តើអ្វីដែលធ្វើអោយអ្នកមើលទៅឆាប់ចាស់ជាងគេនោះ? វាប្រហែលជាមិនមែនមកពីភាពជ្រីវជ្រួញ ឬសក់ពណ៌ស្កូវនោះទេ។ប៉ុន្តែរង្វង់ខ្មៅនៅខាងក្រោមភ្នែកទេដែលធ្វើអោយអ្នកចាស់។ វាជាទូទៅមិនមែនជាសញ្ញានៃការអស់កម្លាំង ខ្សោះខ្លួនឬជាជំងឺធ្ងន់ធ្ងរនោះទេ តែវាអាចធ្វើអោយអ្នកឆាប់ចាស់, មិនមានសុខភាពល្អ និងអស់កម្លាំងជារឿយៗ។ ការមានរង្វង់ខ្មៅនៅក្រោមភ្នែកអាចប៉ះពាល់ទាំងបុរស និងស្ត្រី ដែលជារឿយៗវាចាប់ផ្តើមមាននៅពេលពេញវ័យ តែកុមារក៏អាចមានរង្វង់ខ្មៅនៅក្រោមភ្នែកផងដែរ។
មូលហេតុ
ប្រសិនបើអ្នកគេងបានគ្រប់គ្រាន់ហើយ តែអ្នកនៅតែមានរង្វង់ខ្មៅនៅក្រោមភ្នែករបស់អ្នក, នេះមិនមែនជារឿងមិនធម្មតានោះទេ។ ការអស់កំលាំងគឺមិនមែនជាហេតុផលតែមួយនៃការមានរង្វង់ភ្នែកខ្មៅនោះទេ។ វាក៏អាចអ្វីជាស្រមោលដោយការហើមត្របកភ្នែក ឬភ្នែកខូងដែលជាការវិវត្តទៅតាមអាយុធម្មតា។ខាងក្រោមនេះគឺជាមូលហេតុជាទូទៅបំផុតដែលនាំអោយមានរង្វង់ភ្នែកខ្មៅ
:
-អាឡែរហ្ស៊ី
-តំនពូជ(ការមានរង្វង់ភ្នែកខ្មៅអោយកើតមានតាមកត្តាតំនពូជ)
-កត្តានៃជីវិតរស់នៅដូចជា សកម្មភាពប្រចាំថ្ងៃ, ស្ត្រេស, ការជក់បារី ឬការទទួលទានជាតិស្រាច្រើន
-តឹងច្រមុះ (ដែលអាចធ្វើអោយរីក និងជាំសរសៃឈាមដែលនាំឈាមចេញពីភ្នែកទៅកាន់ច្រមុះរបស់អ្នក)
-ពណ៌ស្បែកមិនទៀងទាត់ ដែលនេះជាការព្រួយបារម្ភពិសេសចំពោះមនុស្សស្បែកខ្មៅ និងជាជនជាតិអាស៊ី។
-ត្រដុស ឬអេសភ្នែក
-ការប៉ះនឹងពន្លឺព្រះអាទិត្យដែលធ្វើអោយខ្លួនរបស់អ្នកបង្កើតបន្ថែមនូវជាតិមេឡានីនដែលជា ពណ៌ដែលអោយស្បែកជាពណ៌របស់វា។
-ស្បែកស្តើង និងការថយចុះជាតិខ្លាញ់ និងសរសៃកូឡាសែន (ជាទូទៅទៅតាមអាយុ ) អាចធ្វើអោយសរសៃឈាមមានពណ៌ខៀវជាំនៅក្រោមភ្នែករបស់អ្នក។
នៅពេលណាដែលអ្នកទៅជួបជាមួយគ្រូពេទ្យ
ប្រសិនបើការមានពណ៌មិនធម្មតា ឬហើមកើតមានក្រោមភ្នែកណាមួយ និងហាក់ដូចជាអាក្រក់ទៅៗពីពេលមួយទៅពេលមួយ, សូមពិភាក្សាជាមួយគ្រូពេទ្យ។
ប្រសិនបើអ្នកត្រូវការដំណោះស្រាយបានយូរជាជាងការប្រើប្រាស់របស់បិទបាំង និង ក្រែមតាមឪសថស្ថាននោះ, អ្នកគួរតែទៅពិគ្រោះជាមួយនឹងអ្នកឯកទេសខាងស្បែកជាមុនសិន។ មានការព្យាបាលបន្ថែមជាច្រើនចំពោះរង្វង់ខ្មៅក្រោមភ្នែកកាន់តែច្រើនជាងពីមុន ដែលមានចាប់តាំងពីការផាត់មុខ និងការព្យាបាលដោយឡាសែរ ទៅដល់ការវះកាត់។ ទោះបីជាលទ្ធផលមិនតែងតែមានភាពល្អឥតខ្ចោះក៏ពិតមែន ក៏ប៉ុនែ្តវាអាចផ្តល់ជាការសង្ឃឹម។ ដោយផ្អែកទៅលើមូលហេតុដែលបង្កជារង្វង់នៅខាងក្រោមភ្នែករបស់អ្នកនោះ វេជ្ជបណ្ឌិតរបស់អ្នកអាចនឹងផ្តល់ជាក្រែមទៅតាមវេជ្ជបញ្ជា ឬក៏ការព្យាបាលបញ្ចូលគ្នាដើម្បីបំបាត់ ឬកាត់បន្ថយនូវការបាត់បង់ពណ៌។ ការព្យាបាលដោយឡាសែរ ឬការបកស្បែកអាចមានប្រយោជន៍នៅក្នុងករណីខ្លះ។ រូងភ្នែកដែលបង្កជាស្រមោលអាចត្រូវបានធ្វើអោយស្មើមកវិញដោយការប្រើប្រាស់នូវឧបករណ៍ចាក់បំពេញ ហើយការវះកាត់អាចបំបាត់នូវការហើមត្របកភ្នែក។ ប៉ុន្តែរង្វង់ខាងក្រោមភ្នែកពណ៌ខ្មៅជាធម្មតាមិនមែនជាបញ្ហានោះទេ ហើយអ្នកគួរមានឪសថដែលព្យាបាលរង្វង់ខ្មៅខាងក្រោមភ្នែកនៅតាមផ្ទះសំរាប់គ្រប់គ្រងនូវលក្ខណៈនេះ។
ពីកំរិតទាបទៅមធ្យមនៃការមានរង្វង់ភ្នែកខ្មៅជារឿយៗឆ្លើយតបយ៉ាងល្អទៅនឹងកាព្យាបាលសាមញ្ញៗ និងការព្យាបាលមានតម្លៃថោកដូចជា:
- ភាពត្រជាក់ៈ សូមស្អំកន្សែងត្រជាក់។យកសណ្តែកបារាំងក្លាសេមួយកញ្ចប់ រុំក្រណាត់ទន់ដើម្បីកាត់បន្ថយជាបណ្តោះអសន្ននូវសរសៃឈាមខាងក្រោមភ្នែកដែលប្រែពណ៌ និងរីកធំ។ អាចសាកល្បងនូវកញ្ចប់តែជាក់។
-កល់ខ្នើយបន្ថែមៈ ធ្វើអោយក្បាលរបស់អ្នកខ្ពស់ដោយការដាក់បន្ថែមនូវខ្នើយពីរ ឬច្រើនដើម្បីការពារការហើមដែលជាការវិវត្តនៅពេលសារធាតុរាវរត់ទៅផ្នែកខាងក្រោមនៃត្របកភ្នែក។
-គេងបន្ថែមៈ ទោះបីជាការគេងពេលយប់បានតិចមិនបណ្តាលអោយមានរង្វង់ភ្នែកខ្មៅក៏ពិតមែន, ប៉ុន្តែការគេងមិនគ្រប់គ្រាន់អាចធ្វើអោយភ្នែករបស់អ្នកស្លេកស្លាំង និងធ្វើអោយរូង, ដូចនេះអ្នកនឹងឃើញស្រមោល និងជារង្វង់នៅក្រោមភ្នែករបស់អ្នកច្បាស់។
-វែនតាពណ៌ខ្មៅ និងវែនតាការពារពន្លឺថ្ងៃៈ ទោះបីជាការហាលថ្ងៃអាចលាក់បាំងនូវរង្វង់ភ្នែកពណ៌ខ្មៅក្នុងរយៈពេលខ្លីក៏ពិតមែន, តែពេលយូរទៅ, ពណ៌ស្បែកដែលវាបង្កើតនោះអាចធ្វើអោយរង្វង់ភ្នែកនោះកាន់តែយ៉ាប់ទៅ
-ការលាងដោយទឹកអំបឹល: លាងរន្ធច្រមុះរបស់អ្នកជាមួយនឹងទឹកអំបិល(ច្របល់ អំបិល សមុទ្រ១/៤នៃស្លាបព្រាតែជាមួយនឹងទឹកអ៊ុនៗពីរពែង) ឬស្ប្រ៉ាយបាញ់នូវជាតិអំបិល អាចជួយកាត់បន្ថយនូវការស្ទះរន្ធច្រមុះ។
-គ្រឿងផាត់មុខ ក្រែមរក្សាស្បែករាប់រយមុខដែលអះអាងថាអាចកាត់បន្ថយ ឬរារាំង ការចេញរង្វង់ខ្មៅខាងក្រោមភ្នែកត្រូវបានមានលក់យ៉ាងច្រើននៅតាមបណ្តាឪសថស្ថានជាច្រើន។
-ការបិទបាំង ឧបករណ៍ ឬរបស់បិទបាំងដែលត្រឹមត្រូវអាចជួយក្នុងការលាក់នូវរង្វង់ខ្មៅ។ ប្រសិនបើរង្វង់ខាងក្រោមភ្នែករបស់អ្នកមានពណ៌ខៀវព្រឿងៗ សូមប្រើប្រាស់នូវឧបករណ៍ ឬរបស់បិទបាំងដែលមានពណ៌ដូចទៅនឹងផ្លែប៉ែស មិនមែនពណ៌ស ឬប្រផេះនោះទេ។ ចៀសវាងនូវការប្រើប្រាស់ផលិតផលដែលមាន ក្លិនក្រអូបឈួល និងផ្ទុកនូវជាតិអាស៊ីតសាលីកសីលីក ឬអាស៊ីតគ្លីកូលីក (salicylic or glycolic acid) ដែលអាចនឹងងាយដាច់នូវជាលិកាភ្នែក, ធ្វើអោយកំរិតនៃភាពក្រហម និងហើមកាន់តែមានបញ្ហា។