ការជ្រុះសក់ក៏អាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់បានដែរ។ ចំពោះស្ត្រីមួយចំនួន សក់គឺជាផ្នែកមួយដែលធ្វើឲ្យគេមានអារម្មណ៍ថា គេជាស្ត្រី ឆើតឆាយ និង មានសុខភាពល្អ។ តែទោះបីជាយ៉ាងណាក៏ដោយទំលាប់ អាក្រក់ក្នុងការទទួលទានអាហារ ស្ត្រេស ឬក៏ការលេងម៉ូដជ្រុលក៏អាចធ្វើឲ្យសក់អ្នកជ្រុះ បានដែរ ទោះបីជាមានពត៌មានថា ការជ្រុះសក់គឺគ្រាន់តែជាការបាត់បង់សក់ក្នុងតែពេលមួយរយៈក៏ដោយ ហើយសក់នោះនឹង ដុះត្រឡប់មកវិញ។ ប្រសិនបើអ្នកមានបញ្ហាជ្រុះសក់ អ្វីដែលត្រូវធ្វើមុនដំបូងនោះគឺចាប់ផ្ដើមរាប់សរសៃសក់ដែលជាប់នៅនឹងធ្មេញក្រាស់សិតសក់ដែលអ្នកសិតជារៀងរាល់ថ្ងៃ។ មួយសប្ដាហ៍ក្រោយមក ប្រសិនបើបើសរសៃសក់ដែលជ្រុះនោះមានលើសពី៧០០ អ្នកត្រូវជួបជាមួយគ្រូពេទ្យ។
បញ្ហាដែលធ្វើឲ្យសក់អ្នកជ្រុះ
ជាការចាប់ផ្ដើម អ្នកគ្រូពេទ្យ ឬ លោកគ្រូពេទ្យ នឹងសួរអ្នកនូវសំនួរមួយចំនួនដើម្បីស្វែងយល់ថាសក់អ្នកជ្រុះដោយសារតែការប្រើថ្នាំ ឬដោយសារតែការជួបនូវព្រឹត្តិការណ៍នៅក្នុងជីវិតដូចជាការឈឺដែល
ទាមទារឲ្យអ្នកត្រូវតែធ្វើការវះកាត់ ឬក៏ការចុះទំងន់ជាដើម។ បន្ថែមពីនេះទៅទៀតគ្រូពេទ្យនឹងឲ្យអ្នកធ្វើតេស្តពិនិត្យមើលឈាម សំរាប់លក្ខខ័ណ្ឌផ្សេងៗដែលអាចបង្ក
ឲ្យសក់អ្នកជ្រុះ ដែលរួមទាំង
ដំណើរការនៃក្រពេញទីរ៉ូអ៊ីត រោគសើរស្បែក ខ្វះជាតិដែក ឈាមមិនគ្រប់គ្រាន់ជាដើម។
ការធ្វើឲ្យសក់អ្នករឹងមាំ
ការព្យាបាលសក់អាស្រ័យលើ ប្រភេទសក់ជ្រុះ។ សក់ជារឿយៗអាចដុះសារជាថ្មី ប៉ុន្តែត្រូវការពេលវាលា។ មនន័យថា ការធ្វើឲ្យសក់អ្នកដុះមករឹងមាំដោយការអាហារសំខាន់ៗមួយចំនួនដែលទាញឬសសក់កាលពីពេលកន្លងមក ជាយថាហេតុបណ្ដាលឲ្យសក់អ្នកជ្រុះ។ បញ្ហានេះបណ្ដាលមកពីការលេងម៉ូដសក់
តឹងៗពេក ដូចជា ការបួងសក់តឹងពេក ការក្រងសក់ណែនពេក ដែលបណ្ដាលឲ្យទាញឬសសក់ខ្លាំងពេក។ ការទាញសក់ខ្លាំងបែបនេះ សុទ្ធតែបង្ករបួសដល់ស្បែកក្បាលដែលអាចបំផ្លាញឬសសក់ មានន័យថា សក់នឹងមិនដុះសារជាថ្មីនោះទេ។
តើសក់អ្នកដុះដោយរបៀបណា
សរសៃសក់នីមួយៗដុះពីឬសសក់នៅក្នុងសាច់។ នៅក្នុងឬសសក់ កោសិកាចែកខ្លួនដើម្បីក្លាយជាសរសៃសក់។ ឬសសក់នីមួយៗ ធ្វើទៅតាមវដ្ដសក់ដែលដុះ និង សក់ដែលជ្រុះ ប៉ុន្តែមិនមែននៅក្នុងពេល
តែមួយនោះទេ ដូច្នេះជារៀងរាល់ថ្ងៃសក់ខ្លះដុះ ហើយសក់ខ្លះជ្រុះ។ ស្បែកក្បាលអ្នកប្រហែលជាមានសរសៃសក់១០០០០០ ហើយសក់សក់ភាគច្រើនកំពុងស្ថិតក្នុង
ដំណាក់កាលលូតលាស់។ សក់ដែលស្ថិតនៅក្នុងដំណាក់កាលនេះមានពី២ ទៅ៧ឆ្នាំ ទោះបីជាពេលវេលាពិតប្រាកដអាស្រ័យទៅលើហ្សែនដែលទទួលបានមកពីកំណើតក៏ដោយ។ ឬសសក់ដុះទៅតាមដំណាក់កាល intermediate catagen phase បន្ទាប់មកវាផ្អាកដុះ ឬក៍telogen phase នៅចុងដំណាក់កាលនៃ ការឈប់ដុះសក់ សក់ខ្លះជ្រុះ សក់ខ្លះទៀតចាប់ផ្ដើមដុះ។ ជាធម្មតាសក់ជ្រុះជារៀងរាល់ថ្ងៃ (ជាមធ្យម ១០០សរសៃជារៀងរាល់ថ្ងៃ) ដោយសារតែសក់ចាប់ផ្ដើមដុះសារជាថ្មីនិង ជំនួសសក់ដែលជ្រុះនោះ។
អាហារសំរាប់សក់
ប្រសិនបើអាហារអ្នកគ្មានតុល្យភាពទេនោះ អាចនិយាយថាអ្នកចុះទម្ងន់ពីរបីគីឡូ ហើយធ្វើតាមទំលាប់ល្អៗ
ទាំងនេះ នោះសក់អ្នកគឺជាផ្នែកមួយនៃសម្រស់។ ដើម្បីធ្វើឲ្យសក់អ្នកមើលទៅមានសោភណ្ឌភាពសូមទទួលទានអាហារដែលមាននូវសារជាតិទាំងនេះ៖
ស័ង្គសី
គ្រាប់ល្ពៅ សាច់គោ គឺអាហារដែលសំបូរទៅដោយជាតិស័ង្គសីដែលមានប្រយោជន៍សំរាប់សក់លូត
លាស់។ វាជួយឲ្យសក់អ្នកមានជាតិប្រេង និង ស្បែកក្បាលគ្មានអង្គែល។ បើសិនជាអ្នកតមអាហារ អ្នកមិនត្រូវញ៉ាំឲ្យលើសពី ៤០ក្រាមក្នុងមួយថ្ងៃទេ។
វីតាមីនB
ផ្លែចេក សំបូរទៅដោយវីតាមីនBសារៈប្រយោជន៍ជួយធ្វើឲ្យសក់មើលទៅមានសុខភាពល្អ ហើយផ្លែចេក
ក៍ផ្ទុកទៅដោយវីតាមីនB3 , B5 and folic acid. គ្រប់វីតាមីនBទាំងអស់ នឹងផ្ដល់ឲ្យអ្នកនូវស្បែក និងសក់ស្អាត។
ជាតិដែក
apricots សួត ស៊ុត នំបុ័ង ជាអាហារសំបូរទៅដោយជាតិដែក ដែលផ្ដល់ឲ្យអ្នកនូវសក់លូតលាស់ប្រកបដោយសុខភាពល្អ ។ ការជ្រុះសក់អាចជាសញ្ញាដែលបណ្ដាលមកពីខ្វះជាតិ និង មានឈាមមិនគ្រប់គ្រាន់។
ប្រូតេអ៊ីន
ត្រី សាច់ ស៊ុត តៅហ៊ូ ជាប្រភពប្រូតេអ៊ីន ។ ការទទួលទានអាហារដែលសំបូរទៅដោយជាតិប្រតេអ៊ីនជារៀងរាល់ថ្ងៃ ធ្វើឲ្យសក់លូតលាស់បានល្អ។
ប៊ីយ៉ទីន(BIOTIN)អាល់មុន និង សណ្ដែកផ្សេងៗទៀត ផ្ទុកទៅដោយ biotin ជួយរក្សាសក់និងក្រចកដៃអ្នកឲ្យបានក្រាស់ និងមានសុខភាពល្អ។