ឥឡូវនេះបកស្រាយពីបញ្ហា និងកត្តាដែលបណ្ដាលឲ្យស្បែករបស់អ្នកចាស់មុនអាយុ ហើយថាតើអ្វីទៅដែលជាដំណោះស្រាយដ៏ពិតប្រាកដដើម្បីសម្រាលឥទ្ធិពលទាំងនោះ?ជាររៀងរាល់ថ្ងៃ យើងត្រូវបានទាក់ទាញដោយសារការផ្សព្វផ្សាយដែលសំអាងថាអាចជួយកែប្រែនូវដំណើរការចាស់មុនអាយុ។ពេលនោះមានវិធីសាស្ត្រមួយចំនួនដែលយើងបានព្យាយាម និង ការពិតមួយចំនួនទៀតគ្រាន់តែជាពាក្យដែលពេញនិយមចុងក្រោយនៃឧស្សាហកម្មថ្នាំកែសម្ផស្សតែប៉ុណ្ណោះ។ ជំហានខាងក្រោមនេះនឹងជួយឲ្យអ្នកសម្រាលនូវវិបត្តិទាំងនោះដោយមិនឲ្យខកចិត្តនោះទេ។
ប្រើក្រែមការពារកំដៅថ្ងៃ
ទោះបីជាអ្នកអាចគេចផុតពីកំដៅថ្ងៃនៅពេលថ្ងៃក៏ដោយ ក៏ក្រែមការពារកំដៅថ្ងៃនៅតែមានសារៈសំខាន់ចំពោះអ្នកដែរ ដើម្បីធ្វើឲ្យអ្នកជៀសផុតពីឥទ្ធិពលកាំរស្មីUV។ ផលិតផលមួយចំនួននៅលើទីផ្សារពិបាកនឹងដឹងថាមួយណាជាផលិតផលដ៏មានប្រសិទ្ធភាពនោះណាស់។ មុននឹងពិភាក្សាចំនុចនេះឲ្យបានជាក់លាក់នោះ មានរឿងរ៉ាវមួយចំនួនដែលត្រូវលើកមកនិយាយ។ គ្រឿងការពារកំដៅថ្ងៃគួរតែត្រូវបាននៅឲ្យជាប់លាប់ទៅនឹងទឹក ទោះបីជាអ្នកមិនមានបំណងចង់ហែលទឹកក៏ដោយ ។ ក្រែមការពារកំដៅថ្ងៃក៏គួរតែត្រូវបានលាបទៅតាមពេលវេលា ។ សូមចាំថា ការប្រើថ្នាំការពារស្បែកពីកំដៅថ្ងៃគឺពិតជាវិធីមួយដ៏ល្អ។
ជាទូទៅ ការការពារស្បែកពីកំដៅថ្ងៃមានពីរប្រភេទ៖ ជាប្រភេទក្រែមលាបមានជាតិគីមី និង ប្រភេទសំភារៈការពាររាងកាយពីកំដៅថ្ងៃ។ ក្រែមលាបមានជាតិគីមីស្រូបយកកាំរស្មីUV ផ្ទុយទៅវិញប្រភេទសំភារៈការពារកំដៅថ្ងៃជះត្រឡប់កាំរស្មីនោះឲ្យឆ្ងាយពីស្បែករបស់អ្នក ដូចជាអាវវែងជិតដៃជាដើម។ តើប្រភេទការការពារកំដៅថ្ងៃណាមួយដែលល្អជាង0x017d7 ការសិក្សាថ្មីៗនេះបានបង្ហាញថា សំភារៈការពារកំដៅថ្ងៃគឺជាជម្រើសដ៏មានសុវត្ថិភាព និង ប្រសិទ្ធភាពបំផុត។ ទី១ វារារាំងទាំងកាំរស្មីUVAនិងកាំរស្មីUVBដែលក្រែមលាបការពារកំដៅថ្ងៃភាគច្រើនមិនមាន។ទី២វាមានសកម្មភាពនៅពេលដែលយើងប្រើវា ផ្ទុយទៅវិញក្រែមលាបការពារទាមទារពេលវេលា(យ៉ាងហោចណាស់៣០នាទីនៅពេលដែលលាប) វាស្រូបចូលទៅក្នុងស្បែក។ ទី៣ មនុស្សមួយចំនួនប្រហែលជាយល់ថា ក្រែមការពារធ្វើឲ្យស្បែកមានប្រតិកម្ម ផ្ទុយទៅវិញ សំភារៈការពារមិនបានធ្វើឲ្យស្បែកមានបញ្ហានោះទេ។ ទី៤ការស្រាវជ្រាបានបង្ហាញថា ក្រែមការពារកំដៅថ្ងៃមួយចំនួនធ្វើឲ្យស្បែកកាន់តែយ៉ាប់យឺនឡើងៗ។ សរុបសេចក្ដីមក មានការស្រាវជ្រាវមួយចំនួន បានបង្ហាញថា ក្រែមការពារកំដៅថ្ងៃអាចបង្កើតនូវរ៉ាឌីកាល់សេរី ដែលផ្ទុយទៅនឹងអ្វីដែលមនុស្សមួយចំនួនចង់បាន។ ការប្រើថ្នាំប្រឆាំងអុកស៊ីតកម្មមុនការលាបchemical sunscreenក៏អាចជួយអ្នកបានផងដែរ។
ការទទួលទានអាហារដែលធ្វើឲ្យមានសុខភាពល្អ
ដូចដែលអ្នកបានដឹងរួចមកហើយ សារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្មគឺពិតជាមានសារៈសំខាន់ក្នុងការការពារសុខភាពអ្នកទាំងមូល ក៏ដូចជាស្បែករបស់អ្នកផងដែរ។ ជាសំណាងល្អ អាហារដែលយើងបរិភោគមួយចំនួនសំបូរទៅដោយសារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្ម។ គោលការណ៍របស់អ្នកគឺត្រូវញ៉ាំអាហារយ៉ាងហោចណាស់ពី២ ទៅ៣ដងក្នុងមួយថ្ងៃដែលអាចផ្ដល់ឲ្យរាងកាយអ្នកនូវការការពារដ៏រឹងមាំប្រឆាំងទៅនឹងការបំផ្លាញរ៉ាឌីកាល់សេរី។ការលេបថ្នាំវីតាមីបន្ថែម ដែលគេឲ្យឈ្មោះថា ជាការបន្ថែម ចំពោះហេតុផលមួយចំនួនមនុស្សគួរតែដឹងពីរបៀបបន្ថែមវីតាមីនទាំងនោះ ដែលអ្នកបានទទួលពីអាហារ ប្រសើរជាជាងពីការបានវីតាមីនដោយការលេបថ្នាំបន្ថែម។
ការទទួលទានអាហារដែលសំបូរទៅដោយ nucleic acid ផ្ដល់ឲ្យយើងនូវវិធីសាស្ត្រមួយទៀតក្នុងករប្រឆាំងទៅនឹងការចាស់មុនអាយុ។ អាហារទាំងនោះមានដូចជាៈ ត្រីសូម៉ុង ខ្ចង ដើមរុក្ខជាតិម្យ៉ាង សណ្ដែក គ្រាប់ធញ្ញជាតិម្យ៉ាង អាហារទាំងនេះត្រូវបានគេបង្ហាញថានាំឲ្យមានការកើនឡើងនូវ ATP , a nucleotide ដែលមានសារៈសំខាន់សំរាប់មុខងាររបស់កោសិកា។
នៅពេលនោះបានលាតត្រដាងពីបញ្ហានេះ មនុស្សមួយចំនួនជឿថាATP អាចផ្ដល់ឲ្យកោសិកាលូតលាស់សាជាថ្មី។ មិនថាទ្រឹស្ដីនេះទទួលបានជោគជ័យឬ អត់នោះទេ ការញ៉ាំ បន្លែគ្រាម និងបង្គាមិនបង្កជាបញ្ហានោះទេ ដូច្នេះ ការផ្សសំអាហារដែលសំបូរទៅដោយអាស៊ីត nucleicទៅនឹងរបបអាហាររបស់អ្នកគឺជាការល្អ។
ការរក្សាជាតិទឹកឲ្យបានច្រើននៅក្នុងខ្លួនក៏ជាផ្នែកមួយដែលធ្វើឲ្យអ្នកទទួលបានសុខភាពល្អដែរហើយក៏ជាគន្លឹះមួយដែលធ្វើស្បែករបស់អ្នកមើលទៅក្មេង។ចូរព្យាយាមទទួលទានទឹកយ៉ាងហោចណាស់ឲ្យបាន៨កែវក្នុងមួយថ្ងៃ។ តែបៃតង និងទឹកក្រូចឆ្មាក៏ជាប្រយោជន៍ដែលផ្ដល់នូវប្រភពនៃថ្នាំប្រឆាំងនឹងអុកស៊ីតកម្មផងដែរនៅពេលដែលអ្នករក្សាជាតិទឹកនៅក្នុងខ្លួនបានល្អ។
ការកាត់បន្ថយភាពតានតឹងនៅក្នុងអារម្មណ៍ និង ការបន្ថែមការគេងឲ្យបានច្រើនតាមការស្ដាប់មើលទៅងាយស្រួលទេ ប៉ុន្តែវាពិតជាពិបាកក្នុងការធ្វើណាស់។ មនុស្សភាគច្រើនដឹកនាំជីវិតដ៏មមាញឹក ដោយដាក់សំពាធដែលខ្លួនមិនអាចគ្រប់គ្រងបាន។
ការគេងបានតិចតួច និងការដែលមានអារម្មណ៍តានតឹងវាហាក់ដូចជាស្ថានភាពនៅក្នុងគុក។ ការសិក្សាថ្មីៗនេះបានបង្ហាញថាជំងឺរ៉ាំរ៉ៃគេងមិនលក់គឺផ្ដល់ផលអាក្រក់ជាងការដែលអ្នកធាត់ហួស ឬ មិនបានធ្វើលំហាត់ប្រាណទៅទៀត។ ភាពតានតឹងក្នុងអារម្មណ៍ក៏បង្កផលអាក្រក់ដល់រាងកាយអ្នកនិងស្បែកផងដែរ។ បញ្ហាមួយចំនួនទៀត ទាំងការគេងមិនគ្រប់គ្រាន់ និង ភាពតានតឹងក្នុងអារម្មណ៍ពិតជាបង្អាក់សមត្ថភាពដល់ការលូតលាស់របស់កោសិកា និងផលវិបាកផ្សេងៗទៀត។
ទោះបីជាអ្នកមានសំណាងដែលទទួលបានរូបរាងស្អាតពីធម្មជាតិក៏ដោយ អ្នកនឹងមិនអាចរក្សានូវសម្រស់របស់អ្នកបានដោយគ្មានការយកចិត្តទុកដាក់ក្នុងការថែទាំសម្រស់បានឡើយ។
ដូច្នេះជំហានដំបូងគឺ ពង្រឹងសុខភាពរបស់អ្នកជាមុនសិន ។ ការគេងឲ្យបានច្រើនជាជំហានដ៏ត្រឹមត្រូមួយក្នុងការប្រើយុទ្ធសាស្ត្រផ្សេងៗដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងអារម្មណ៍។ការហាត់ប្រាណយ៉ូហ្កា( yoga )ក៏អាចជួយអ្នកបានដែរ។