មនុស្សអាយុពី ២ឆ្នាំរហូតដល់ ១៩ឆ្នាំ មានមួយភាគបីហើយដែលត្រូវបានគេរកឃើញថា មានជំងឺធាត់ ឬធាត់ជ្រុល។ ហើយឥទ្ធិពលអវិជ្ជមាននៃការធាត់ខ្លាំងបែបនេះអាចប៉ះពាល់ច្រើនដល់សុខភាពនៅថ្ងៃក្រោយដូចចា គេងបាត់ដង្ហើម ជំងឺហឺត និងបញ្ហាសរសៃប្រសាទច្រើនទៀត។ ខាងក្រោមនេះគឺជាអ្វីដែលឪពុកម្តាយគួរតែធ្វើទាន់កូននៅក្មេង៖
- ចូរឲ្យកូនមានភាពសកម្មយ៉ាងហោចណាស់ ៣៥នាទីក្នុងមួយថ្ងៃ
- ចូរធ្វើជាគំរូដ៏ល្អសម្រាប់គេ។ មិនត្រូវរំពឹងថាកូនអ្នកហាត់ប្រាណខណៈពេលដែលអ្នកអង្គុយមើលទូរទស្សន៍រាល់ថ្ងៃនោះ
- ចូរបញ្ចូលកម្មវិធីហាត់ប្រាណសម្រាប់ទម្លាប់គ្រួសារទាំងមូលធ្វើទាំងអស់គ្នា។ ចូរជម្រុញដល់សកម្មភាពជាច្រើនដូចជា ការដើរ ការគូរគំនូរ ឬដើរជាមួយឆ្កែជាដើម
- ចូរកាត់បន្ថយការលេងវីដេអូហ្គេម តែត្រូវលើកទឹកចិត្តឲ្យកូនរាំ លេងកីឡា ឬធ្វើចលនារាងកាយផ្សេងៗទៀត៕