ទោះបីជាទន្តពេទ្យក៏ពិបាកនឹងលើកទឹកចិត្តឲ្យកូនរបស់ពួកគេចេះមានទម្លាប់ដុសសម្អាតធ្មេញ និងប្រើអំបោះសម្អាតធ្មេញជាទៀងទាត់ដែរ។ ខាងក្រោមនេះគឺជាវិធីសាស្រ្តដ៏មានប្រជាប្រិយបំផុតដែលគេតែងតែអនុវត្តក្នុងការជំរុញឲ្យកូនមានទម្លាប់ដុសសម្អាតធ្មេញ៖
- ចូរធ្វើឲ្យពេលវេលាដុសសម្អាតធ្មេញជាពេលវេលាដែលសប្បាយ។ ចូរដុសសម្អាតធ្មេញអ្នកជាមួយកូន ហើយប្រើពេលវេលានេះដើម្បីធ្វើជាគំរូដ៏ល្អមួយសម្រាប់គេមើលឃើញផង។ ចូរតាមដាននូវរបៀបដែលកូនប្រើប្រាស់ថ្នាំដុសធ្មេញ និងរយៈពេលដែលគេដុសធ្មេញ ព្រមទាំងពិនិត្យបន្ថែមទៅលើធ្មេញរបស់គេក្រោយពីគេដុសរួច
- សម្រាប់ក្មេងតូចៗបំផុតដែលធ្មេញដុះរឹមៗ ចូរឲ្យគេគេងចុះខណៈពេលអ្នកជួយដុសធ្មេញឲ្យដើម្បីអាចមើលឃើញថា ធ្មេញរបស់គេស្អាតប៉ុណ្ណា
- ចូរនិយាយជាមួយកូនអំពីសារៈសំខាន់នៃការសម្អាតធ្មេញមួយថ្ងៃពីរដងជារៀងរាល់ថ្ងៃ ហើយពួកគេគួរតែដុសសម្អាតធ្មេញយ៉ាងហោចណាស់ ២នាទីក្នុងមួយដង។ ចូរពិភាក្សាគ្នាបន្ថែមអំពីរបៀបចៀសវាងការញ៉ាំអាហារដែលផ្អែមៗ និងភេសជ្ជៈមានជាតិអាស៊ីតច្រើន
- ចូរមានភាពអត់ធ្មត់បន្តិចចំពោះក្បួននៃការដុសសម្អាតធ្មេញដែលកូនអ្នកធ្វើមិនបានត្រឹមត្រូវពេលដំបូងៗ៕