អ្នកប្រាកដជាខ្លាចនៅពេលដែលនិយាយអំពីគាំងបេះដូងពីព្រោះវាអាចជាគ្រោះថ្នាក់ដល់អាយុជីវិត។ដូច្នេះអ្នកប្រហែលជាចង់ដឹងហើយថាតើគួរធ្វើយ៉ាងម៉េចដើម្បីការពារខ្លួនកុំអោយមានជំងឺគាំងបាំងដូងនេះ។ចូរអុនវត្តតាមវិធីងាយៗខាងក្រោមនេះ មុនពេលដែលគាំងបេះដូងចូលមកវាយលុកលើរូបអ្ន។
-បន្ថយកូលេស្តេរ៉ូល

ខាងក្រោមនេះគឺជាវិធីងាយស្រួលបំផុតដែលអ្នកអាចធ្វើដើម្បីបន្ថយកូលេស្តេរ៉ូលរបស់អ្នក។
ទទួលទានផ្លែឈើនិងបន្លែដែលបានណែនាំ ៥ មុខ ជំនួសនំកញ្ចប់។ ផ្លែឈើនិងបន្លែមិនមានជាតិខ្លាញ់នោះទេ។ មតិមួយទៀតគឺបន្ថែមគ្រាប់អង្ករ ឬ កន្ទក់ ទៅក្នុងអាហារ។ វានឹងបង្កើនជាតិសរសៃ។ ការបង្កើនជាតិសរសៃក្នុងអាហារបន្ថយកម្រិតកូលេស្តេរ៉ូល។ សារធាតុស្ករក្នុងផ្លែប៉មភាគច្រើនត្រូវបានគេរកឃើញក៏អាចបន្ថយកម្រិតកូលេស្តេរ៉ូលដូចខ្ទឹមសដែរ។ (ការទទួលទានខ្ទឹមសមួយដុំ ឬ ប្រេងខ្ទឹមស ៩០០ មីលីក្រាម ក្នុងមួយថ្ងៃ គឺជាចំនួនដែលបានណែនាំសម្រាប់គោលបំណងនេះ)។
ទិញផលិតផលគ្រាប់ធញ្ញជាតិទាំងមូលជំនូសនឹងម្សៅ។ មូលហេតុដែលត្រូវទទួលទានផលិតផលគ្រាប់ធញ្ញជាតិទាំងមូលនោះគឺវាប្រើរយៈពេលយូរក្នុងការរំលាយ ដូច្នេះអ្នកនឹងមិនមានអារម្មណ៍ថាឃ្លាន ហើយពួកវាមិនបំលែងទៅជាជាតិស្ករធម្មតាលឿនដូចម្សៅនោះទេ ដូច្នេះវានឹងមិនបង្កើនកម្រិត triglyceride ច្រើនទេ។ ពួកវាក៏មានជាតិសរសៃច្រើន ដែលយើងដឹងហើយថាវាបន្ថយកូលេស្តេរ៉ូល។
ការហាត់ប្រាណ៖ ការបន្ថយកូលេស្តេរ៉ូលរបស់អ្នកក៏ត្រូវការការហាត់ប្រាណខ្លះដើម្បីចៀសវាងអាហារមិនឱ្យគរទុកជាជាតិខ្លាញ់។ ពិភាក្សាជាមួយនឹងគ្រូពេទ្យដើម្បីកំណត់ពីពេលនិងរបៀបដែលត្រូវចាប់ផ្តើម។ អ្នកដែលហាត់ប្រាណរយៈពេលយូរមកហើយទទួលផលប្រយោជន៍ចំពោះសរសៃឈាមច្រើនជាងអ្នកហាត់ប្រាណរយៈពេលខ្លី នៅពេលដែលមានការប្រឆាំងនឹងការរឹងក្រិនសរសៃឈាម។
បញ្ឈប់ការជក់បារី! ប្រសិនបើអ្នកមានកូលេស្តរ៉ូលខ្ពស់ ការជក់បារីអាចជាកត្តាចម្បងដែលនាំឱ្យអ្នកកើតជំងឺបេះដូង។ ការបញ្ឈប់ការជក់បារីនឹងបន្ថយកម្រិតកូលេស្តេរ៉ូលរបស់អ្នក និងជួយបន្ថយគ្រោះថ្នាក់នៃជំងឺគាំងបេះដូងនិងជំងឺបេះដូងផ្សេងៗទៀត។
បន្ថយទម្ងន់៖ វាអាចសម្រេចបានដោយការផ្លាស់ប្តូររបបអាហារដែលបានរៀបរាប់ខាងលើនិងបញ្ចូលការហាត់ប្រាណក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។
-បន្ថយសម្ពាធឈាម
ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់គឺជាការការពារដែលល្អបំផុតប្រឆាំងនឹងជំងឺលើសឈាម។ វារក្សាឈាមឱ្យរត់ដោយសម្រួលហើយសរសៃឈាមទន់និងបើកចំហរ។ ទទួលទានទឹកអោយបានក្នុងរវង់២លីត្រជារៀងរាល់ថ្ងៃ។
ការទទួលទានទឹកនៅពេលមុនចូលគេងគឺសំខាន់ណាស់ ព្រោះជំងឺគាំងបេះដូងច្រើនតែកើតឡើងនៅពេលព្រឹកពេលដែលអ្នកបាត់បង់ជាតិទឹកហើយឈាមរបស់យើងខាប់ជាងពេលផ្សេងៗក្នុងអំឡុងពេលថ្ងៃ។ ប្រសិនបើទឹកនោមរបស់អ្នកមានពណ៌ស្រអាប់នៅពេលអ្នកក្រោកពីដំណេក វាជាសញ្ញាដែលបង្ហាញថារាងកាយរបស់អ្នកបាត់បង់ជាតិទឹក។
បន្ថយទម្ងន់៖ នៅពេលដែលទម្ងន់របស់អ្នកកើនឡើង សម្ពាធឈាមរបស់អ្នកក៏កើនឡើងដែរ។ ការលើសទម្ងន់អាចធ្វើឱកាសមានជំងឺលើសឈាមកើនឡើងពី ២ ទៅ ៦ ដង។
អ្នកអាចបន្ថយគ្រោះថ្នាក់នៃជំងឺលើសឈាមដោយសម្រកទម្ងន់។ ទោះជាការស្រកទម្ងន់តែបន្តិចក៏ដោយក៏អាចធ្វើឱ្យមានភាពខុសគ្នាខ្លាំងក្នុងការបង្ការជំងឺលើសឈាមដែរ។
ជ្រើសរើសអាហារដែលមានជាតិអំបិលតិច៖ ក្នុងមួយថ្ងៃ មនុស្សគ្រប់គ្នាមិនគួរទទួលទានជាតិសូដ្យូមលើសពី ២០០០ មីលីក្រាម ទេ ដែលចំនួននេះប្រហែលនឹងអំបិលមួយស្លាបព្រាកាហ្វេ។
-ប្រើថ្នាំដើម្បីចិញ្ចឹមនិងការពារបេះដូងរបស់អ្នក
ប៉ូតាស្យូម៖ រក្សាលំនឹងទឹកក្នុងរាងកាយនិងកោសិការបស់វា។ វាមានសារសំខាន់សម្រាប់ដំណើរការល្អនៃខួរក្បាល, បេះដូង, សាច់ដុំ, និងតម្រងនោម។
កាល់ស្យូម៖ ការសិក្សាថ្មែមានរកឃើញថា ស្ត្រីដែលប្រើថ្នាំកាល់calcium citrate បានបន្ថយកម្រិតកូលេស្តេរ៉ូលរបស់ពួកគេ។ តាមរយៈក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា វាមានឥទ្ធិពលវិជ្ជមានលើសុខភាពបេះដូង។
ម៉ាញេស្យូម៖ គ្រប់កោសិកាក្នុងរាងកាយត្រូវការម៉ាញេស្យូម។ វាជួយរក្សាសាច់ដុំឱ្យរឹងមាំនិងសរសៃប្រសាទឱ្យវៃ។ ការប្រើថ្នាំម៉ាញេស្យូមជារៀងរាល់ថ្ងៃអាចជួយបេះដូងដែលឈឺ។
ប្រេងចំរាញ់ចេញពីត្រី៖ អ្នកដែលទទួលទានត្រីដែលសំបូរជាតិប្រេងមានករណីជំងឺបេះដូងទាប។ វាមានភស្តុតាងដែលថា ប្រេងចំរាញ់ពីត្រីជួយបង្ការការរឹងក្រិននៃសរសៃឈាម, បន្ទាបសម្ពាធឈាម, បន្ថយកម្រិត triglyceride, ហើយមានភាពការពារខ្ពស់ប្រឆាំងនឹងជំងឺបេះដូង។ ប្រេងចំរាញ់ចេញពីត្រីក៏មានឥទ្ធិពលលើការដើរមិនទៀងទាត់នៃចង្វាក់បេះដូង និងជួយបង្ការឈាមកក។
-សាកល្បងការតមសាច់
មានភស្តុតាងថាអាហារដែលមិនមានជាតិសាច់ដែលមានកម្រិតកូលេស្តេរ៉ូលនិងខ្លាញ់ទាប អាចបញ្ច្រាស់ប្រតិកម្មនៃជំងឺបេះដូង។ អាហារដែលមិនមានជាតិសាច់ ពេលខ្លះត្រូវបានគេណែនាំសម្រាប់អ្នកដែលធ្លាប់មានជំងឺគាំងបេះដូង។
-ចិញ្ចឹមសត្វ
ក្នុងការសិក្សាលើអ្នកជំងឺបេះដូង ការចិញ្ចឹមសត្វបានធ្វើឱ្យមានភាពខុសគ្នាយ៉ាងខ្លាំងក្នុងការរស់រាន្តមានជីវិត ដោយមិនគិតពីស្ថានភាពអាក្រក់ឬល្អរបស់ជំងឺបេះដូង ឬ ប្រភេទនៃសត្វចិញ្ចឹមនោះឡើយ។ ការសិក្សាបានបង្ហាញថា ការមើលត្រីនៅក្នុងអាងចិញ្ចឹមត្រី ឬ ការចិញ្ចឹមឆ្កែឬឆ្មា អាចបន្ថយសម្ពាធឈាម ទោះជាចំពោះអ្នកដែលមានសុខភាពល្អក៏ដោយ។