ការរលាកក្រពេញប្រូស្តាតដោយសារបាក់តេរីស្រួចស្រាវ
វិធានការណ៍នៃការព្យាបាលគឺប្រើថ្នាំអង់ទីបីយ៉ូទិចរយៈពេលមួយខែ ដែលថ្នាំច្រើនតែជា Ciprofloxacin (Cipro) ឬ Tetracycline (Achromycin)។ ចំពោះការថែទាំជំងឺនៅតាមផ្ទះ អ្នកជំងឺគួរតែផឹកទឹកអោយបានច្រើន ប្រើថ្នាំបំបាត់ការឈឺចាប់ និងសម្រាក។
ប្រសិនបើអ្នកជំងឺមានជំងឺធ្ងន់ធ្ងរភ្លាមៗ ឬប្រព័ន្ធភាពសាំចុះខ្សោយ (ដូចជា កំពុងប្រើថ្នាំព្យាបាលជំងឺមហារីក ឬថ្នាំទបស្កាត់ប្រព័ន្ធភាពសាំ ឬមានជំងឺអេដស៍) ពួកគេគួរតែសម្រាកក្នុងមន្ទីរពេទ្យដើម្បីអាចចាក់ថ្នាំអង់ទីបីយ៉ូទិចតាមសរសៃ និងថែទាំងជំងឺផ្សេងៗទៀត។
ការរលាកក្រពេញប្រូស្តាតដោយសារបាក់តេរីរ៉ាំរ៉ៃ
ចំពោះទម្រងជំងឺប្រភេទនេះត្រូវព្យាបាលជាមួយនឹងថ្នាំអង់ទីបីយ៉ូទិចដូចជា Ciprofloxacin (Cipro, Cipro XR), Sulfa Drug (Sulfamethoxazole និង Trimethoprim ឬ Bactrim) ឬ Erythromycin រយៈពេលយូររហូតដល់ ៨សប្តាហ៍ឯណោះ។ ប៉ុន្តែទោះបីជាការព្យាបាលធ្វើទៅបានយ៉ាងល្អយ៉ាងណាក៏ដោយ ក៏ការរលាកក្រពេញប្រូស្តាតប្រភេទនេះអាចកើតឡើងវិញម្តងទៀតដែរ។ នេះមិនដឹងថាមកពីហេតុអ្វីនោះទេ ប៉ុន្តែវាអាចដោយសារតែការក្រនោមអោយអស់ទឹកនោមពីផ្លោកនោមពេកមើលទៅ។ ចំនួនទឹកនោមដែលសល់ក្នុងផ្លោកនោមតិចតួចអាចគ្រប់គ្រាន់នឹងបង្ករោគបាន។ ស្ថានភាពបែបនេះអាចកើតឡើងដោយសារ Benign Prostatic Hypertrophy (BPH), គ្រួសក្នុងផ្លោកនោមឬ គ្រួសក្នុងក្រពេញប្រូស្តាត។
ការរលាកក្រពេញប្រូស្តាតដោយគ្មានការបង្ករោគរ៉ាំរ៉ៃ
ការព្យាបាលលើស្ថានភាពជំងឺបែបនេះគឺផ្តោតទៅលើការគ្រប់គ្រងលើការឈឺចាប់រ៉ាំរ៉ៃ និងអាចមានការព្យាបាលដោយចលនា និងតិចនិចអោយសាច់ដុំសម្រាក គួបផ្សំនឹងការប្រើថ្នាំ Tricyclic Antidepressant។ ចំពោះថ្នាំ Alpha-adrenergic Blocker ប្រភេទ Tamsulosin (Flomax) និង Terazosin (Hytrin) ក៏អាចប្រើសម្រាប់ព្យាបាលជំងឺ BPH និងការស្ទះផ្លូវចេញរបស់ផ្លោកនោមបានដែរ។
ការរលាកក្រពេញប្រូស្តាតដែលគ្មានរោគសញ្ញា
ស្ថានភាពរលាកក្រពេញប្រូស្តាតប្រភេទនេះមិនទាមទារអោយមានការព្យាបាលអ្វីឡើយ ប៉ុន្តែចំពោះអ្នកជំងឺដែលមានស្ថានភាពមិនអាចមានកូនបានដោយសារតែការរលាក់ ការព្យាបាលដោយថ្នាំ Nonsteroidal Anti-inflammatory Medication (Ibuprofen, Motrin, Advil) ឬ អង់ទីបីយ៉ូតិចប្រហែលជាត្រូវប្រើមួយរយៈ៕