ស្បែករបស់ទារក គឺពិតជាមានសភាពទន់ និង ងាយរងការប៉ះទង្គិច ដែលហេតុដូចនេះហើយ ទើបបានជា អ្នក ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលថែទាំស្បែក និង ធ្វើការងូតទឹក អោយពួកគេអោយ បានសម ស្រប ដើម្បីរក្សាការពារសុខភាព ស្បែករបស់ទារកដែលមានសភាពម៉ត់ថ្លារលោងនេះ។ មានបញ្ហាក្នុងស្ថានភាព ស្បែកជាច្រើន ដែលទារកអ្នកអាចនឹងកើតមាន ដែលពួកវាអាចនឹងស្ថិតនៅជានិរន្តន៍ និង នាំអោយមានសន្លាក ដែលនឹងនៅ ជាមួយពួកគេរហូត ដល់ពួកគេធំឡើង។ ទាំងនេះគឺជាគន្លឹះមួយចំនួន ដែលអ្នកអាចអនុវត្តបាន ដើម្បី រក្សាការពារស្បែករបស់ទារកអ្នក៖
ការងូតទឺក
- នៅពេលដែល ដល់ពេល ដែលកូនតូចអ្នកត្រូវធ្វើការងូតទឹក អ្នកគួរជៀសវាងនូវការប្រើសាប៊ូជាទៀតទាត់ ហើយអ្នកត្រូវជ្រើសរើស សាប៊ូដែលមានកម្រិតស្រាល, ផ្តល់សំណើម និង មិនមានក្លិន។ អ្នកត្រូវចងចាំថា ការប្រើសាប៊ូច្រើនពេក អាចធ្វើអោយស្បែកកូនតូចអ្នក ប្រែជាស្ងួត។
- ទារកដែលទើបនឹងកើត មិនគួរធ្វើការងូតទឹកជារៀងរាល់ថ្ងៃនោះទេ។ នេះពីព្រោះដោយសារតែ ស្បែករបស់ពួកគេ នៅមានសភាពទន់ខ្លាំងនៅឡើយ។ ការងូតទឹកដោយប្រើអេប៉ុងទន់ អាចនឹងសាកសម ជំនួសវិញ បន្ទាប់មកអ្នកត្រូវប្រើ ក្រណាត់ទន់មកជូតសំងួតស្បែករបស់ទារកថ្នមៗ។
- ដើម្បីរក្សាស្បែករបស់ទារកអ្នក មិនអោយមានការម៉ាស់ ឬ ស្ងួត អ្នកអាចបន្ថែមប្រេងដែលមិន បង្កអោយ មានប្រតិកម្មអាលែហ្សី ទៅក្នុងទឹកប្រើសម្រាប់ងូតសំអាតខ្លួន។
- បន្ទាប់ពីងូតទឹករួច នៅពេលដែលអ្នកជូតសំងួតខ្លួនប្រាណរបស់ទារក អ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះ ស្បែកនៅត្រង់ក, ផ្ចិត និង ស្បែកនៅខាងក្រោយស្លឹកត្រចៀក។
ការស្លៀកពាក់
អ្នកគួរស្លៀកសំលៀកបំពាក់ដែលរលុងៗ និង ធ្វើពីសាច់អំបោះដែលទន់ៗ អោយទារករបស់អ្នក។ វាអាចជួយ រក្សាអោយស្បែករបស់ទារក មានភាពត្រជាក់ស្រួល។ ជាពិសេសនៅក្នុងរដូវក្តៅហើយ សើម ពីព្រោះថាវាក៏អាច ជួយផងដែរ ក្នុងការផ្តល់អោយ ពួកគេនូវដំណើរខ្យល់ចេញចូលបានល្អ។
ការប្រើប្រាស់ផលិតផលថែទាំស្បែក
- អ្នកមិនត្រូវប្រើម្ស៉ៅ នៅលើខ្លួនរបស់ទារកទេ ដោយសារតែវាអាច ធ្វើអោយស្បែករបស់ពួកគេដាច់រលាត់ និង ផ្តល់នូវផលរំខានផ្សេងៗ។
- អ្នកត្រូវមានការប្រុងប្រយ័ត្ន ក្នុងការដាក់ទារកអ្នក អោយត្រូវនឹងពន្លឺព្រះអាទិត្យច្រើនជ្រុល។ អ្នកអាច ប្រើ ក្រែមការពារកំដៅថ្ងៃ ដែលធ្វើជាពិសេស និង សាកសមសម្រាប់ស្បែករបស់ទារក។
- ហើយជាពិសេសនោះ អ្នកមិនត្រូវប្រើដាច់ខាតនូវ ទឹកថ្នាំផ្តល់ពណ៌ នៅលើសំភារៈផ្សេងៗ របស់ទារក នោះទេ។
ការប្រើខោទឹកនោម
- នៅពេលដែលអ្នក ធ្វើការជូតសំអាតស្បែកនៅតំបន់កំប៉េះគូថរបស់ទារក អ្នកមិនត្រូវជូតវាខ្លាំងៗនោះទេ។ ប្រើទឹកក្តៅឧណ្ណៗ ដើម្បីសំអាតគូថរបស់ពួកគេ។
- នៅពេលធ្វើការផ្លាស់ប្តូរខោទឹកនោមរបស់ទារក ទុកពេលអោយគេនៅចំហផ្នែកខាងក្រោមនេះមួយសន្ទុះ ប្រសិនបើនៅក្នុងបន្ទប់មានខ្យល់ចេញចូលគ្រប់គ្រាន់។ ខ្យល់អាកាសបរិសុទ្ធ អាចជាផ្នែកមួយដ៏សំខាន់ ក្នុងការ ការពារនូវការរោល និង កន្ទួលរម៉ាស់ដែលអាចនឹងកើតមានដោយសារ ការប្រើខោទឹកនោមនេះ។
- ជៀសវាងការប្រើក្រណាត់សើមជូតដែលមានជាតិអាល់កុល មកសំអាតស្បែករបស់ទារក នៅពេលអ្នក ធ្វើការផ្លាស់ខោទឹកនោម ពីព្រោះពួកវាអាចផ្តល់ផលរំខានដល់ស្បែករបស់ពួកគេ។