មុនក្រោយត្រចៀកមិនពិបាកនឹងកម្ចាត់ឡើយ! គួរធ្វើបែបណា? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយដោះស្រាយបញ្ហាឡើងមុនក្រោយត្រចៀក ៖
១. ខ្ទឹមស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិញ្ច្រាំខ្ទឹមស ១កំពឹសឱ្យម៉ដ្ឋ រួចសឹមលាបផ្ទាល់លើមុនក្រោយត្រចៀក។ រងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញ។ សម្រាប់អ្នកដែលមានស្បែកឆាប់ប្រតិកម្ម ចូរលាយខ្ទឹមសដែលចិញ្ច្រាំម៉ដ្ឋជាមួយទឹកធម្មតាបន្តិចសិន សឹមលាបលើមុន។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ។
២. ស្អំត្រជាក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំទឹកកកប៉ុន្មានដុំតូចៗក្នុងក្រណាត់ស្អាតមួយ បន្ទាប់មកដាក់ស្អំផ្ទាល់លើមុន សម្រាប់រយៈពេលយ៉ាងហោចណាស់ ៥នាទី។ អនុវត្តសារឡើងវិញ ៣ដងក្នុងមួយថ្ងៃ។
៣. ផ្នែកពណ៌សនៃស៊ុត និងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកលាយផ្នែកពណ៌សនៃស៊ុត ១ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ កន្លះស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបល្បាយលើមុន និងរងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។
៤. ក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកក្រូចឆ្មារស្រស់ រួចសឹមយកមកសង្កត់ផ្ដិតៗលើមុន។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានម្ដង ឬ ២ដងក្នុងមួយថ្ងៃ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕