ប្រវែងរបស់រោមភ្នែកមិនសំខាន់នោះទេ ប្រសិនបើអ្នកមានរោមភ្នែកស្តើង។ បើសិនជាអ្នកកើតមកមិនមានរោមភ្នែកក្រាក់នោះទេ យើងមានវិធីដែលអាចជួយអ្នកបាន។ អ្នកត្រូវដោះស្រាយបញ្ហាក្នុងពេលបណ្តោះអាសន្នដែលមានការយកចិត្តទុកដាក់និងព្យាបាលរោមភ្នែករបស់អ្នក។ អ្នកអាចតុបតែងភ្នែករបស់អ្នកឱ្យមានរោមភ្នែកក្រាស់និងគួរឱ្យចាប់អារម្មណ៍ ដើម្បីចូលរួមកម្មវិធីពិសេសៗ ដូចជាពិធីអាពាហ៍ពិពាហ៍ ឬ ការណាត់ជួបដ៏រ៉ូមេនទិច ឬ សម្រាប់ការរស់នៅរាល់ថ្ងៃ។
សំភារៈដែលអ្នកត្រូវការ
- សម្រាប់ពត់រោមភ្នែក
- ម៉ាស្ការ៉ា
- រោមភ្នែកក្លែងក្លាយ
- ជ័របិតរោមភ្នែក
ចូរអនុវត្តតាមការណែនាំខាងក្រោម៖
១. ការពត់រោមភ្នែក
– ដាក់សម្រាប់ពត់រោមភ្នែកត្រង់គល់រោមភ្នែកដោយប្រុងប្រយ័ត្ន កុំឱ្យគាបត្រូវស្បែក។
– ពត់រោមភ្នែករបស់អ្នករយៈពេល ១០ វិនាទី។
– បន្ទាប់មករំកិលសម្រាប់ពត់រោមភ្នែកមកត្រឹមពាក់កណ្តាលរោមភ្នែក ហើយពត់រោមភ្នែកត្រង់កន្លែងនោះរយៈពេល ១០ វិនាទី ដូចគ្នា។
២. ការលាបម៉ាស្ការ៉ា
– ផ្តេកដងម៉ាស្ការ៉ាដោយបើកភ្នែកពាក់កណ្តាល ហើយមើលឱ្យត្រង់ទៅមុខ។
– ដាក់ដងម៉ាស្ការ៉ានៅក្រោមរោមភ្នែករបស់អ្នក ខិតទៅជិតនឹងស្បែក។
– ប្រើដងម៉ាស្ការ៉ាលាបលើរោមភ្នែកឡើងចុះទៅវិញទៅមក។ វាជួយឱ្យរោមភ្នែករបស់អ្នកមើលទៅក្រាស់ជាងមុន។
– ទុកឱ្យម៉ាស្ការ៉ាស្ងួតសិន មុននឹងលាបបន្ថែមពីលើម្តងទៀត។
៣. ការបិតរោមភ្នែកក្លែងក្លាយ
– លាបកាវបន្តិចលើគល់រោមភ្នែកក្លែងក្លាយ។
– ភ្នែកម្ខាងដែលត្រូវបិតរោមភ្នែកត្រូវមើលទៅក្នុងកញ្ជក់ រីឯភ្នែកម្ខាងទៀតត្រូវបិទ។
– បិតរោមភ្នែកក្លែងក្លាយលើត្របកភ្នែក មិនមែនលើរោមភ្នែកនោះទេ។
– ទប់រោមភ្នែកនោះឱ្យនៅនឹងកន្លែងរយៈពេល ៣ ឬ ៤ វិនាទី បន្ទាប់មកកែតម្រូវឱ្យមើលទៅដូចធម្មជាតិ។