ចង់បណ្ដុះសក់កន្លែងទំពែកឡើងវិញមិនពិបាកឡើយ។ គួរធ្វើបែបណា? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិជួយបណ្ដុះសក់ត្រង់កន្លែងទំពែកឡើងវិញ ៖
១. ខ្ញី
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកោស ឬហាន់មើមខ្ញីប្រវែង ២.៥ សង់ទីម៉ែត្រ រួចដាក់ត្រាំក្នុងប្រេងអូលីវ ២ស្លាបព្រាបាយសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ រួចសឹមលាបម៉ាស្សាល្បាយលើស្បែកក្បាលសម្រាប់ពេលពី ២ ទៅ ៣នាទី និងរងចាំសម្រាប់រយៈពេល ៣០នាទី សឹមកក់សម្អាតសក់ចេញដូចពេលធម្មតា។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
២. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងដូងសុទ្ធពី ២ ទៅ ៣ ស្លាបព្រាបាយស្រាប់រយៈពេលពី ២ ទៅ ៣វិនាទីសិន បន្ទាប់មកសឹមលាបម៉ាស្សាលើស្បែកក្បាល។ រងចាំសម្រាប់រយៈពេលពី ៤ ទៅ ៥ម៉ោង សឹមលាងសម្អាតចេញ។ អ្នកក៏អាចទុកចោលសម្រាប់រយៈពេលពេញមួយយប់។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
៣. ប្រេងជីអង្កាម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងជីអង្កាមពី ៣ ទៅ ៥ដំណក់ក្នុងទឹកធម្មតា ១ពែង។ កូរឱ្យសព្វ សឹមលាបលើស្បែកក្បាល និងសក់។ អ្នកអាចគ្របសក់ឱ្យជិតជាមួយកន្សែងក្ដៅឧណ្ហៗ ឬមួកផ្លាស្ទិកសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី។ កក់សម្អាតចេញជាមួយសាប៊ូកម្រិតស្រាល។ អនុវត្តសារឡើងវិញឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៤. ប្រេងអូលីវ
ជាដំបូងត្រូវកម្ដៅប្រេងអូលីវសម្រាប់រយៈពេលពី ២ ទៅ ៣ វិនាទីសិន សឹមលាបម៉ាស្សាលើស្បែកក្បាលសម្រាប់រយៈពេលពី ៤ ទៅ ៥នាទី។ លាងសម្អាតសក់ចេញនៅពេលព្រឹក។ ប្រសិនបើអ្នកគ្មានពេលយូរទេ ចូររងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ១ម៉ោងសិន សឹមលាងសម្អាតសក់ចេញ។ អនុវត្តសារឡើងវិញឱ្យបាន ៣ដងក្នុងមួយសប្តាហ៍។
៥. ផ្នែកពណ៌លឿងនៃស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកផ្នែកពណ៌លឿងនៃស៊ុត ១គ្រាប់ឱ្យសព្វ រួចសឹមលាបលើសក់ចាប់ពីគល់មក។ រងចាំសម្រាប់រយៈពេល ១ម៉ោង សឹមកក់សម្អាតចេញដូចពេលធម្មតា។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេលពី ២ ទៅ ៣ សប្តាហ៍ និងក្រោយមកអនុវត្តម្ដងរាល់សប្តាហ៍វិញ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕