ជាតិវីតាមីន គឺមានសារៈសំខាន់ជាង គ្រាប់ថ្នាំដែលអ្នកត្រូវលេបទៅទៀត ពួកវាគឺជាផ្នែក មួយនៃការស្ថាបនា និង ប្រព័ន្ធការពារ នៃខ្លួនប្រាណរបស់យើង។ គ្រាប់ថ្នាំដែលមានរាងមូល និង របបអាហារដែលប្រកបដោយសុខ ភាព គឺអាចផ្តល់អោយអ្នកនូវអ្វី ដែលខ្លួន ប្រាណ ដែល កំពុងលូតលាស់របស់អ្នក ត្រូវការ ប៉ុន្តែភាពជាក់ស្តែងនោះគឺ ថា ទំលាប់ រស់នៅប្រចាំ ថ្ងៃដ៏រវល់របស់យើងរាល់គ្នា និង ពេលខ្លះ ការទទួលទានអាហារមិនបានត្រឹមត្រូវ គឺអាច បណ្តាលអោយអ្នក មានកង្វះសារជាតិវីតាមីន។ ការដឹងនូវសញ្ញា ដែលអ្នកគួរតាមដានគឺជាផ្នែកមួយ ដែលអ្នកអាច ធ្វើការប្រយុទ្ធប្រឆាំងនឹងវាបាន។ សញ្ញាទាំងអស់ នៃកង្វះវីតាមីន ចំពោះកុមារ ដូចដែលមានខាងក្រោមនេះ គឺពិត ជាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែវាអាចជួយផ្តល់អោយអ្នក នូវចំណុចគួរពិចារណា នូវបញ្ហាដែលអាចកើត មានបាន។
កង្វះសារជាតិវីតាមីន D ចំពោះកុមារគឺជាបញ្ហាមួយ ដែលតែងតែកើតមាន។ ក្មេងស្រីម្នាក់ អាចត្រូវបានគេ ធ្វើរោគវិនិច្ឆ័យឃើញថា មានកង្វះសារជាតិវីតាមីន D បន្ទាប់ពីនាងបានបង្ហាញ នូវសញ្ញាដ៏គួរអោយសង្ស័យមួយ ចំនួន។ សញ្ញាដែលបង្ហាញថា កូនរបស់អ្នកមិនបានបង្កើត ជាតិវីតាមីននេះបានគ្រប់គ្រាន់ នោះរួមមានដូចជា៖ ដុះ ធ្មេញយឺតជាងអាយុកាល, មានអារម្មណ៍ឆាប់ខឹង, មិនសូវមានការរីកធំធាត់ និង មានការរមួលសាច់ដុំ។ ការប្រកាច់ និង ភាពពិបាកក្នុងការដកដង្ហើម ក៏អាចជាសញ្ញាដែលគួរ អោយតានដានពីកង្វះសារជាតិវីតាមីន Dនេះផងដែរ។
អ្នកអាចយកឈ្នះ នឹងកង្វះសារជាតិវីតាមីន Dនេះដោយការ ប្រឈមទៅនឹងពន្លឺព្រះអាទិត្យ, ទទួលទានទឹកដោះ គោ, យ៉ាអួ, ហ្វ្រូម៉ាស និង ស្នូលក្រហមនៃស៊ុត។