ុន្តែវាអាចធ្វើឱ្យអ្នកងងុយគេង) ឬលាបថ្នាំប្រភេទhydrocortisone។