ភាពតឹង ឈឺចាប់ខ្លាំងរបស់អាការៈរមួលក្រពើគឺជារឿងដែលអ្នកមិនចង់ឲ្យវាកើតឡើងទៀតទេបើសិនជាធ្លាប់កើតឡើងម្តងរួចហើយ។ ប៉ុន្តែតើអ្នកមានដឹងថា ហេតុអ្វីបានជាសាច់ដុំទៅជារឹងរហូតដល់រមួលក្រពើបែបនេះទេ? ខាងក្រោមនេះគឺជាមូលហេតុខ្លះៗរបស់អាការៈរមួលក្រពើនេះ៖
- មិនបានធ្វើការពុតពែនសាច់ដុំសិនមុនហាត់ប្រាណ
- ធ្វើការហាត់ប្រាណទៅលើសាច់ដុំដែលអស់កម្លាំងខ្លាំងពេក
- ហាត់ប្រាណក្រោមអាកាសធាតុក្តៅ
- ហាត់ប្រាណនៅពេលខ្សោះជាតិទឹក ឬកង្វះអេឡិចត្រូលីត្រ
- ធ្វើឲ្យខ្លួនឯងនឿយហត់ខ្លាំងពេកក្នុងពេលហាត់ប្រាណ
- ជាមនុស្សធាត់ កំពុងតែមានជំងឺ ឬកំពុងតែលេបថ្នាំ
- ជាមនុស្សចាស់៕