ភាគច្រើន អាការៈបេះដូងរីកមិនមានរោគសញ្ញាអ្វីឡើយ។ បើសិនជាបេះដូងរីករហូតដល់មិនអាចច្របាច់ឈាមបានគ្រប់គ្រាន់ទេ រោគសញ្ញានៃការខ្សោយបេះដូងអាចនឹងកើតមានដូចជា៖

- ដកដង្ហើមខ្លីៗ ឬពិបាកដកដង្ហើម
- ហើមជើង
- ទំហំពោះធំជាងមុន
- ឡើងទម្ងន់
- អស់កម្លាំង
- ញ័រដើមទ្រូង ឬបេះដូងឈប់លោត
រោគសញ្ញានៃជំងឺបេះដូងរីកអាចមានលក្ខណៈប្រែប្រួលទៅតាមមនុស្សម្នាក់ៗ។ អ្នកខ្លះអត់មានរោគសញ្ញាហើយខ្លះទៀតអាចមានរោគសញ្ញតិចតួចរហូតដល់ច្រើនឆ្នាំ។ ហើយខ្លះទៀតអាចមានរោគសញ្ញាពិបាកដកដង្ហើមកាន់តែខ្លាំងនឹងជាប់រហូតទៀតក៏មានដែរ៕