ប៉េងប៉ោះផ្ទុកទៅដោយ សារធាតុបំពាក់ពណ៌ក្រហមមួយប្រភេទឈ្មោះថា Lycopene។ សារធាតុមួយនេះក៏ដើរនាទីជាអង់ទីអុកស៊ីដង់មួយផងដែរ សម្រាប់ជួយបន្សាបកោសិកាដែលបំផ្លាញដោយរ៉ាឌីកាល់សេរីមុនពេលវេលាធ្វើអោយខូចខាត។ ភាគច្រើនគ្មាននរណាអាចទទួលអត្ថប្រយោជន៍ពីផ្លែប៉េងប៉ោះច្រើនជាងជនជាតិអ៊ីតាលីឡើយ ព្រោះពួកគេញ៉ាំវាស្ទើរតែរាល់ថ្ងៃទៅហើយ។ ខណៈពេលដែលប៉េងប៉ោះឆ្អឹងប៉ះពាល់ជាមួយប្រេងធ្វើអោយមានកម្រិតសារធាតុ Lycopene ខ្ពស់បំផុតនោះ ក៏ប៉េងប៉ោះឆៅផ្តល់នូវថាមពលការពារយ៉ាងខ្លាំងក្លាផងដែរ។ អ្នកស្រាវជ្រាវនៅប្រទេសអ៊ីតាលីបានរកឃើញថាអ្នកដែលញ៉ាំប៉េងប៉ោះស្រស់ឆៅ ចាប់ពី ៧ដងឡើងទៅក្នុងមួយសប្តាហ៍អាចកាត់បន្ថយឱកាសកើតជំងឺមហារីកក្រពះ, ពោះវៀនធំ, ឬចុងពោះវៀនធំច្រើនជាងអ្នកញ៉ាំតែពីរដងឬតិចជាងនេះរហូតដល់ ៦០ភាគរយឯណោះ។
ការសិក្សាដ៏ធំមួយរបស់សហរដ្ឋអាមេរិកទៅលើបុរសចំនួន ៤៨០០០នាក់ ធ្វើឡើងដោយអ្នកស្រាវជ្រាវមកពី Harvard បានរកឃើញថា បុរសដែលញ៉ាំប៉េងប៉ោះយ៉ាងតិចបំផុត ១០ដងក្នុងមួយសប្តាហ៍ មិនថាឆៅ, ឆ្អិន ឬទឹកជ្រលក់ប៉េងប៉ោះទេ សុទ្ធតែអាចកាត់បន្ថយការប្រឈមនឹងជំងឺមហារីកក្រូពេទ្យប្រូស្តាតបានរហូតដល់ ៤៥ភាគរយ។ ការដែលញ៉ាំរហូតដល់ ១០ដងស្តាប់មើលទៅដូចជាច្រើនណាស់ ប៉ុន្តែនៅពេលយើងបែកចែកពេលវេលាអោយវែងបន្តិចក្នុងមួយសប្តាហ៍ទៅ វាដូចជាមិនឃើញអ្វីច្រើនជាងញ៉ាំម្តងទាំង១០ឡើយ។
វេជ្ជបណ្ឌិត ម៉ែ ស្តាំហ្វឺ (Dr. Meir Stampfer, MD) អ្នកបង្កើតការសិក្សា និងជាសាស្ត្រាចារ្យខាងជំងឺរាតត្បាត និងអាហាររូបត្ថម្ភនៅឯសាលាសុខភាពសាធារៈ Harvard និយាយថា “សារធាតុ Lycopene គឺជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងបំផុតមួយ។ មានហេតុផលមួយចំនួនថា កំហាប់របស់សារធាតុនេះក៏មាននៅក្នុងក្រពេញប្រូស្តាតដែរ។ បុរសដែលមានកម្រិតសារធាតុ Lycopen ខ្ពស់ក្នុងឈាមឃើញថាជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាត”។
ការកាត់បន្ថយការប្រឈមមុខងារ Lycopene ប្រហែលជាវាទៅទុបស្កាត់ការលូតលាស់ និងបំបែកខ្លួនរបស់កោសិការមហារីក។ ការស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ថ្មីដែលធ្វើឡើងដោយសាកលវិទ្យាល័យ Illinosis នៅឯ Urbana-Champaign បានអោយដឹងថា សារធាតុ Lycopene ក៏ប្រហែលជាជួយធ្វើអោយអ័រម៉ូនបុរសដែលធ្វើអោយកើតជាមហារីកក្រពេញប្រូស្តាតនោះមានតុល្យភាពបាន។ ប៉ុន្តែការសិក្សាថ្មីៗនេះមិនបានឯកភាពចំពោះរបៀបការពាររបស់សារធាតុ Lycopene នេះនោះទេ។ ចំនុចសម្គាល់មួយរបស់ការសិក្សានៅវិទ្យាស្ថានមហារីកជាតិដែលបានតាមដានសុខភាព និងរបបអាហាររបស់បុរសចំនួន ២៩៣៦១ រយៈពេល ៤ឆ្នាំ បានរកឃើញថា ការកាត់បន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតចំពោះអ្នកញ៉ាំភីហ្សាម្តងមានតែ ១៧ ភាគរយទេ នេះបើយើងប្រៀបធៀបជាមួយអ្នកញ៉ាំភីហ្សាតិជាងពីរដងក្នុងមួយខែ។ ចូរចាំថា ក្នុងចំណោមបុរសដែលមានប្រវត្តិគ្រួសារកើតជំងឺមហារីកប្រូស្តាត ការប្រឈមមុខរបស់គេនឹងកាត់បន្ថយបើសិនជាពួកគេញ៉ាំផលិតផលធ្វើពីប៉េងប៉ោះកាន់តែច្រើនដូចជា ទឹកជ្រលក់ប៉េងប៉ោះ ឬម្ហូបអាហារដែលមានប៉េងប៉ោះនៅក្នុងនោះ។
បើយោងទៅតាមរយៈពេលពីរឆ្នាំនៃការវិភាគរបស់រដ្ឋាភិបាលបានអោយដឹងថា វាមានតែអំណះអំណាងដែលមិនជាក់លាក់ប៉ុណ្ណោះដែលថា ការញ៉ាំប៉ោងប៉ោះមួយផ្លែ ឬទឹកជ្រលួកប៉េងប៉ោះក្នុងមួយសប្តាហ៍អាចកាត់បន្ថយការប្រឈមនឹងក្រពេញប្រូស្តាត។ រដ្ឋបាលចំណីអាហារ និងថ្នាំពេទ្យក៏បានសន្និដ្ឋានឃើញថា វាទំនងជាមិនដូចគ្នាសោះថា ប៉េងប៉ោះ និងទឹកជ្រលួកប៉េងប៉ោះអាចជួយបង្ការមហារីកក្រពេះ, ក្រពេញអូវ៉ែ ឬលំពែងនោះទេ។
គ្មានជីវជាតិរបស់អាហារតែមួយណាមានថាមពលខ្លាំងខ្លាំងដែលអាចបញ្ឈប់ការគម្រាមគំហែងដល់សុខភាពយ៉ាងធំមួយបានឡើយ។ ប៉ុន្តែក៏មិនត្រូវលះបង់ចោលនូវសាឡាត និងនំបុ័ងឆីសបឺហ្គ័រដែរ។ ការស្រាវជ្រាវថ្មីមួយបានអោយដឹងថា អត្ថប្រយោជន៍ដល់សុខភាពច្រើនកើតឡើងនៅពេលអ្នកញ៉ាំផ្លែឈើ, និងបន្លែងដែលសម្បូរពណ៌ជាច្រើនប្រភេទ។ ការសិក្សាក្នុងមន្ទីរពិសោធន៍ថ្មីមួយពីប្រទេស Netherlands បានអោដយឹងថា សារធាតុ Lycopen រួមគ្នានឹងវីតាមីន E ដែលបានមកពីទឹកជ្រលក់ប៉េងប៉ោះ និងស្រូវសាលី អាចជួយទប់ស្កាត់ការលូតលាស់របស់កោសិកាមហារីកប្រូស្តាតបាន។
ការស្រាវជ្រាវក៏បានអោយដឹងទៀតថា ការទទួលបានសារធាតុ Lycopene ពីរបបអាហារកាន់តែច្រើនប្រហែលជាជួយអោយមនុស្សចាស់មានសកម្មភាពរៀងកាយបានយូរជាងមុន។ ការសិក្សាទៅលើដូនជីចំនួន ៨៨នាក់ ដែលមានអាយុចាប់ពី ៧៧ ទៅ ៩៨ឆ្នាំបានអោយដឹងថា អ្នកដែលទទួលបានសារធាតុ Lycopene ច្រើនបំផុត ទំនងជាមិនសូវត្រូវការគេជួយខាងការងារប្រចាំថ្ងៃរបស់ពួកគេទេដូចជា ការស្លៀកពាក់ និងការដើរជាដើម។
របបគំហើញថ្មីៗ
គ្រូពេទ្យប្រហែលជាណែនាំអោយទទួលទានផ្លែប៉េងប៉ោះអោយបានច្រើនដើម្បីជាវិធីបង្ការជំងឺមហារីកសួត។ ប៉េងប៉ោះផ្ទុកទៅដោយសារធាតុដ៏ពូកែៗចំនួនពីរប្រភេទនោះគឺ Coumaric Acid និង Chlorogenic Acid ដែលវាប្រហែលជាជួយទប់ស្កាត់ឥទ្ធិពលរបស់ សារធាតុ Nitrosamine ដែលបណ្តាលអោយកើតជាជំងឺមហារីកបាន។ វេជ្ជបណ្ឌិត ជោសេប ហូឆឈីស (Dr. Joseph Hotchkis, PhD) សាស្ត្រាចារ្យខាងគីមីអាហារ និងធាតុពុល នៅឯសាកលវិទ្យាល័យ Cornel ក្នុងតំបន់ Ithaca ទីក្រុងញ៉ូយក់និយាយថា “វាគឺជាសារភ្នាក់ងារបង្កជំងឺមហារីកដ៏ខ្លាំងក្លាបំផុតនៅក្នុងបារី”។
រហូតដល់សព្វថ្ងៃនេះ អ្នកវិទ្យាសាស្ត្រជឿជាក់ថា វាគឺជាវីតាមីន C នៅក្នុងផ្លែឈើ និងបន្លែដែលជួយបន្សាបសារធាតុបង្កគ្រោះថ្នាក់ទាំងនេះ។ ប៉ុន្តែការសិក្សាមួយដែលធ្វើឡើងដោយវេជ្ជបណ្ឌិត ហូឆឈីស និសហការីរបស់គាត់បានអោយដឹងថា ប៉េងប៉ោះទៅទប់ស្កាត់ការបង្កើតសារធាតុ Nitrosamines ទោះបីជាក្រោយពីវីតាមីន C ត្រូវបានដកចេញពីផ្លែឈើហើយក៏ដោយ។
សារធាតុ Coumaric និង Chlorogenic Acid ដែលមានមុខងារការពារមាននៅក្នុងផ្លែប៉េងប៉ោះក៏ត្រូវបានរកឃើញក្នុងផ្លែឈើ និងបន្លែផ្សេងៗទៀតដែរ ដូចជា ការ៉ុត, ម្រេចបៃតង, ម្នាស់, និងស្ត្រូបឺរី។ វេជ្ជបណ្ឌិតហូឆឈីស បានសន្និដ្ឋានឃើញថា សារធាតុទាំងនេះប្រហែលជាក្លាយជាហេតុផលមួយដែលមនុស្សញ៉ាំផ្លែឈើ និងបន្លែច្រើនមានការប្រឈមមុខតិចនឹងការកើតជំងឺមហារីក៕